#សំណព្វចិត្តសាតាន
ភាគទី៧៥៖
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន<3
«ទៅ ចៅហ្វាយកុំពិបាកចិត្ត ចាំពួកខ្ញុំនាំគ្នាធ្វើអោយ» នាយជេកលើកដៃវាយស្មារបស់ចៅហ្វាយតិចៗជាការការលើកទឹកចិត្ត ដោយចង្អុលខ្លួននិងអ្នកបម្រើផ្សេងទៀតថានឹងធ្វើខួបកំណើតអោយគេកុំអោយគេមានអារម្មណ៍ថាខូចចិត្ត គេនិយាយបែបនេះ ធ្វើមើលតែជុងហ្គុកនេះចង់អោយគេឯង មកធ្វើអោយខ្លួនណាស់អញ្ចឹង
«អាចង្រៃ ចេញពីយើងទៅ ម៉ាអាចម្កួតនេះ!» ជុងហ្គុកទាញខ្នើយនៅលើសាឡុងក្បែរខ្លួនទៅដេញគប់ក្បាលរបស់នាយជេកខណៈនាយជាកូនចៅខំប្រឹងរត់គេចខ្លួនចេញទៅបាត់ បើនៅតិចទៀតខ្លាចថានឹងលែងសល់ក្បាលនៅនឹង.ក
«គិតមើលលេងៗក៏វាសេដណាស់ដែល ហ៊ើយ ធ្វើមិចបើសំណព្វចិត្តរវល់ទៅហើយ តាមនឹងទៅ» រាងក្រាស់ដកដង្ហើមធំទាញលេបថបមកមើលការងាររបស់ខ្លួនបន្ត បើទោះជាអង្គុយគិតរឿងនេះក៏វាខាតពេលអត់ប្រយោជន៍ដដែល មានតែតាមដំណើររបស់វាហើយ
ធ្មិចបើកៗម៉ោងអាហារថ្ងៃត្រង់ក៏បានមកដល់ នៅឡើយតែជុងហ្គុកនៅមមាញឹកឥតឈប់ព្រោះរវល់តែធ្វើការភ្លេចគិតមើលម៉ោងបាយទឹក ចឹងបានថាបើអស់រាងតូចហើយគឺគ្មានអ្នកណាមកដាស់តឿនបាយទឹកគេទេ រាល់ថ្ងៃនឹងកុំតែបានជីមីននឹងតើស៎ ទើបបានបាយបីពេលគ្រប់គ្រាន់
«លោកប្រុស ដល់ម៉ោងអាហារថ្ងៃត្រង់ហើយ ចង់អោយពួកយើងរៀបចំលើតុឬរៀបចំត្រង់កន្លែងនេះអោយច៎ាស?» អ្នកបម្រើម្នាក់ក៏ចូលមកប្រាប់រាងក្រាស់ខណៈឃើញដៃនឹងភ្នែករបស់គេកំពុងផ្តោតលើកុំព្យូទ័រមិនឈប់សូម្បីតែរេទៅមើលអ្វីនៅជុំវិញខ្លួនក៏គ្មាន ព្រោះតែភ្នែករបស់គេកំពុងផ្តោតលើអ្វីហើយគឺគ្មានថ្ងៃមើលអ្វីផ្សេងដាច់ខាត
«រៀបចំដាក់លើតុនេះហើយ» គេឆ្លើយតបតែប៉ុណ្ណេះអ្នកបម្រើហាក់យល់ការក៏នាំគ្នាខ្វាត់ខ្វែងដៃជើងមករៀបចំអាហារតម្រៀបលើតុសម្រាប់គេ ខណៈភ្នែករបស់គេក៏ក្រវាសទៅឃើញអាហារដែលតម្រៀបលើតុនោះ រួចហើយក៏សម្លឹងមើលអ្នកបម្រើដោយដោះវែនតាដែលពាក់លើភ្នែកចុះមកនិយាយជាមួយអ្នកបម្រើវិញ
ESTÁS LEYENDO
សំណព្វចិត្តសាតាន❥︎ ( completed✔)
De Todoស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer