#សំណព្វចិត្តសាតាន
ភាគទី០៤៖ កុំបង្ហើបរឿងចាស់ បើមិនចង់ស្លាប់គ្មានដីកប់....
᯽ជុងហ្គុក ចនអេឡិចស៊េនឌឺ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន <3
ជីមីនតាមសម្លឹងបុរសម្នាក់ដែរមានចំហាយកំណាចនោះមិនដាច់កន្ទុយភ្នែក ការសម្លឹងដោយភ្នែកមុតស្រួចរបស់គេមកលើខ្លួន ពិតជាមានឥទ្ធិពលមកលើខ្លួនដល់ថ្នាក់ថាជីមីនអាចចាញ់ក្រសែរភ្នែករបស់គេបាន ព្រោះតែកែវភ្នែករបស់គេដែរសម្លឹងមកកាន់ខ្លួនវាកំណាចខ្លាំងពេក
«អាល្អិតអម្បាញ់មិញជាអ្នកណា?ហេតុអីក្រអើតក្រទមម្លេះ ម្តេចក៏និយាយមិនចេះស្តាប់គ្នា» លោកផាកចូលទៅកាន់តែជិតនិងណាមជុនរួចសួរទៅកាន់ ណាមជុនថាក្មេងប្រុសដែរគាត់បាននិយាយជាមួយគឺជាអ្នកណា ហេតុអីបញ្ចេញរឹកមកមិនអំណោយផលបែបនេះ បើជាកូនគាត់ប្រហែលវៃមិនដកដៃទេបើចរិតម៉ាកនេះ
«គេជាជុងហ្គុក ចនអេឡិចស៊េនឌ័រជាកូនទោលក្នុងគ្រួសារត្រកូលអេឡិចនិងជាកូនកាត់បរទេសផងដែរ គេជាកូនបង្កើតរបស់លោកអេឡិចដែររស់នៅក្នុងប្រទេសអាមេរិចសព្វថ្ងៃនេះ និងមានបងប្រុសចិញ្ចឹមម្នាក់ឈ្មោះថា "ថេយ៉ុងអេឡិចស៊េនឌ័រ" មានអាយុបងជុងហ្គុកតែមួយឆ្នាំប៉ុណ្ណោះ(29ឆ្នាំ) សព្វថ្ងៃគេក៏កំពុងរស់នៅក្នុងប្រទេសអាមេរិចដូចគ្នាជាមួយនិងឪពុកចិញ្ចឹម ជុងហ្គុករស់នៅក្នុងប្រទេសកូរ៉េនេះតែម្នាក់ឯងប៉ុណ្ណោះ គេជាអ្នកជំនួញល្បីលំដាប់ប្រទេសនេះ អ្នកណាៗក៏បានស្គាល់ពីសមត្ថភាពរបស់គេដូចគ្នា គេជាមនុស្សសោះកក្រោះនិងមិនចូលចិត្តក្នុងការមានទំនាក់ទំនងជាមួយនរណាឡើយ គេជាមនុស្សបែបនេះតាំងពីម្តាយអនិច្ចកម្មចោលគេតាំងពីវ័យក្មេងម្លេះ ហើយរឿងមួយទៀតជារឿងមួយដែរអ្នកគ្រប់គ្នានឹកស្មានមិនដល់ តែរឿងនេះជារឿងផ្ទាល់ខ្លួនរបស់គេខ្ញុំមិនអាចប្រាប់អ៊ុំបានទេ កុំប្រាប់ណាថាលោកអ៊ុំមិនស្គាល់គេ??» ណាមជុនធ្វើការរៀបរាប់ពីរឿងខ្លះៗទាក់ទងនិងជុងហ្គុក វានៅមានរឿងជាច្រើនទៀតដែរអ្នកដទៃមិនបានដឹង មានតែរូបប៉ុណ្ណោះដែរជាអ្នកជិតស្និទ្ធិនិងជុងហ្គុកទើបបានដឹងរឿងទាំងអស់នេះ ក្រៅពីគេប្រហែលគ្មានអ្នកដឹងឡើយថាជុងហ្គុកនេះជាមនុស្សបែបណាមានប្រវិត្តបែបណានោះ
YOU ARE READING
សំណព្វចិត្តសាតាន❥︎ ( completed✔)
Randomស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
