part62

870 48 0
                                        

#សំណព្វចិត្តសាតាន

                 ភាគទី៦២៖ ...

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

     បន្ទាប់ពីបញ្ចេញរឿងនៅក្នុងចិត្តចោលអស់ហើយ រាងក្រាស់ក៏ជូតទឹកភ្នែករបស់ខ្លួនចេញ រួចហើយក៏ធ្វើការបិទទ្វារបន្ទប់នោះ អោយបានជិតស្រួលបួលមុននឹងដើរទៅរកគ្រែគេងដើម្បីសម្រាក ថ្ងៃស្អែកនឹងគ្មានទៀតឡើយការបង្ហូរទឹកភ្នែកចុះម្តងទៀត
     រាងក្រាស់ដើរទៅបិទអំពូលធំនោះចោល ដោយទុកតែពន្លឺនៅលើក្បាលគ្រែតិចៗនោះតែប៉ុណ្ណោះ រួចហើយក៏បិទភ្នែកសម្ងំគេង នៅលើគ្រែនោះ មិនប៉ុន្មាននាទីជុងហ្គុកក៏បានបិទភ្នែកគេងលង់លក់បាត់ទៅ
     ព្រឹកថ្ងៃថ្មី*(ពីរសប្តាហ៍កន្លងផុតទៅ)
     ជុងហ្គុកក្រោកពីព្រលឹមដូចរាល់ដង ចុះមកដល់ខាងក្រោមដោយមានអ្នកបម្រើ រៀបចំអាហារនៅលើតុរួចជាស្រេច រាងក្រាស់អង្គុយសម្លឹងមើលចានអាហារពេលព្រឹករបស់គេដែរសុទ្ធតែជាម្ហូបរបស់កូរ៉េទាំងអស់ រួចហើយសម្លឹងឆ្លាស់គ្នាជាមួយនឹងមុខអ្នកបម្រើ នឹងទឹកមុខមិនពេញចិត្តរបស់គេ
     «លោកប្រុស មានរឿងអ្វីមែនទេ?ឬមួយអាហារមើលទៅមិនទំនងច៎ាស?» អ្នកបម្រើឃើញទឹកមុខរបស់ចៅហ្វាយប្រុសក៏ស្រាប់តែមានចិត្តភ័យ ព្រោះជាមួយជុងហ្គុកម្នាក់នេះគឺមិនអាចធ្វើអោយគេឃ្នើសចិត្តបានទេ ព្រោះវាគ្មាមផលល្អឡើយសម្រាប់ខ្លួនរបស់ពួកនាង
     «យើងមិនសុីអាហារបែបនេះទេ ស្អែករបបអាហាររបស់យើងគឺដូចរាល់ដង ស្តាប់បានទេ?បើពួកនាងហ៊ានតែភ្លេចនឹងបានដឹងគ្នាជាមិនខាន!» គេនិយាយរួចហើយក៏ក្រោកឈរឡើងទាញអាវធំរបស់គេសម្តៅទៅរកឡានបើកចេញទៅបាត់យ៉ាងលឿនស្លេវ ដែរទង្វើរបស់គេកំពុងតែធ្វើអោយអ្នកបម្រើគិតថា គេកំពុងតែវិលត្រឡប់មករកចរិតដើមរបស់គេវិញហើយមែនទេ?
     «មើលទៅគាត់ដូចជាកាចដល់ហើយ បាត់អ្នកប្រុសជីមីនផ្ទះមួយនេះត្រូវប្រហែលជាត្រូវប្រែប្រួលទៅរកសភាពដើមវិញហើយ» អ្នកបម្រើម្នាក់នោះវាចាឡើង ដោយគ្រាន់តែគិតដល់ទង្វើរបស់គេពីមុន ក៏ពួលនាងនេះព្រឺក្បាលដែរ ដូច្នេះហើយចាប់ពីថ្ងៃនេះទៅត្រូវតែប្រយ័ត្នបន្តិចទើបបាន បើមិនអញ្ចឹងច្បាស់ជាស្លាប់មិនខានទេ...
     ងាកមកដល់អ្នកក្នុងឡានដែរកំពុងតែបើកទៅក្រុមហ៊ុនរបស់គេនេះវិញ គេយកកាសប្លូធូមកដាក់នឹងត្រជាក់ប្រើឡានដើម្បីចុចខលទៅកាន់កូនចៅរបស់គេ ព្រោះបាត់តាំងពីយប់មួយនោះរហូតមកដល់ពីរសប្តាហ៍កន្លងផុតទៅហើយដូចជាមិនទាន់ឃើញស្រមោលនាយជេកទាល់តែសោះ ហើយគេរវល់ធ្វើស្អីគេ? បានជាមិនមកជូនគេទៅធ្វើការដូចរាល់ដង?
     «មិចក៏ទាក់ទងពុំបានសោះបែបនេះ?ហើយគេទៅធ្វើស្អីនៅឯណា?មិនប្រាប់យើងអោយដឹងសោះ» គេជ្រួញចិញ្ចើមឆ្ងល់បោះកាសតម្លៃថ្លៃរបស់ខ្លួនទៅលើកៅអីអង្គុយជិតគេ រួចហើយក៏កាន់ចង្កូតឡានទាំងពីរបន្ថែមល្បឿនយ៉ាងលឿនស្លេវដើម្បីទៅក្រុមហ៊ុន
     ជិះនៅតាមផ្លូវគេសម្លឹងមើលគូស្នេហ៍ដែរកំពុងតែឈប់ស្តុបមួយគូនៅផ្លូវម្ខាង គេមើលទៅគឺរីករាយខ្លាំងណាស់មានទាំងកូននៅក្នុងដៃទៀតផង មើលទៅក៏ឃើញថាវាមានក្តីសុខណាស់ទៅហើយពិតជាគួរអោយស្រឡាញ់ណាស់មើលទៅ
     គេធ្លាប់ប្រាថ្នាថាថ្ងៃណាមួយគេនឹងបានរៀបអាពាហ៍ពិពាហ៍ជាមួយនិងជីមីន ជាមនុស្សដែរគេស្រឡាញ់តែម្នាក់គត់ ហើយថែមទាំងចង់បង្កើតកូនជាមួយនិងមនុស្សដែរគេស្រឡាញ់ផងដែរ មកដល់ពេលនេះក៏បានត្រឹមរលាយសូន្យ អ្វីក៏ដោយវានៅរលាយៗដូចជាអំបិលត្រូវទឹកយ៉ាងអ៊ីចឹង
     ពីរសប្តាហ៍កន្លងទៅហើយ ចិត្តគេនៅតែដដែលមកដល់ពេលនេះទៅហើយ គេធ្លាប់គិតថាគេនឹងអាចបំភ្លេចជនក្បត់ម្នាក់នោះបាន តែវាដូចជាមិនងាយនោះទេ គេមិនដឹងថាត្រូវប្រើពេលប៉ុន្មានឆ្នាំដើម្បីបំភ្លេចនោះទេ ប៉ុន្តែគេនឹងព្យាយាមមិនអោយវានៅតែដិតជាប់ក្នុងខួរក្បាលរបស់គេរហូតឡើយ
     «មិនយូរទេ ខ្ញុំនឹងអាចបំភ្លេចបានហើយ» គេដកដង្ហើមធំរួចហើយក៏បើកឡានជិះហួសទៅដល់ក្រុមហ៊ុនរបស់ខ្លួន រាងក្រាស់កាន់កាបូបខ្មៅដើរចូលទៅក្នុងក្រុមហ៊ុនដោយមានបុគ្គលិកនៅតាមសងខាងផ្លូវដើររបស់គេក្រោកឈរទទួលរាក់ទាក់គេនៅពេលព្រឹកគ្រប់គ្នា ពួកនាងមានការឆ្ងល់មិនស្ទើរទេ ព្រោះឃើញចៅហ្វាយមិនព្រមញញឹមដូចរាល់ដង តាំងពីបែកគ្នាពីរសប្តាហ៍កន្លងផុតទៅ អ្នកណាកែប្រែbossរបស់ពួកនាងមកជាបែបនេះវិញទៅហើយ
     «ឯងគិតថាbossរបស់ពួកយើងប្លែកទេ?ខែមុន នៅញញឹមដាក់ពួកយើង ហើយថែមទាំងចិត្តល្អទៀតផង ហើយឥឡូវយ៉ាងមិចវិញ?អ្នកណាកែប្រែចិត្តbossដល់ថ្នាក់ត្រឡប់ទៅសភាពដើមវិញហើយ» បុគ្គលិកស្រីម្នាក់បន្លឺឡើងសួរទៅកាន់មិត្ដដែរជាបុគ្គលិកដូចគ្នា ដោយភ្នែកសម្លឹងមើលbossពីខាងក្រោយ ដោយគ្រប់យ៉ាងគឺបានត្រឹមឆ្ងល់ប៉ុណ្ណោះ ព្រោះបើម្ចាស់សមីខ្លួនមិននិយាយគឺគ្មានថ្ងៃបានដឹងរឿងពិតឡើយ
     «មែនហើយ យើងក៏កំពុងឆ្ងល់ដូចគ្នា ឮថាការពីមុនមានមិត្តស្រីណា ទើបគាត់កែប្រែចរិតប៉ុន្តែឥឡូវ boss យើងខ្លាជាគ្នាច្បាស់ណាស់ ពិតជាគួរអោយប្លែកក្នុងចិត្តណាស់» ស្រីម្នាក់នោះក៏យល់ស្របនឹងគំនិតរបស់មិត្តភក្តិខ្លួនដោយមិនចង់គ្មានការងារធ្វើពួកនាងក៏បំបែកគ្នាទៅធ្វើការរាងខ្លួន កុំអោយbossមកឃើញនឹងប្រាកដជាយ៉ាប់ដល់ខ្លួនឯងជាមិនខាន
     គេមកដល់បន្ទប់ការិយាល័យរបស់ខ្លួន រួចហើយក៏ទាញក្រវ៉ាត់កចុះបន្តិចព្រោះវាតឹង.កខ្លាំងពេក ទើបអង្គុយទាញកាហ្វេដែរត្រៀមរួចជាស្រេចសម្រាប់គេមកផឹក ហើយទាញឯកសារនៅលើតុមកត្រួតពិនិត្យវឹបៗម្តង ខណៈនោះស្រាប់តែមានសម្លេងគោះទ្វារបន្លឺឡើង គេសម្លឹងមើលកាមេរ៉ាសុវត្ថិភាពនៅមុខ បន្ទប់ព្រោះចង់ដឹងថាអ្នកណាទើប មើលឃើញថាជាលេខា រួចហើយក៏បន្លែប្រយោគឡើង
     «ចូលមក!»
     «boss ច៎ាស គឺមានអ្នកចង់ជួបដែរគេថាគេជាអ្នកដឹកនាំរឿង សមុទ្រខៀវផ្ទាល់ ដោយនិយាយថាការថតរឿងបានបញ្ចប់ហើយ គេចង់ចរចារជាមួយនឹងboss» លេខាស្រីម្នាក់នោះក៏ធ្វើការរាយការណ៍ប្រាប់ទៅកាន់រាងក្រាស់ដោយជុងហ្គុកកំពុងតែពិនិត្យឯកសារតែក៏មិនមែនបានន័យថាគេស្តាប់ប្រយោគទាំងអស់នោះមុនបាននោះទេ
     «អោយគេចូលមក ហើយនាងកុំភ្លេតយកកាហ្វេមកទទួលភ្ងៀវផង» និយាយរួចហើយ គេក៏រឹតបន្តឹងក្រវ៉ាត់ករបស់ខ្លួនវិញអោយមានរបៀបមុននឹងដើរទៅអង្គុយនៅលើសាឡុងជាមួយនឹងកែវកាហ្វេរបស់ខ្លួនដើម្បីរង់ចាំជាស្រេច
     «ច៎ាស សូមអញ្ជើញអ្នកនាងចូលទៅខាងក្នុង» លេខាស្រីម្នាក់នោះឆ្លើយតបនឹងbossរួចហើយក៏ដើរចេញទៅប្រាប់អ្នកដឹកនាំរឿងបន្ត ហើយក៏ដើរហួសចេញទៅ ដោយទុកអោយអ្នកដឹកនារឿងនោះចូល
     «សួស្តីលោកអេឡិចស៊េនឌ័រ~~» សម្លេងរបស់អ្នកដឹកនាំរឿងបន្លឺឡើង ដែរជុងហ្គុកឮហើយក៏ក្រោកឈរទទួលរាក់ទាក់ដោយគិតក្នុងចិត្តថាប្រហែលគេមកតែម្នាក់ឯងទេ ប៉ុន្តែគឺគិតខុស គេបានមកបីនាក់រួមទាំងជាមួយនឹងតួឯកទាំងពីរដួងនៅក្នុងរឿងសមុទ្រខៀវនោះផងដែរ
     «បាទ សួស្តីមិននឹកស្មានថារឿងនេះបញ្ចប់ការថតទៅលឿនយ៉ាងដូច្នឹងសោះ..» គេលើកដៃទៅចាប់ដោយភ្នែកធ្វើជាមិនចាប់អារម្មណ៍ជាមួយមនុស្សពីរនាក់ដែរកំពុងឈរនៅខាងក្រោយអ្នកដឹកនាំរឿងឡើយ ភ្នែករបស់គេកំពុងតែសម្លឹងមើលអ្នកដឹកនាំ គឺគេផ្តោតតែលើស្ត្រីម្នាក់នោះតែប៉ុណ្ណោះ
     «មែនហើយក៏ព្រោះតែពួកគេទាំងពីរនេះពូកែៗណាស់ រួមទាំងសង្សាររបស់លោកចនផងដែរ ឃើញថាពូកែពិតមែន សម្តែងតែមួយប្លង់គឺត្រូវតែម្តង»
     «និយាយរឿងពាណិជ្ជកម្មវិញទៅ ខ្ញុំបានរៀបចំសាច់ប្រាក់រួចហើយទៅតាមលក្ខខណ្ឌដែរខ្ញុំបានអោយអ្នកស្រីធ្វើ កូនចៅរបស់ខ្ញុំជាអ្នកមើលរឿងនេះដោយផ្ទាល់បើធ្វើពុំត្រូវលក្ខខណ្ឌ ខ្ញុំមានសិទ្ធិប្តឹងអ្នកស្រីបាន ដែរយកលុយហើយមិនគោរពពាក្យសន្យា» មិនអោយសុាំញុាំច្រើនក្នុងនាមជាអ្នកជំនួញគេក៏និយាយទៅតាមលក្ខខណ្ឌដែរបានសន្យាជាមួយគ្នាហើយក៏ហុចកញ្ចប់សាច់ប្រាក់នោះអោយទៅកាន់អ្នកដឹកនាំរឿងតែម្តង
     «ច៎ាស ធានានិងទុកចិត្តខ្ញុំចុះ ខ្ញុំបានគោរពទៅតាមការសន្យាហើយ»
     «សុខសប្បាយទេប្អូនប្រុស?បែកគ្នាពីរសប្តាហ៍ហើយ យ៉ាងមិចយ៉ាងណាហើយមួយរយៈនេះ» ថេយ៉ុងក៏សួរសុខទុក្ខទៅកាន់ប្អូនប្រុសក្រៅខោដោយសម្លឹងមុខរបស់ជុងហ្គុក ដែរជុងហ្គុកក៏ញញឹមឡើងដោយមើលទៅស្នាមញញឹមគេក៏ដឹងថាមានក្តីសុខណាស់ដែរ
     «សួរអ្នកណា?អ្នកណាជាប្អូនប្រុសរបស់លោកថេយ៉ុងដែរ?» ជុងហ្គុកក៏សួរបកទៅកាន់ថេយ៉ុងវិញ ដោយឮប្រយោគនេះហើយថេយ៉ុងក៏ស្រាប់តែមួម៉ៅភ្លាមៗគេបាក់មុខមិនស្ទើរទេនេះ នៅមុខអ្នកដឹកនាំរឿងផង បំបាក់មុខគេខ្លាំងណាស់
     «គឺលោកជុងហ្គុក សុខសប្បាយទេ?»
     «ខ្ញុំសុខធម្មតាទេ ជីវិតខ្ញុំសប្បាយគ្រប់ពេលស្រាប់ហើយ មានលុយមានឡាន មានវិមានធំនៅស្រាប់ តើមានអ្វីពិបាកសម្រាប់មនុស្សដូចជាខ្ញុំទៅ ទោះបាត់មនុស្សម្នាក់នោះក៏វាមិនធ្វើអោយខ្ញុំនេះរស់នៅដូចស្លាប់បានដែរ ព្រោះមនុស្សម្នាក់នោះមិនមែនជាក្តីសុខពិតប្រាកដសម្រាប់ខ្ញុំនោះទេ!» គេនិយាយដោយសង្កត់នៅចុងប្រយោគសម្លឹងមើលទៅកាន់ជីមីនដែរឈរនៅក្បែរថេយ៉ុងនោះ ដោយភ្នែកពិឃាតគួរអោយខ្លាចរអា គេផ្លាស់ប្តូរពិតមែន គេប្រែហើយ គេផ្លាស់ប្តូរច្រើនណាស់ រាងតូចមិនមាត់ឡើយក៏បានត្រឹមតឺឈរស្ងៀមដោយស្នាមញញឹមនៅលើផ្ទៃមុខដដែលមិនផ្លាស់ប្តូរ
    

សំណព្វចិត្តសាតាន❥︎ ( completed✔)Where stories live. Discover now