#សំណព្វចិត្តសាតាន
ភាគទី១៦៖
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន <3
«លោក...កុំទាន់ទៅ ខ្ញុំមានសំណើរមួយចង់សុំលោក» រាងតូចមិនអស់ចិត្ត ក៏រត់ទៅតាមក្រោយរាងក្រាស់ដែរដើរជ្រែងហោប៉ៅដើរចុះទៅខាងក្រោមធ្វើមិនដឹង ទោះបីជាឮការស្រែកឃាត់របស់រាងតូចដែរនិយាយថាមានសំណើរសុំមកកាន់ខ្លួនក៏ដោយចុះ ក៏គេមិនគិតថាខ្លួននឹងត្រូវឆ្លើយតបជាមួយរាងតូចឡើយ
«ឈប់សិនបានទេ?ហេតុអីដើរលឿនយ៉ាងនេះ?» រាងតូចស្រែកទៅកាន់គេម្តងទៀត អោយគេបញ្ឈប់ដំណើរសិន តែទោះជាយ៉ាងណាក៏ជុងហ្គុកមិនបញ្ឈប់សកម្មភាពរបស់ខ្លួនដែរ គេនៅតែបន្តចុះរហូតមកដល់ខាងក្រោម ក៏ដាក់បង្គុយទៅលើសាឡុង ដែរជាន់ខាងក្រោមផ្ទាល់ដីនោះ
«ដើរលឿននោះលឿន ជួយខ្ញុំរឿងមួយបានទេ?ខ្ញុំសូមអង្វរលោកទៅចុះណ៎ា» ជីមីនដើរមកដាក់បង្គុយ ធ្វើទឹកមុខគួរអោយអាណិតសូមអង្វរទៅកាន់រាងក្រាស់អោយជួយខ្លួនរឿងមួយ តែគេមិនតបត ហើយមិនព្រមស្តីតបអ្វីសោះ គិតតែពីសម្លឹងមុខរបស់រាងតូចដោយមិននិយាយអ្វីសោះ
«ម្តេចក៏មិនតប?លោកមិនឮអ្វីដែរខ្ញុំនិយាយទេឬ?ហេតុអីមិននិយាយ?លោកកើតថ្លង់ហើយហ៎េស?» រាងតូចទទូចចង់អោយរាងក្រាស់តបមកកាន់ខ្លួន តែគេមិនតបហើយថែមទាំងសម្លឹងមុខរបស់ជីមីនជាប់ថែមទៀត វិនាទីបន្ទាប់រាងក្រាស់ក៏ប្តូរការអង្គុយរបស់ខ្លួនមកនៅជិតនិងរាងតូចវិញមុននឹងនិយាយបន្លឺប្រយោគឡើង
«ជួយបាន តែត្រូវមានអ្វីតបស្នង ព្រមអោយវិញទេ?បើសិនជាយើងជួុយឯង?» ជុងហ្គុកនិយាយតបទៅកាន់ជីមីនដោយដៃក៏រវាមដូចមឹកមិននៅស្ងៀម លូកចូលទៅច្របាច់សាច់ត្រគាករបស់រាងតូចតិចៗ ដោយអារម្មណ៍របស់រាងក្រាស់ពេលនេះកំពុងតែត្រូវការខ្លាំងណាស់
«បាន...អោយតែលោកព្រមជួយរឿងនេះដល់ខ្ញុំ ខ្ញុំព្រមតាមលោក» រាងតូចក៏ឆ្លើយយល់ព្រមទៅកាន់គេ ដោយវាក៏រាងស្ទាក់ស្ទើរក្នុងចិត្តបន្តិចដែរ ព្រោះដឹងហើយថាការដោះដូរនេះវាមិនល្អណាស់ណាសម្រាប់គេនោះទេ តែអោយតែគេព្រមជួយរឿងនេះដល់ខ្លួន គេក៏យល់ព្រមបានគ្រប់បែបយ៉ាង
«អូខេ អញ្ចឹងឆាប់និយាយសំណើរមក ថាត្រូវការអី?» រាងក្រាស់ក្រោយឮរាងតូចឆ្លើយយល់ព្រមហើយគេក៏ដោះដៃចេញពីត្រគាករបស់រាងតូចប្តូរមកទាញចង្កេះរបស់ជីមីនចូលមកជិតខ្លួនវិញយ៉ាងស្និទ្ធស្នាល ធ្វើអោយជីមីនឡើងរឹងខ្លួនអស់ហើយ ព្រោះមិនធ្លាប់មាននរណាធ្វើដាក់គេបែបនេះពីមុនមកឡើយ
«ខ្ញុំ...ខ្ញុំសុំខ្ចីទូរស័ព្ទរបស់លោកសិន ខ្ញុំមិនមានចិត្តចង់រត់គេចអ្វីឡើយ តែខ្ញុំចង់ខលទៅប្រាប់លោកប៉ា ថាខ្ញុំមិនបានកើតអ្វីទេ ខ្ញុំមិនចង់អោយគាត់មានការបារម្ភព្រមទាំងអ្នកគ្រប់គ្នាផងដែរ លោកអាចអោយខ្ញុំខ្ចីបានទេ?» រាងតូចសួរទៅកាន់គេដោយកែវភ្នែកគួរអោយអាណិត ផ្ទៃមុខរបស់ជីមីនងើយទៅសម្លឹងផ្ទៃមុខសង្ហារបស់សាតាន សឹងតែមុខប៉ះមុខ មាត់ប៉ះមាត់ទៅហើយ ពេលនេះកែវភ្នែកកំពុងប្រសព្វគ្នា ដោយម្នាក់ព្យាយាមបង្ហាញប្រាប់កែវភ្នែកដ៏សែនគួរឲ្យអាណិត ចំណែកម្នាក់ទៀតកំពុងគិតនៅក្នុងចិត្តថាគួរអោយឬមួយក៏អត់?
«ទុកចិត្តបានយ៉ាងមិច?ចុះបើឯងមិនខលប្រាប់ប៉ា បែរជាខលប្រាប់ប៉ូលីសទៅវិញនោះ តើយើងគួរធ្វើបែបណាទៅលើឯង?» គេជាមនុស្សឆ្លាត គេយល់សាច់ការរហ័សបានលឿន មានការគិតខ្ពស់និងវែងឆ្ងាយ រាល់ពេលធ្វើអ្វីមួយតែងកិតផលវិបាកនិងផលចំណេញជានិច្ច ដូច្នេះហើយបើសិននេះជាល្បិចរបស់រាងតូចពិតមែនគេនិងមិនងាយចាញ់បោកល្បិចនេះងាយៗឡើយ
«ជឿជាក់ចុះ ខ្ញុំនឹងមិនធ្វើបែបនឹងដាក់លោកទេ ហើយក៏មិនបំពានលើសពីនេះដូចគ្នា កំណត់ម៉ោងទៅ ត្រឹមដប់នាទីក៏បាន ខ្ញុំនិយាយតែបន្តិចទេ» ជីមីនក៏ព្យាយាមនិយាយអោយគេជឿជាក់ ដោយការខ្ចីទូរស័ព្ទនេះត្រូវកំណត់ម៉ោង ចំណែករាងក្រាស់ក៏ចាញ់ក្រសែរភ្នែករបស់រាងតូចដែរសម្លឹងមកកាន់គេយ៉ាងគួរអោយអាណិតនោះ មិនដាច់ចិត្តក៏ដកទូរស័ព្ទទំនើបតម្លៃថ្លៃរបស់ខ្លួនហុចទៅឲ្យរាងតូចតែម្តងទៅ
«ដប់នាទី ត្រូវសម្រេចកិច្ចការរបស់ឯងឲ្យរួចរាល់!» ក្រោយហុចទូរស័ព្ទរួចហើយជុងហ្គុកក៏ដើរសំណើរទៅថាកំឡុងពេលដប់នាទី ទូរស័ព្ទត្រូវបានមកលើដៃរបស់គេវិញ ចំណែករាងតូចញញឹមទទួលយកទូរស័ព្ទពីដៃរបស់គេ រហ័សចុចខលទៅលេខរបស់លោកប៉ានៅនឹងមុខរបស់គេភ្លាមៗ
(ហេឡូ ខ្ញុំផាក សេអីតវិន និយាយ) ខ្សែម្ខាងទៀតបាននិយាយមកកាន់ជីមីន ដែរធ្វើអោយជីមីនឮហើយ សឹងតែស្រក់ទឹកភ្នែកចុះមក ព្រោះបែកពីលោកប៉ាមួយថ្ងៃហើយ មានអារម្មណ៍ថានឹកលោកប៉ារបស់គេខ្លាំងណាស់
«ប៉ា..គឺកូនណា..កូនកឺជាជីមីន» ជីមីនក៏ឆ្លើយតបទៅកាន់លោកប៉ារបស់ខ្លួនដោយសម្លេងដាច់ៗ ព្រោះតែពេលនេះកំពុងតែក្តុកក្តូលក្នុងចិត្រខ្លាំងពេក
(ជីមីន..ជីមីនពិតមែន?កូនកំពុងនៅទីណា?ហេតុអីបាត់ខ្លួនទៅមិនផ្តល់ដំណឹងប្រាប់ប៉ា?)
«តាមពិត...តាមពិតទៅ គឺកូនមានការងារសំខាន់ត្រូវចុះតាមខេត្ត គេមានផលិតផលសំខាន់ត្រូវអោយកូនប្រញាប់ចេញទៅ ទើបកូនមិនបានប្រាប់អ្នកគ្រប់គ្នាមុន ពេលគេជួបកូនដោយចាំដន្យនៅទីនោះ ឃើញហើយគេក៏និយាយជាមួយកូន កូនសម្រេចចិត្តគេក៏នាំកូនទៅតែម្តងទៅ តាមពិតដោយសារតែគ្មានសេវាខលប្រាប់លោកប៉ាអោយបានដឹង កូនសូមទោសធ្វើអោយលោកប៉ាបារម្ភខ្លាំងហើយ» នឹកឃើញការកុហកបែបណាក៏មិនស្រប ទើបជីមីនសម្រេចចិត្តលើកយករឿងនេះមកនិយាយតែម្តងទៅ សង្ឃឹមថាគាត់នឹងជឿរឿងនេះបានខ្លះៗអំពីគេ ដោយមិនមានការសង្ស័យទៅចុះ ព្រោះគេពិតជាទាល់គំនិតខ្លាំងណាស់មិនដឹងថាគួរខលប្រាប់លោកប៉ាបែបណា?ហើយត្រូវកុហកលោកប៉ាបែបណាទេ
(ប្រាកដទេ?ថាកូនពិតជាទៅតាមខេត្តពិតមែន?មានរឿងអ្វីប្រាប់លោកប៉ា ប៉ានិងទៅជួយកូន ប្រាប់ប៉ាតាមត្រង់មក ថាកូនពេលនេះកំពុងនៅទីណា?) គាត់នៅតែមិនជឿ កាលបើបានឮថាកូនប្រុសបានចេញទៅតាមខេត្ត ទាំងដែរដំណើររឿងគ្រប់យ៉ាង គាត់បានដឹងអស់ហើយពីជីងអីុ អ្នកចាត់ការរបស់ជីមីនផ្ទាល់នោះ តើវាពិតជាដូចការស្មានរបស់គាត់ទេ? ដែរគាត់បានគិតថាសាតានម្នាក់នោះជាអ្នកចាប់ខ្លួនរបស់កូនប្រុសគាត់ទៅ ហើយហាមមិនអោយជីមីននិយាយប្រាប់ខ្លួន?
«កូននិយាយពិតមែន មិនបានកុហកទេ នៅទីនេះគ្មានសេវាទេលោកប៉ា ប៉ុណ្ណឹងសិនហើយ ប្រាប់បងជីងអីុទៅ ថាកុំបារម្ភពីខ្ញុំអី ខ្ញុំចេះចាត់ចែងហើយ បាយៗណាលោកប៉ា សូមថែទាំសុខភាពផង» ជីមីនក្រលេកមើលម៉ោងទៅឃើញថានៅសល់បីនាទីចុងកករោយប៉ុណ្ណោះ ដែររាងក្រាស់នឹងត្រូវយកទូរស័ព្ទទៅវិញហើយ ទើបគេប្រញាប់ផ្តាច់ទំនាក់ទំនងជាមួយលោកប៉ាវិញ
ដោយដៃឆ្លេឆ្លា កំពុងតែចុចចូលកាមេរ៉ា ដើម្បីថតរូបមួយសន្លឹកភ្លាមៗ រួចហើយក៏ចូលទៅappមួយទៀត ដើម្បីlog in ចូល email របស់ខ្លួនឯងផ្ទាល់ ជុងហ្គុកអង្គុយនៅជិតនោះ ចាប់ផ្តើមជ្រួញចិញ្ចើមឆ្ងល់ថារាងតូចកំពុងតែចង់ធ្វើអ្វី តែក៏មិនបានមាត់ នៅអង្គុយសម្ងំសម្លឹងមើលបន្តថាគេធ្វើអី
" សូមទោសដែរធ្វើអោយអ្នកគ្រប់គ្នាបារម្ភ ពេលនេះខ្ញុំលែងអីហើយ អរគុណសម្រាប់អ្នកគ្រប់គ្នាចំពោះក្តីស្រឡាញ់#Loveyou " រាងតូចផុសរូបមួយសន្លឹកដែរខ្លួនបានផុសភ្លាមៗអម្បាញ់មិញនេះនៅលើអាខោនផ្លូវការផ្ទាល់ខ្លួន ដោយកាលដែរគេផុសទៅបែបនេះ ព្រោះតែមិនចង់អោយអ្នកគាំទ្រមានក្តីបារម្ភចំពោះខ្លួន ទើបផុសរូបមួយសន្លឹកនេះទៅ សង្ខឹមថាក្រោយពេលធ្វើរឿងអស់ទាំងនេះហើយ អ្វីៗនឹងស្ងាត់ទៅតាមនោះផងចុះ
«ដល់ម៉ោងហើយ!» រាងក្រាស់មិនរង់ចាំអោយហួសពេលទាន់ លោតដប់នាទីភ្លាមគេក៏កញ្ឆក់ទូរស័ព្ទមកទុកក្នុងហោប៉ៅវិញភ្លាម ទាំង email នៅជាប់របស់ជីមីនមិនទាន់ log out នៅឡើយនោះ
«តែខ្ញុំមិនទាន់ log out ទេ អោយមកនេះសិនមក» ជីមីនក៏ទាមទារអោយជុងហ្គុកប្រគល់ទូរស័ព្ទអោយខ្លួនសិន តែមើលទៅប្រហែលមិនបានមកវិញទេ ព្រោះម្ចាស់ទូរស័ព្ទផ្តាច់ការខ្លាំងណាស់
«មានបញ្ហាទេ?បើគ្រាន់តែរឿងប៉ុណ្ណឹង» គេសួរបន្ត ចំណែកជីមីនក៏ស្ងាត់មាត់លែងមានអ្វីនិយាយទៀតហើយ បើគេនិយាយមកបែបនឹងទៅហើយ មានតែតាមនឹងទៅ
«រួចចុះរបស់..ដោះដូរនោះ?គិ...គិត..យ៉ាងមិច?» ជីមីនសួរដោយសម្លេងរឹងតតាត់ៗ អណ្តាតក្រឡាស់សឹងមិនបានពេលដែរនិយាយមកដល់រឿងនេះ គេដឹងហើយថារាត្រីនេះដឹងតែគេចមិនផុត ព្រោះជាប់សម្តីជាមួយរូបគេរួចហើយ
«យប់នេះ ត្រៀមខ្លួនងូតទឹកតែងខ្លួនអោយស្អាត ទៅជួបយើងនៅក្នុងបន្ទប់ធ្វើការ បើមិនមកតាមការសន្យារបស់ខ្លួននឹងដឹងគ្នាជាមួយយើងមិនខាន!» និយាយរួចរាងក្រាស់ក៏ដើរចេញទៅបាត់ ដោយបោះសម្តីមួហនេះទៅកាន់រាងតូច ស្តាប់ឮហើយព្រឺឆ្អឹងខ្នងជាងមើលរឿងខ្មោចទៀត ថាហើយយប់នេះគេប្រាកដជាទ្រោមខ្លួនមិនខាន យ៉ាងណាក៏គេមិនអាចគេចផុតបានដែរពីរឿងមួយនេះ ប្រាកដណាស់ថាយប់នេះនិងត្រូវសាតានហែកស្បែកគេសីុជាពុំខានទេ
«ឱ~~ វត្ថុស័ក្តសិទ្ធឬទាំងឡាយ សូមជួយបង្កើនភាពក្លាហានអោយខ្ញុំផង ពេលនេះបេះដូងខ្ញុំលោតញាប់ណាស់ មិនដឹងរួចផុតយប់នេះ ខ្ញុំនឹងអាចមានជីវិតរស់ឬអត់ទេ...»
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
