part81

902 49 0
                                    

#សំណព្វចិត្តសាតាន

            ភាគទី៨១៖

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

       «អូខេ និយាយរឿងសាច់ការមកអញ្ចឹង ឯងចង់ធ្វើយ៉ាងណាចំពោះកូនយើង?» លោកចនដាក់សំណួរសួរទៅកាន់លោកផាកដែលអង្គុយជិតជីមីននោះហើយ គាត់ក៏ចង់ដឹងថាមិត្តរបស់គាត់នឹងធ្វើបែបណាបន្ត បើមិនព្រមអោយរៀបការងាយៗបែបនេះក៏ប្រហែលជាមានរឿងដែលត្រូវអោយរាងក្រាស់ពិសោធន៍ហើយ

      «យើងពិសោធន៍ត្រឹមបីថ្ងៃប៉ុណ្ណោះ បីថ្ងៃនោះយើងអោយកូនរបស់ឯងទៅនៅផ្ទះរបស់យើង-» និយាយមិនទាន់បញ្ចប់សាច់ការអោយយល់ច្បាស់ស្រួលបួលផងលោកចនក៏និយាយកាត់ប្រយោគរបស់លោកផាកភ្លាម

       «ជុងហ្គុក not កូនរបស់ឯង!» កាលដែលគាត់និយាយបែបនេះព្រោះចង់អោយលោកផាកហៅឈ្មោះរបស់ជុងហ្គុកតែម្តង មិនចង់អោយហៅបែបនេះ ស្តាប់ទៅវាដូចមិនទំនង

       «អើ ជុងហ្គុកមកនៅផ្ទះរបស់យើងបីថ្ងៃ ធ្វើតាមអ្វីដែលយើងនិយាយ ពិសោធន៍បានដឹងចិត្តរួចហើយទើបយើងសម្រេចតាមក្រោយថាគួរតែទទួលយកបានឬអត់?» លោកផាកនិយាយបញ្ចប់ ជុងហ្គុកក៏កេះដៃលោកចនអោយជួយបញ្ចុះបញ្ចូល បីថ្ងៃនេះវាយូរពេកហើយ ណាមួយគេចង់រៀបការឆាប់ៗជាមួយនិងជីមីនផង ហើយនៅមានកូនរបស់គេក្នុងផ្ទៃទៀត ទើបគេមិនចង់ពន្យាពេលនោះទេក្នុងរឿងនេះ

      «មិនបាច់ទេ ជឿយើងទៅ ពួកគេទាំងពីររស់នៅជាមួយគ្នាជិតមួយឆ្នាំទៅហើយ ពួកគេប្រាកដជាស្គាល់គ្នាច្បាស់ហើយ មិនបាច់ឯងពិសោធន៍ទេ កុំធ្វើដូចផ្តាច់ការពេកអី» លោកចនដើរទៅជិតមិត្តដើម្បីលួងលោម គាត់ដឹងថាចិត្តរបស់លោកផាកឆាប់ទោទន់ និងងាយលួងទេ ដូច្នេះវាមិនជាបញ្ហាអ្វីឡើយ បើសិនជាគាត់ខំប្រឹងនិយាយតែបន្តិចទៀតនោះ

       «កូនយើងស្គាល់ច្បាស់ តែយើងមិនស្គាល់គេច្បាស់នោះទេ ទាន់?! » លោកផាកក៏តបទៅកាន់លោកចនវិញដោយញាក់ចិញ្ចើមម្ខាងសួរដោយប្រយោល ខណៈលោកចនក៏ដាក់ដៃចុះពីស្មារបស់មិត្តមកប្រសព្វភ្នែកនឹងរាងតូចនៅក្បែរដៃគាត់វិញ

សំណព្វចិត្តសាតាន❥︎ ( completed✔)Donde viven las historias. Descúbrelo ahora