#សំណព្វចិត្តសាតាន
ភាគទី៣៣៖ ជុងហ្គុក ឯងកំពុងតែឆ្កួតហើយ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន<3
«ក្នុងរឿង វាតែងតែមានឈុតនោះហើយ ដេតឌីមិនធ្លាប់មើលរឿងភាគទេឬ?គ្រប់រឿង បើគ្មានភាគនេះដូចជាគ្មានន័យ ព្រោះតួអង្គុយបង្ហាញភាពស្និទ្ធិដោយសារតែការថើបនេះហើយ ដេតឌីចង់អោយខ្ញុំសម្តែងតែដល់កន្លែងថើបត្រូវតែជាដេតឌី?តើវាអាចទៅរួចបានយ៉ាងមិច?» ជីមីនសម្រូតខ្លួនចុះមកអង្គុយលើសាឡុងវិញ ដោយបម្រុងទៅអោយឆ្ងាយពីរាងក្រាស់បន្តិច តែក៏ទៅមិនផុតនៅទើរ ត្រឹមកន្លែងដែររាងក្រាស់ចាប់ទប់ចង្កេះជាប់នោះហើយទើបខ្លួនគេត្រូវផ្អឹបជាប់នឹងរាងក្រាស់ដដែលមិនអាចចេញឆ្ងាយ
«រឿងអីក៏ដោយ វាមិនអាចទៅរួចសម្រាប់តែមនុស្សដែរគ្មានសមត្ថភាព ប៉ុន្តែមនុស្សដូចជាយើង ទោះវាជារឿងអ្វីក៏ដោយ ក៏យើងអាចធ្វើទៅរួចកើតដែរ បើមិនយល់ព្រមនឹងសំណើរមួយនេះទេ មិនបាច់សម្តែងស្អីទាំងអស់!»រាងក្រាស់និយាយដាច់អហង្ការដោយដៃច្របាច់សាច់ត្រគាករបស់រាងតូចតិចៗ ដើម្បីបង្ហាញទៅតាមអារម្មណ៍របស់គេកំពុងមាននៅក្នុងខ្លួនពេលនេះ ស្រួលមិនស្រួលយប់នេះរាងតូចមិនអាចរត់ផុតផងមើលទៅ បើសិនជាហ៊ានជំទាស់តែមួយម៉ាត់ទៀតនោះ
«បានៗៗៗ ខ្ញុំព្រមតាមដេតឌីហើយ ដោយសារតែខ្ញុំចង់សម្តែងរឿងនេះខ្លាំងទេ កុំអីក៏ខ្ញុំមិនព្រមតាមនោះដែរ» រាងតូចនិយាយហើយក៏អោនក្បាលចេញពីរង្វង់ដៃរបស់រាងក្រាស់រួចហើយក៏ដើរទៅអង្គុយរៀងឆ្ងាយពីរាងក្រាស់បន្តិច មិនដែរឃើញទេលោកអើយលោកមានតែមួយលើលោក អនុញ្ញាតអោយសម្តែងប៉ុន្តែមិនអោយមានឈុតថើប?ពុទ្ធោ មិនយល់ទេពេលនេះ ថាក្នុងខួរក្បាលរបស់សាតានម្នាក់នេះកំពុងគិតអ្វី?
ជុងហ្គុកញញឹមចុងមាត់បន្តិច បែបអស់សំណើច រួចហើយក៏ទាញកុំព្យូទ័ររបស់ខ្លួនមកវាយឯកសារតាមធម្មតា គិតទៅគេនេះពិតជានាំទុក្ខដល់ខ្លួនឯងពិតមែន បើទៅធ្វើការនៅក្រុមហ៊ុនប្រហែលមិនពិបាកដូចពេលធ្វើនៅផ្ទះនេះឡើយ ខួរក្បាលគេពេលនេះឈ្លក់វង្វែងមែនទែនហើយ សូម្បីតែធ្វើការពេលនេះក៏គ្មានអារម្មណ៍នៅក្នុងខ្លួនដែរ ជីមីននេះធ្វើអោយគេឆ្កួតដល់ថ្នាក់គិតអ្វីលែងត្រូវ ពិតជាមិនធម្មតា...
![](https://img.wattpad.com/cover/302404418-288-k497858.jpg)
YOU ARE READING
សំណព្វចិត្តសាតាន❥︎ ( completed✔)
Randomស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer