#សំណព្វចិត្តសាតាន
ភាគទី៣៥៖ ស្រួលបួលតិច របស់មានម្ចាស់...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន<3
«បាទ រង់ចាំបន្តិច ខ្ញុំដូចជាធ្លាប់ស្គាល់លោក...» អង្គុយសម្លឹងមុខរបស់រាងតូចយូរៗទើបមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់និងប្រហែលៗមុខនៅទីណាមួយ ដែរធ្វើអោយគេចាប់ផ្តើមនឹកគិតថាស្គាល់រាងតូចឬអត់
«គាត់គឺជា ជីមីន ផាកឡាវីដៀនជាតារាបង្ហាញម៉ូតនោះហើយ ដែរលោកតែងតែនិយាយថាគាត់គួរអោយចាប់អារម្មណ៍នោះ» ហូប៊ីនៅជិតនិងថេយ៉ុងក៏បន្លឺប្រយោគឡើងអោយថេយ៉ុងបានឮ ចំណែកថេយ៉ុងក៏រំឮកការចងចាំរបស់ខ្លួនបានវិញ រួចហើយក៏ទះដៃផាច់បែបនឹកស្មានមិនដល់
«អរ តាមពិតគឺជាលោកទេ?រីករាយដែរបានជួបលោក នៅខាងក្រៅស្ងាត់ជាងក្នុងទស្សនាវដ្តីឆ្ងាយណាស់...» គេនឹកឃើញឡើងវិញ ខួរក្បាលរបស់គេក៏រំឮកដលទស្សនាវដ្តីដែរជីមីនបានឈរថតបង្ហាញរាងនោះហើយ គេទទួលស្គាល់ថាពិតជាចាប់អារម្មណ៍ជីមីនពិតមែន ព្រោះរូបរាងរបស់ជីមីនមិនដូចជាមនុស្សប្រុសទូទៅឡើយ ពិតជាល្អឥតខ្ចោះខ្លាំងណាស់
«អរគុណខ្លាំងណាស់ ហិហិ ខ្ញុំស្គាល់បងតាមរយៈទូរទស្សន៍ខ្ញុំតែងស្រម៉ៃចង់ថតរឿងជាមួយបង និងចង់រួមការងារជាមួយបង តែមិនអីទេពេលនេះ បើទោះជាមិនបានរួមការងារក៏ដោយ ពេលនេះខ្ញុំបានជួបបងហើយ ខ្ញុំស្រឡាញ់ គោរពនិងចូលចិត្តបងណាស់ហើយថែមចង់បានបងធ្វើប្តីទៀតផង..» និយាយមកដល់ចុងប្រយោគគ្រប់គ្នាក៏ស្ងាត់ សូម្បីតែអ្នកដែរត្រូវគេសរសើរក៏គាំងស្ងេញមួយរំពេចន៍ដែរព្រោះគេនិយាយាចេញមកស្តែងៗពេក រហូតជីមីនឃើញថាគ្រប់គ្នាស្ងាត់ គេក៏ងាកភ្នែកទៅប្រសព្វនិងភ្នែករបស់រាងក្រាស់ ក៏បានឃើញថារាងក្រាស់កំពុងសម្លក់ផង ខាំធ្មេញផង សឹងតែហក់ស្ទុះមកហែកសាច់ជីមីនសុីទាំងរស់ទៅហើយ
«អូ សុំទោស ខ្ញុំនិយាយលេងទេបង ខ្ញុំចូលចិត្តបងណាស់ និយាយអ៊ីចឹងហេតុអីបងមកទីនេះបាន?អ្នកទាំងពីរស្គាល់គ្នាឬ?» អង្គុយសំណេះសំណាលសុខៗក៏នឹកឃើញឆ្ងល់ ថាហេតុអីថេយ៉ុងមកទីនេះបាន?នេះជាផ្ទះរបស់សាតានហើយក៏មិនងាយមានអ្នកណាអាចស្គាល់បានដែរ អ៊ីចឹងថេយ៉ុងជានរណា?ហេតុអីអាចស្គាល់ទីនេះបាន
YOU ARE READING
សំណព្វចិត្តសាតាន❥︎ ( completed✔)
Randomស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
