part84

1K 42 0
                                        

#សំណព្វចិត្តសាតាន

                   ភាគទី៨៤៖ ឯងចង់អោយយើង សំពះផ្ទឹមបិទភ្នែកមែនទេ....

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

      «ចុម! មានពិតមែនឬ?ហេតុអីយើងមិនដឹង?បោកយើងទេដឹង?» សាតានរៀងភ្ងាក់ផ្អើលបន្តិចពេលដែរឮថាមិត្តមានសក់ខ្លីដែល គេគិតថាវាជារឿងដែលថ្មីសម្រាប់គេនឹងឆ្ងល់ខ្លាំងណាស់ ថាណាមជុននេះអាចមានមិត្តស្រីបានដោយរបៀបណា?បើរាល់ថ្ងៃងប់នឹងការងារចង់ស្លាប់ខ្លួនទៅហើយ

      «អត់ប្រាប់ទុកអោយឆ្ងល់ ចាំយើងទៅមង្គលការឯងក្នុងថ្ងៃនេះតែម្តង ហើយដល់ពេលនោះឯងនឹងដឹងហើយថាអូនរបស់យើងជាអ្នកណា  បាយៗមិត្តសម្លាញ់យើងទៅរៀបចំខោអាវសិន» និយាយបានត្រឹមនេះហើយ សម្លេងទូរស័ព្ទនិងការសន្ទនារបស់ពួកគេត្រូវបានកាត់ផ្តាច់ត្រឹមនេះ ជុងហ្គុកងាកសម្លឹងមើលមុខរបស់ភរិយាបន្តិចដោយការជ្រួញចិញ្ចើមឆ្ងល់ ព្រោះគិតថាជីមីនអាចនឹងដឹងរឿងរបស់ណាមជុនជាងគេ តែវាមិនដូចការគិតទេ រាងតូចនៅជាមួយគេសឹងតែម្ភៃបួនម៉ោង មានពេលឯណាទៅនិយាយជាមួយណាមជុន ដឹងរឿងរបស់គេបាននោះ?

      «ចាំគាត់មកដល់សិនទៅ នឹងបានដឹងទាំងអស់គ្នាហើយ កុំអន្ទះសារពេកទៅមើស លោកសាតាន» និយាយហើយរាងតូចក៏ទាញរាងក្រាស់ជាស្វាមីមកតាមខ្លួនដែល ព្រោះចង់ដើរមើលអ្វីៗផ្សេងៗពិសេសៗនៅក្នុងមង្គលការរបស់ពួកគេទាំងពីរសិន បើទោះធ្វើដំណើរពីផ្លូវឆ្ងាយមកហត់ពិតមែន តែពួកគេបែរជាមិនមានអារម្មណ៍ថាចង់សម្រាកទាល់តែសោះ ព្រោះអ្វី?ព្រោះថ្ងៃស្អែកគឺដល់ថ្ងៃពិសេសសម្រាប់ពួកគេហើយ

      Skip>>

      មកដល់ពេលយប់ ម៉ោងចូលដល់ប្រាំបីយប់ទៅហើយ ប្តីប្រពន្ធមួយគូនេះត្រូវបាន លោកប៉ាទាំងពីរបំបែកចេញពីគ្នា ព្រោះជិតរៀបការ កូនក្រមុំនិងកូនកម្លោះគឺគេតំនម មិនអោយនៅជិតគ្នាឡើយ វាជាទំនៀមទម្លាប់តាំងពីចាស់បុរាណមកទៅហើយ

       រាងក្រាស់អង្គុយនៅខាងមុខនៃផ្ទៃរោងមង្គលការរបស់ខ្លួន ធ្វើខ្លួនស្រងូតស្រងាត់ព្រោះគ្មានអ្នកនិយាយជាមួយ ខណៈដៃកំពុងយកឈើតូចល្មមទៅគូសលេងលើខ្សាច់ជាអក្សរនៅក្នុងចិត្តគេជាច្រើនលើដីខ្សាច់មួយនោះ

សំណព្វចិត្តសាតាន❥︎ ( completed✔)Место, где живут истории. Откройте их для себя