part09

1.9K 88 0
                                        

#សំណព្វចិត្តសាតាន

       ភាគទី០៩៖ មួយជីវិតនេះ ឯងមិនអាចគេចផុតពីយើងបានទេ ជីមីន ផាកឡាវីដៀន...!

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន <3

       «បងខ្ញុំសុំសម្រាកសិនហើយ មានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាស់» ពេលវេលាកាត់មកដល់អ្នកនៅក្នុងឡានដែរជាតារាម៉ូដែលនេះហើយ រាងតូចបន្លឺឡើងទៅកាន់អ្នកចាត់ការរបស់ខ្លួនដោយយកស្រ្គីបរឿងនោះមកដាក់លើភ្នែកដើម្បីគេងសម្ងំលេងៗ ព្រោះថាអស់កម្លាំងខ្លាំងពេក តាំងពីព្រឹកមកមិនទាន់បានសម្រាកម្តងនោះទេ
       «ឲ្យបងយករឿងនេះទុកសិនក៏បាន ចាំបាច់កាន់ជាប់ធ្វើអី?» ជីងអីុបម្រុងយកដៃទៅដកយកស្រ្គីបរឿងចេញពីលើមុខរបស់រាងតូចតែក៏ត្រូវរាងតូចចាប់ជាប់ដោយនិយាយបន្តថា
       «ទុកលើនេះហើយបង ស្រួលងើបមកយកមកអានបន្ត កុំអោយលំបាក» និយាយហើយគេក៏ដកដៃរបស់ជីងអីុដាក់ចុះវិញ រួចសម្ងំគេងបន្ត ចំណែកជីងអីុបានត្រឹមក្រវីក្បាលហួសចិត្តនិងជីមីនរួចហើយងាកទៅមើលផ្លូវបន្ត
       ផ្លូវជិះកាន់តែឆ្ងាយ ចំណែកបរិវេណនៅតាមដងផ្លូវកាន់តែស្ងាត់ ហើយវាក៏គ្មានពន្លឺសម្រាប់បញ្ចាំដែរ នៅលើផ្លូវនៅពេលនេះមានតែឡានរបស់រាងស្តើងប៉ុណ្ណោះដែរកំពុងបរនៅលើផ្លូវនឹងបញ្ចាំងទៅលើផ្លូវសម្រាប់មើល បើគ្មានពន្លឺឡាននេះទេ ប្រហែលជាមើលស្អីមិនឃើញទេ
       ខណៈជិះមកដល់ខាងមុខនោះហើយ ជីងអីុចាប់ហ្រ្វាំងមិនជាប់ ក៏ត្រូវបានជិះទៅឈប់នៅជិតគូទឡានរបស់បុរសម្នាក់ដែរបានឈប់សុំចតនោះ វាមិនបានបុកតែម្តងទេ គ្រាន់តែបញ្ឆិតប៉ះចំបន្តិចប៉ុណ្ណោះ តែវាក៏ធ្វើអោយជីងអីុភ័យស្លន់ស្លោរណាស់ដែរទើបប្រញាប់ចុះទៅសួរម្ចាស់ឡាន ថាមានត្រូវត្រង់ណាឬអត់ នាងនឹងចេញថ្លៃខូចខាតទាំងអស់
       «លោក មានត្រូវត្រង់ណាទេ?អោយខ្ញុំសុំទោសផង បើសិនជាត្រូវត្រង់ណាខ្ញុំរីករាយនឹងចេញថ្លៃខូចខាតណា» ជីងអីុដើរចុះពីរថយន្តមកដោយមិនភ្លេចបិទទ្វារឡានអោយបានត្រឹមត្រូវផងដែរ ដើរទៅគោះកញ្ចក់ឡានរបស់បុរសម្នាក់ដែរនាងជិះបិះនិងបុកគូទឡានរបស់គេនោះ
       «មិនអីទេ អ្នកនាងរឿងតិចតួចខ្ញុំអាចអធ្យាស្រ័យអោយអ្នកនាងបាន ណាមួយអ្នកនាងមិនបានបុកផងគ្រាន់តែវាឆិត មិនអីទេ អ្នកនាងទៅវិញចុះ ខ្ញុំក៏ខុសដែរ ដែរឈប់ត្រង់ផ្លូវស្ងាត់បែបនេះហើយមិនបើកភ្លើងឡាន» រាងក្រាស់ម្នាក់នោះក៏និយាយឆ្លើយតបទៅកាន់នាងវិញ ដោយម្ចាស់ឡានគឺជាជេក កូនចៅរបស់ជុងហ្គុកនេះហើយគេមកដើម្បីអនុវត្តផែនការថ្មី ដោយចុះទុនយកឡានរបស់ខ្លួនឯងមកចតអោយជីងអីុបុកតែម្តង សំណាងហើយដែរនាងមិនបានបុកកុំអីគេខូចខាតស្លាប់ហើយ
       «ច៎ាស បើអ៊ីចឹងមែនខ្ញុំអរគុណលោកខ្លាំងណាស់ អ៊ីចឹងខ្ញុំទៅវិញសិនហើយ អរគុណដែរអធ្យស្រ័យ» នាងញញឹមដាក់ជេកជាលើកចុងក្រោយទើបដើរមករករថយន្តរបស់ខ្លួនវិញដើម្បីបើកត្រឡប់ទៅផ្ទះ ព្រោះយប់ណាស់ហើយទោះនាងចង់ស្គាល់គេក៏មិនអាចនិយាយរាក់ទាក់ជាមួយគេបានដែរ អ៊ីចឹងមានតែប្រញាប់ឡើងឡានវិញដើម្បីជូនរាងតូចអោយបានទៅដល់ផ្ទះ
       ខណៈជីងអីុរត់មិនទាន់មកដល់ឡានរបស់ខ្លួនបានឡើងស្រួលបួលផងក៏នាងបានឃើញថាឡានរបស់ជេកបើកចេញទៅយ៉ាងលឿន នាងមិនបានគិតច្រើនដោយគិតថាជេកប្រហែលជាមានការទៅវិញប្រញាប់នាងបើកទ្វារចូលមក អ្វីនាងស្លន់ស្លោរខ្លាំងបំផុតនោះគឺ ក្នុងឡានលែងមានរាងតូចទៀតហើយ តើជីមីនអាចទៅណាបាន?បើអម្បាញ់មិញនៅគេងត្រង់ជិតកន្លែងដែរជីងអីុជាអ្នកបើកនៅឡើយនឹង
       «ជីមីន ឯងនៅទីណា?កុំលេងសើចជាមួយបងណា ឆាប់ចេញមក» ដោយគិតថាជីមីនអាចលេងបិទពួនជាមួយនិងខ្លួនទើបខំប្រឹងស្រែកហៅអោយជីមីនចេញមក តែប្រហែលជានាងស្មានខុសព្រោះយប់ស្មាលនេះទៅហើយ មនុស្សដូចជាជីមីននេះមិនចូលចិត្តភាពងងឹតទេ តើគេអាចទៅលាក់ពួននៅក្នុងព្រៃនោះបានយ៉ាងមិច?  តើមានរឿងអីអោយប្រាកដ?ពេលនេះជីងអីុវង្វេងអស់ហើយ
       «ជីមីនហ៎ា ឯងនៅទីណា?ឬមួយក៏បុរសម្នាក់អម្បាញ់មិញ?ពុទ្ធោជាគេពិតមែន អ៊ីចឹងតើសបានជាមានអារម្មណ៍ថាធ្លាប់ស្គាល់គេ គេចាប់ គេចាប់ជីមីនទៅមែនទេ?» ខណៈគិតមកដល់ត្រឹមនេះទើបនឹកស្មានមិនដល់ តាមពិតគ្រប់យ៉ាងជាគម្រោងការរបស់ជេកដែរមកធ្វើជាឈប់ដោយមិនបានភ្លើងឡានហើយអោយនាងមានចេតនាមកបុកគូទឡានរបស់គេ ហើយក៏ចុះទៅដោះស្រាយរួចលួចចាប់ជីមីនទៅតែម្តង គេធ្វើបែបនឹងពិតមែនហ៎េស?នាងចំជាភ្លើពិតមែន ហើយនឹកមិនឃើញអំពីរឿងនេះ
       «ជីមីន តើខ្ញុំគួរប្រាប់លោកអ៊ុំថាមិចទៅ?ពុទ្ធោ ផ្ទះរបស់បុរសម្នាក់នោះគឹនៅទីណាខ្ញុំក៏មិនដឹង តើខ្ញុំអាចទៅរកជីមីនបានយ៉ាងមិចទៅ ខ្ញុំត្រូវប្រឈមមុខបែបណា ហើុយ!!» ជីងអីុសម្រូតខ្លួនចុះនៅក្បែរឡាន ពេលនេះទាល់តម្រិះមែនទែន ធ្វើអីលែងចេញហើយ តើវាអាចកើតឡើងបានយ៉ាងមិច នាងមានខ្លួនតែមួយហើយទៅធ្វើស្អីចេញកើតទៅ បើគេសុទ្ធតែជាមនុស្សប្រុស ហើយនាងជាមនុស្សស្រីតែឯង ពេលនេះតើនាងគួរធ្វើបែបណា...
       «ហ៎ លោកអ៊ុំខលមក?គិតយ៉ាងមិចទៅ តើខ្ញុំគួរនិយាយថាមិច?» ខណៈកំពុងតែគិតសុញគំនិតមិនដឹងធ្វើអ្វីចេញហើយ ស្រាប់តែមានលេខប៉ារបស់ជីមីនកំពុងខលមកនាងទៀត ប្រហែលកំពុងចាំផ្លូវកូនប្រុសហើយមើលទៅ ព្រោះយប់ថ្មាលនេះទៅហើយមិនឃើញមកផ្ទះ គាត់ប្រហែលជាបារម្ភណាស់ហើយ
       «ខ្ញុំគួរតែប្រាប់គាត់តាមត្រង់ មិនអាចកុហកបានទេ រឿងនេះធំខ្លាំងណាស់បើបាត់ជីមីនគិតយ៉ាងមិចទៅ ទទួលហើយ» ជីងអីុមិនអាចគ្រប់គ្រងស្ថានការណ៍បានទេ ពេលនេះមានតែវិធីមួយគត់ គួរតែប្រាប់គាត់ទៅតាមដំណើររឿងថាជីមីនបានបាត់ខ្លួនហើយ ដើម្បីដាក់កម្លាំងតាមរកជីមីនអោយឃើញ នាងតែម្នាក់មិនអាចធ្វើអ្វីបានទេ អ៊ីចឹងហើយមានតែវិធីមួយនេះគត់ ជាជម្រើសល្អបំផុត
       «អាឡូលោកអ៊ុំ ជីមីនគេ..គេបាត់ខ្លួនហើយ..ហឹក...» 

~~~Skip~~~

      «តើយើងគួរធ្វើអ្វីបន្តលោក?ពេលនេះពួកខ្ញុំចាប់គេបានហើយ» នៅក្នុងទូរស័ព្ទជាការសន្ទនារវាងជេកនិងមនុស្សពីរនាក់ដែរគេបានប្រើអោយចាប់ជីមីននោះ
      «ជិះមកផ្លូវខាងមុខ សណ្ឋាគារមក ប្រគល់មនុស្សមកអោយយើង ចាំយើងអោយប្រាក់ទៅពួកឯង» និយាយហើយជេកក៏បិទទូរស័ព្ទតាមការខលនិងប្តូរលេខខលទៅប្រាប់ដំណឹងទៅកាន់ចៅហ្វាយបន្ត
      «អាឡូបាទ ចៅហ្វាយខ្ញុំចាប់អ្នកប្រុសម្នាក់នេះបានហើយទាន ឥឡូវនេះកំពុងតែធ្វើដំណើរត្រឡប់ទៅភូមិគ្រឹះវិញហើយ»
      «ល្អ កុំភ្លេចធ្វើតាមអ្វីដែរយើងប្រាប់ បន្តិចទៀតយើងទៅដល់» រាងក្រាស់ធ្វើការឆ្លើយតបជាមួយនឹងកូនចៅជំនិតរួចហើយក៏ដាក់ទូរស័ព្ទចុះទៅលើកៅអី វិញដោយស្នាមញញឹមចុងមាត់និងកំពុងមានគំនិតអ្វីម្យ៉ាងបំផុសក្នុងខួរក្បាលរបស់គេ
      «ទោះជាយ៉ាងណា ឯងនៅតែមិនអាចរួចខ្លួន មួយជីវិតនេះ ឯងមិនអាចគេចផុតពីយើងបានទេ ជីមីន ផាកឡាវីដៀន!» រាងក្រាស់បន្លឺសម្លេងកំណាចចេញមករួចហើយក៏យកខោអាវក្រៅរបស់ខ្លួនដើម្បីពាក់ប្រញាប់ទៅភូមិគ្រឹះរបស់គេវិញ ព្រោះពេលនេះកំពុងនៅក្រុមហ៊ុននៅឡើយ បសនដំណឹងបែបនេះទៅហើយ គេត្រូវតែទៅអោយលឿនចង់មើលមុខអ្នកដែរតែងតែស្រែកដាក់គេដោយកំហឹងទាំងឪទាំងកូន ចាំមើលពេលធ្លាក់មកដល់ក្នុងដៃរបស់គេហើយតើពួកគេនឹងអាចជួយជីមីនបានទេ??

សំណព្វចិត្តសាតាន❥︎ ( completed✔)Место, где живут истории. Откройте их для себя