#សំណព្វចិត្តសាតាន
ភាគទី៦៩៖ ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន<3
ឡានរបស់លោកប៉ូលីសក៏បរចេញឆ្ពោះទៅកាន់ព្រះវិហារដែរនៅក្បែរនេះ ដោយមានហូប៊ីនៅក្បែរនោះកំពុងអង្គុយជិតគេផងដែរ
នៅក្នុងឡានមានសភាពស្ងប់ស្ងាត់រហូតទៅដល់ទីកន្លែងបញ្ចុះសព ហូប៊ីដើរចុះពីលើរថយន្តសម្លឹងមើលទៅកាន់ កន្លែងដុតសពនោះ ក្នុងទ្រូងស្រាប់តែមានចំហាយអ្វីម្យ៉ាងទាក់ទាញទឹកភ្នែករបស់ខ្លួនអោយស្រក់ចុះ ទប់មិនជាប់ទេកនេត្រាក៏ស្រក់ចុះមកដោយមិនដឹងខ្លួន
ហូប៊ីយកដៃអោបទ្រូងខ្លួនឯង ទ្រហ៊ោយំស្ងាត់ៗ ឡើងញ័រខ្លួនទទ្រើក ខណៈណាមជុនបានឃើញបែបនេះហើយក៏ផ្តេកក្បាលរបស់ហូប៊ីមកលើស្មារបស់ខ្លួន រួចអង្អែលក្បាលរបស់ហូប៊ីតិចៗបែបលួងលោម
«បើពិបាកក្នុងការទ្រាំក៏យំចេញមកអោយអស់មក កុំទប់អីណា» ណាមជុនវាចាឡើងទៅកាន់រាងតូច និយាយលួងលោមបែបនេះហើយកាន់តែធ្វើអោយរសងតូចទ្រហ៊ោយំកាន់តែខ្លាំង
ចំណែកនាយជែកនិងនាយលីសដែរឈរនៅក្បែរនោះក៏បានត្រឹមតែមើលមុខគ្នា បែបឡេងឡង់មិនយល់ការ បើទោះជាចៅហ្វាយបានប្រាប់មកហើយថាមានមនុស្សពីរនាក់ទៅចូលរួមពិធីបុណ្យសពនោះក៏ដោយ ក៏គេមិនយល់ថាហេតុអីហូប៊ីយំ?តើហេតុអីត្រូវយំស្តាយមនុស្សអាក្រក់បែបនេះ?
ខណៈនោះ អស់តួនាទី ពិធីគ្រប់យ៉ាងត្រូវបានបញ្ចប់ទៅយ៉ាងរលូន នាយជេកនិងនាយលីសក៏ត្រឡប់មកវិមានវិញ ចំណែកហូប៊ីក៏បានទៅវិញដូចគ្នា ព្រោះពិធីបុណ្យបានចប់សព្វគ្រប់អស់ហើយ ណាមួយណាមជុនក៏ទាមទារចង់ទៅផ្ទះណាស់ណាដែលបើនៅទៀត ខ្លាចចិត្តលោកប៉ូលីសខ្លាំងណាស់
«ស្អែកទៅធ្វើការដូចរាល់ដងមែនទេ?» ណាមជុនសួរឡើងទៅកាន់ហូប៊ីដែលអង្គុយក្នុងឡានស្ងាត់មកជាយូរ ឃើញថាឡានស្ងាត់មិនមានអ្នកណាមាត់ក.ទើបសួរបែបនេះតែម្តងទៅ
«បាទ ទៅធ្វើធម្មតា ដូចរាល់ដងមានរឿងអីមែនទេ?» ហូប៊ីវាចាឡើងសួរទៅកាន់រាងក្រាស់វិញចំណែកណាមជុនក៏ងួកក្បាលមុននឹងឆ្លើយតប
«គ្មានរឿងអីទេ គ្រាន់តែសួរ ព្រោះស្អែកខ្ញុំក៏ត្រឡប់ទៅធ្វើការវិញតាមតួនាទីដូចគ្នា ព្រោះពេលនេះអស់តួនាទីដែលខ្ញុំត្រូវស្វែងរកអ្នកណាទៀតហើយ» ណាមជុននិយាយឆ្លើយតបទៅកាន់រាងតូចវិញដោយញញឹមចេញស្នាមខួចនៅលើថ្ពាល់ ខណៈហូប៊ីក៏បានឃើញហើយមិនលង់មិនបាន មើលទៅគេពិតជាសង្ហា កាន់តែមើលគឺកាន់តែលង់តែម្តង
«ខ្ញុំអរគុណលោកច្រើនណាស់ ក្នុងរយៈពេលប៉ុន្មានកន្លងទៅនេះ លោកជួយខ្ញុំច្រើនខ្លាំងណាស់ អញ្ចេះចុះ ចាត់ទុកថាជាការអរគុណ ខ្ញុំប៉ាវបាយលោកមួយពេល ល្អទេ?លោកមានពេលឬក៏អត់?» ហូប៊ីក៏សួរឡើងទៅកាន់រាងក្រាស់ ខណៈរាងក្រាស់ក៏ស្រាប់តែនឹកអររំភើបក្នុងចិត្តភ្លាមៗ គេបបួលបែបនេះទៅហើយ បើទោះជារវល់ក៏ទំនេរកើតដែល
«ទំនេរៗ ទំនេរតើស៎ ចាំខ្ញុំទៅយកដល់ក្រុមហ៊ុនចុះ»
«អឹម សម្រេចតាមនឹងហើយណ៎ា» រាងតូចញញឹមចេញធ្មេញលើកដៃអូខេទៅកាន់ណាមជុន ចំណែកណាមជុនក៏ឆ្លើយតបអូខេមកវិញ រហូតតាំងពីពេលនេះទៅ ពួកគេក៏មានរឿងនិយាយជាមួយគ្នាមិនឈប់ រហូតកាន់តែធ្វើអោយចំណងមិត្តភាពមួយនេះ ស្និទ្ធស្នាលឡើងទៅ
ព្រឹកថ្ងៃថ្មី*
នេះជាថ្ងៃដែលជីវិតរបស់សាតានចាប់ផ្តើមជាថ្មីម្តងទៀត រាងក្រាស់ចូលទៅក្នុងផ្ទះបាយ ពាក់អាវអៀមសម្រាប់ចុងភៅ ចូលទៅដើម្បីធ្វើស៊ុបអោយសំណព្វចិត្តរបស់ខ្លួន ខណៈពេលនេះទើបតែម៉ោង6ព្រឹកនៅឡើយសោះ
«ចៅហ្វាយធ្វើអីនឹង?មើលទៅក៏ទំនងញញឹមខ្ចឹបមិនរលាយទៅណាបែបនេះ» ទៀតហើយ ដល់ម៉ោងដែលនាយជេកកូរចៅហ្វាយរបស់ខ្លួនទៀតហើយ ហោយតែឃើញសាតានម្នាក់នេះចាប់ផ្តើមធ្វើអ្វីប្លែកៗពេលណា គឺនាយជេកនេះតែងតែទើស និងសួរនាំរហូត
«កំពុងលេងដី»
«លេងដីឯណា ឃើញធ្វើម្ហូបសោះ» ជេកបន្លឺតបតទៅកាន់ចៅហ្វាយវិញ ទាំងភ្នែកអោនទៅសម្លឹងកាន់តែជាក់ច្បាស់ថាជាសម្លអ្វី
«បើឯងប្រកាច់ដឹងហើយ ហេតុអីចាំបាច់មកសួរយើង?» ជុងហ្គុកក៏តបតសួរទៅកាន់នាយជេកវិញដោយសម្លក់សម្លឹង រួចហើយក៏បន្តធ្វើស៊ុបរបស់ខ្លួនទៀត
«អាដើម្បីស្រីអញ្ចឹងចៅហ្វាយប្រឹងណាស់ ដល់ពេលម្តាយអោយរៀនធ្វើ ហេតុអីមិនខំប្រឹងដូចពេលប្រឹងដើម្បីស្រីដែលទៅ?»
«អីយ៉ា ឥឡូវខ្លាំងដៃហើយតើស៎ និយាយជាមួយយើងធ្វើមើលតែយើងនេះជាមិត្តភក្តិឯង?ឥឡូវបើចង់ធ្វើមិត្តភក្តិយើង ខែនឹងកុំបាច់បើកប្រាក់ខែ ដើម្បីមិត្តភាព» ជុងហ្គុកញញឹមចុងមាត់ សម្លឹងទៅកាន់កូនចៅដែលកំពុងងេមងាមព្រោះគេនិយាយថាខែនេះមិនបាច់បើកប្រាក់ខែ លោកអើយលោក គម្រាមអីគម្រាមទៅ កុំតែអាគម្រាមអត់បើកប្រាក់ខែអោយនឹង គេស្លុតចិត្តណាស់
«អត់ទេ យាយលេងទេ មានបាននិយាយជាមួយចៅហ្វាយឯណា និយាយចោលតើស» ជេកប្រញាប់ប្រកែកញាប់មាត់ស្មេះ ថាខ្លួនមិនបាននិយាយ អត់កើតទេ តែហ៊ានអត់ប្រកែកខែនេះប្រាកដជាពិបាករឿងបាយទឹកមិនខាន
«និយាយថាមិនបានសម្តៅមកលើយើង តែក៏ប្រើពាក្យថាចៅហ្វាយយ៉ាងច្បាស់ៗ?មានអីប្រកែកទៀត ទៅ ដើម្បីមិត្តភាពមិនបាច់បើកទេណ៎» ជុងហ្គុកញញឹមឌឺដងទៅកាន់នាយជេក ខណៈនាយជេកធ្វើខ្លួនអ្វីមិនត្រូវ ស្អីផ្សេងមិនខ្លាចទេ តែអារឿងអត់ប្រាក់ខែគឺភ័យញ័រខ្លួនតែម្តង
«សុំទោស ឈប់ធ្វើចឹងហើយ» ជេកលើកដៃសុំទោសបិទភ្នែកទៅកាន់ចៅហ្វាយ ខណៈជុងហ្គុកញញឹមដើរចេញពីផ្ទះបាយមកទប់ដៃទាំងពីររបស់នាយជេក អោយទម្លាក់ចុះវិញ
«ចង់សុំទោសមែនឬ?បើចង់បានប្រាក់ខែ ទៅឈរជើងមួយហាលថ្ងៃ រួចដាក់ផ្លាកប្រយួរលើ.ក ថាឈប់និយាយឌឺយើងហើយ» រាងក្រាស់អង្អែលខ្នងរបស់នាយជេក រួចហើយនិយាយឡើងអោយនាយជេកធ្វើតាមខ្លួនដើម្បីទទួលបានប្រាក់ខែក្នុងខែនេះ ខណៈភ្នែកនាយជេកក៏ប្រញាប់ងាកសម្លឹងទៅមើលបរិវេណខាងក្រៅឃើញថាមេឃក្តៅហែងចង់ចាប់ហែកមនុស្សជាពីរចំណែកទៅហើយ បើអោយគេទៅឈរមិនខូចសម្រស់គេទៅហើយទេ?
«ចៅហ្វាយ មេឃក្តៅខ្លាំងណាស់ ហើយពេលនេះម៉ោង7ព្រឹកទៀត ប្រាកដណាស់ថាមេឃនឹងមិនថមថយកម្តៅឡើយ ចៅហ្វាយលើកទោសអោយម្តងទៀតទៅ ចៅហ្វាយខ្ញុំចិត្តល្អណាស់ មិនមែនចឹងទេ» នាយជេកធ្វើទឹកមុខគួរអោយអាណិតចង់អោយចៅហ្វាយលើកទោសអោយខ្លួន ខណៈរាងក្រាស់ក៏ញញឹមឡើងស្តីទៅកាន់ជេកវិញដោយស្តាប់ឮហើយ ទាញអារម្មណ៍អោយនាយជេកចង់ទៅលោតទឹកភ្លាមៗតែម្តង មហាឌឺលើលោកគ្មានពីរ
«ទៅ ដើម្បីមិត្តភាព ចាំយើងបើកប្រាក់ខែអោយ» គេទាញស្មារបស់នាយជេកបង្វែរទៅរកទ្វារ ខណៈនាយជេកក៏ទន្រ្ទាំជើងដើរចេញទៅ ទោះចិត្តមិនចង់ក៏ត្រូវតែធ្វើ សមមុខគេហើយ ដែលឌឺចៅហ្វាយបែបនេះ ថ្ងៃក្រោយអោយរៀង
ជេកដើរទៅដលើក៏ឈរជើងមួយប្រយួរផ្លាកនោះនៅលើ.ក លើកដៃមកក្តោបក្បាល ជើងលើកឡើងមួយ ខណៈជុងហ្គុកដើរមកដល់នៅចំពោះមុខរបស់ជេករួចហើយទាញទូរស័ព្ទមកថត
«ទុកអោយប្រពន្ធហែងមើល» គេសើចរួចហើយក៏លើកទូរស័ព្ទដែលបានថតនាយជេកនោះ និយាយទៅកាន់មនុស្សជំនិតរបស់ខ្លួនរួចហើយចូលទៅក្នុងវិញ ដោយជ្រែងហោប៉ឡសើចឮៗសឹងតែផ្អើលភូមិគ្រឹះ
«ចាំមើលទៅ កុំតែមានថ្ងៃខ្ញុំម្តងទេចៅហ្វាយ» នាយជេកខាំធ្មេញបិទភ្នែក សង្កត់ចិត្តអោយធ្ងន់ បើទោះជាខឆងក៏ដោយ ត្រូវតែធ្វើចិត្តអោយស្ងប់ ព្រោះជុងហ្គុកជាចៅហ្វាយរបស់យើង តែកុំតែមានថ្ងៃមួយដែលគេធ្វើបាបចៅហ្វាយវិញទេ ចាំមើលចុះ
ជុងហ្គុកដើរចូលមកខាងក្នុងវិញដោយសើចសប្បាយ អារម្មណ៍ល្អទាំងព្រឹកតែម្តងពេលដែលបានធ្វើបាបកូនចៅបែបនេះ ខណៈភ្នែករេទៅប៉ះនឹងមនុស្សម្នាក់កំពុងក្រាបនៅលើតុ ដែលម្នាក់នោះគឺជាសំណព្វចិតតរបស់គេហើយ ឃើញបែបនឹងហើយគេក៏ប្រញាប់ចូលទៅជិតរាងតូចដោយការព្រួយបារម្មណ៍
«អូនកើតអីមែនទេ?ហេតុអីមកគេងនៅទីនេះ?» ជុងហ្គុកអោនចុះព្យាយាមសម្លឹងមើលក្រែងលោឃើញថាជីមីននឹងកើតអី ពេលនោះផងដែលជីមីនក៏ងើបមុខឡើង រួចហើយទាញជុងហ្គុកមកអោបជាប់ទ្រូងដោយសម្លេងខ្សុលៗបន្លឺឡើងទៅកាន់សង្សាររបស់ខ្លួន
«អូននឹកបងណាស់~~» ជីមីនវាចាឡើង ដោយដៃព្យាយាមអោបរឹតបុរសកំពូលស្នេហ៍កាន់តែណែន កាលពីមុនរាល់ពេលដែលគេភ្ងាក់គឺគេតែងតែឃើញមុខរបស់ថេយ៉ុងរហូត គេនឹកស្មានថាមកដេកនៅទីនេះនឹងបានឃើញមុខរបស់សង្សារកំពូលសំណព្វ ប៉ុន្តែព្រឹកនេះគេក្រោកមកដោយមិនបានឃើញមុខរបស់ជុងហ្គុកទៅវិញ ទើបគេចុះមកបែបនេះ រួចហើយក៏អោបជុងហ្គុកដោយសេចក្តីនឹកនា
«បងក៏នឹកអូនដូចគ្នា មើស៎ អោយបងសុំមើលមុខបន្តិច កើតអីហ្អាស?ហេតុអីបានជាធ្វើដូចសេដៗម្លេះ ហឹម?» ជុងហ្គុកទាញរាងតូចចេញពីការអោបខណៈភ្នែកព្យាយាមទាញរាងកាយជីមីនសង្កេតមើលអោយបានគ្រប់ជ្រុងជ្រោយ មិនដឹងថាទៅនៅផ្ទះរបស់អាម្សៀលនោះពីរសប្តាហ៍ គេប៉ះពាល់ខ្លួនប្រាណសំណព្វចិត្តរបស់គេឬអត់?
«ហុឺៗៗ អូនមិននឹកស្មានថាសោះ ថាអូនអាចមករួមរស់នៅជាមួយបងបានវិញក្នុងពេលនេះ?បងដឹងទេថាអូនតែងលួចយំរាល់ថ្ងៃ ព្រោះអូននឹកបង នឹកបបូរមាត់របស់បងមួយនេះដែលតែងថើបអូន» រាងតូចធ្វើជាយំញិកញក់ បបូរមាត់បន្លំឈ្មីឈ្មក់ទៅលើកញ្ចឹងករបស់រាងក្រាស់ ខណៈជុងហ្គុកសើចឡើងកក្អឹកពេលដែរត្រូវសង្សារធ្វើអោយរសើបពេញទីបែបនេះ
«អូនឯងប្រឹងញិកញក់ទៅ តាំងបងចាប់រំលោភ មកខឹងបង ថាបងនេះវាល្មោភ បើអូនឯងគួរអោយស្លាញ់ចឹងមិនអោយបងរំលោភ?» ជុងហ្គុកវាចាឡើងទាំងសើចតិចៗ ខណៈជីមីនដឹងខ្លួន ក៏ងាកមុខចេញពីប្រឡោះករបស់បុរសកំពូលស្នេហ៍មកធម្មតាវិញ ទឹកមុខនៅស្ងៀមដូចជាមនុស្សយន្តពេលដែលនឹកដល់ពេលដែលរាងក្រាស់ដាក់ទោសខ្លួនកន្លងមកបែបណានោះ
«មិនបាច់រឹងខ្លួនទេ អូនឯងដឹងតែមិនរួចខ្លួនហើយយប់នេះ ត្រៀមទៅ បងខានយូរហើយ នឹកទឹកដោះគោ ចឹងមឹមៗ..» រាងក្រាស់ញញឹមច្រឡឹម មិចភ្នែកដាក់ជីមីនអោយកាន់តែភ័យលើសដើម តែថាជាធម្មតាសម្រាប់គេទៅហើយ ណ្ហើយ តាមនឹងទៅ ធម្មតាៗសោះនឹងហ្អាស🌚
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
