#សំណព្វចិត្តសាតាន
ភាគទី១៥៖ NO REASON,NO TIME TOl TELL YOU !
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន <3
ងាកមកខាងរាងក្រាស់ដែរកំពុងនៅបន្ទប់ធ្វើការនៅជាន់ខាងក្រោមវិញ ជុងហ្គុកកំពុងរវល់ដកភ្នែកពីកុំព្យូទ័រពុំបានឡើយ ថ្ងៃនេះគេសម្រេចចិត្តធ្វើការនៅផ្ទះ ព្រោះត្រូវមានមនុស្សដែរគេចាំបាច់ត្រូវនៅផ្ទះសិន
«មិនដឹងជានៅបន្ទប់យ៉ាងមិចហើយទេ?ហេតុអីស្ងាត់យ៉ាងនេះ?» រាងក្រាស់សម្លឹងមើលនាឡិកានៅលើជញ្ជាំងឃើញថាវាជាម៉ោង4រសៀល ជិតឈានចូលដល់ពេលល្ងាចហើយ មានអារម្មណ៍ថារាងស្តើងស្ងាត់ខុសធម្មតា មិនឮអ្នកណាមករៀបរាប់ប្រាប់គេថាជីមីនរករឿងអ្វីសោះ ដោយការងឿងឆ្ងល់មានច្រើន ជុងហ្គុកក៏សម្រេចចិត្តដើរទៅបើកកុំព្យូទ័រមួយទៀត ដើម្បីមើលកាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់គេងរបស់គេផ្ទាល់
«ហើយស្អីនេះ?ក្រដាសស្អីរាយប៉ាយពេញបន្ទប់យើង?» រាងក្រាស់លាន់មាត់ភ្ងាក់ផ្អើលភ្លាមៗកាលបើបានឃើញសភាពបន្ទប់របស់ខ្លួនរញ៉េរញ៉ៃ មានសុទ្ធតែក្រដាសអ្វីមិនដឹងពាសពេញនៅលើឥដ្ឋ ជីមីនធ្វើស្អីនៅក្នុងបន្ទប់របស់គេ ហេតុអីពិបាកមើលម្លេះ
ខណៈចិត្តខឹងនិងសម្ពាធឈាមនៃការហាមទៅលើរាងតូចមិនស្តាប់ រាងក្រាស់ក៏បិទទុកកុំព្យូទ័រនោះវិញ សម្តៅឡើងទៅខាងលើបន្ទប់របស់ខ្លួនដែរមានរាងតូចនៅក្នុងនោះ
ក្រាក.....
«ធ្វើស្អីនឹងពេញបន្ទប់របស់យើង?ហេតុអីរញ៉េរញ៉ៃយ៉ាងនេះ?» រាងក្រាស់សួរទៅកាន់ជីមីនដោយការងឿងឆ្ងល់កាលបើបានឃើញក្រដាសស្អីមិនដឹងនៅលើពាសពេញទាំងឥដ្ឋទាំងអស់ ខណៈជីមីនឮសម្តីរបស់គេហើយក៏ក្រោកចេញពីលើពូកមកដោយភ្នែកហើមឡើងធំដោយសារធំខ្លាំងពេកនោះ ធ្វើអោយរាងក្រាស់មើលឃើញហើយក៏អត់ឆ្ងល់ពុំបាន ថាជីមីនយំដោយសាររឿងអី?ហេតុអីបានយំដល់ទៅហើមភ្នែក?
«សៀវភៅមួយក្បាលនេះ សីុទឹកភ្នែកខ្ញុំច្រើនណាស់ ហេតុអីសេដយ៉ាងនេះ?ចុងក្រោយតួប្រុសនិងតួស្រីងាប់អស់អាលីង» ជីមីនលើកសៀវភៅមួយក្បាលដែរខ្លួនបានអាននោះបង្ហាញទៅកាន់រាងក្រាស់ ដែរគ្រាន់តែឮជីមីននិយាយហើយគេឡើងហួសចិត្ត អស់វាចានិងជីមីនតែម្តងគ្រាន់តែរឿងប៉ុណ្ណឹងក៏អាចយំបានដែរ ជាប្រុសស្អីបែបនឹង
«ឆ្កួតមែនទែនហើយ ឆាប់រៀបចំបន្ទប់អោយស្អាតវិញភ្លាម កុំអោយយើងទ្រមិនបាន» ជុងហ្គុកស្រែកបញ្ជាទៅកាន់ជីមីនអោយរៀបចំបន្ទប់របស់ខ្លួនវិញ គេមិនចូលចិត្តអ្នកណាដែរចូលចិត្តមករញ៉េរញ៉ៃក្នុងបន្ទប់របស់គេ រឹតតែមិនចូលចិត្តអ្នកដែររស់នៅជាមួយគេហើយគ្មានសណ្តាប់ធ្នាប់ក្នុងការរស់នៅបែបនេះ
«អត់ចង់ទេ ខ្ជិលណាស់..» ជីមីនក្រោកមកអង្គុយសេដហើយប្រាប់ទៅកាន់រាងក្រាស់ថាខ្លួនខ្ជិល តែក្រោយមកក៏ក្រឡាសសម្តីវិញកាលបើបានឃើញថារាងក្រាស់កំពុងតែឈនជើងចូលមកជិតខ្លួនបម្រុងមានបំណងចង់ធ្វើអ្វីមួយ
«អត់ទេ! ខ្ញុំធ្វើក៏បាន ខ្ញុំធ្វើហើយ» ឃើញថាវាដូចជាមិនអំណោយផល ទើបជីមីនប្រញាប់ក្រឡាស់សម្តីថាព្រមវិញភ្លាមៗ ដោយដើរទៅប្រមូលក្រដាសដែរបានពង្រាយនោះ យកទៅបោះចោលក្នុងធុងសម្រាមបានត្រឹមត្រូវ រួចដើរទៅអង្គុយនៅលើសាឡុងបន្ត ធ្វើមុខងិកងក់ដាក់រាងក្រាស់ដែរកំពុងតាមសម្លឹងមើលសកម្មភាពរបស់គេឥតឈប់នោះ
«លោក..សុំមើលទូរទស្សន៍នេះបានទេ?ចង់មើលណាស់» ជីមីនអង្វរទៅកាន់គេដោយធ្វើទឹកមុខខ្ជូត ញិកញក់ដែរជុងហ្គុកក៏មិនដាច់ចិត្តបដិសេធដែរ ទើបដើរទៅជិតសាឡុងមួយនោះ ហុចតេឡេទៅកាន់ជីមីន ដោយគេក៏ចូលទៅអង្គុយនៅលើសាឡុងតែមួយជាមួយនឹងជីមីនដែរ
«អង្គុយត្រង់នេះមក» ខណៈហុចតេឡេទូរទស្សន៍ទៅអោយជីមីនហើយនោះ ជីមីនក៏សប្បាយចិត្តយ៉ាងខ្លាំងទទួលយកពីដៃរបស់គេមកចុចមើលប៉ុស្តិ៍ទូរទស្សន៍នោះយ៉ាងត្រេកអរ តែក៏ភ្ងាក់ផ្អើលនូវរឿងមួយទៀត ដែរគេទះលើភ្លៅខ្លួនឯងអោយជីមីនមកអង្គុយនៅលើភ្លៅរបស់គេ
«មិនទេ អង្គុយលើសាឡុងនេះហើយ ស្រួលជាង» ជីមីនបដិសេធមិនព្រមអង្គុយនៅលើភ្លៅរបស់គេឡើយ សុខៗហេតុអីហៅគេទៅអង្គុយនៅលើភ្លៅរបស់ខ្លួនទៅវិញ ចង់សួរថាធ្វើចឹងធ្វើអ្វីទៅ?ដើម្បីអ្វី? បើអង្គុយនៅលើសាឡុងឡើងស្រួលហើយនឹង
«យើងបញ្ជាអ្វីហាមប្រកែក បើមិនចង់ឈឺសាច់» រាងក្រាស់គម្រាមទៅកាន់រាងតូចដោយកែវភ្នែកំណាច ថាខ្លួនស្អប់បំផុតអ្នកណាដែរបដិសេធនឹងអ្វីដែរគេចង់បាន រឹតតែមិនពេញចិត្តពេលដែរម្នាក់នោះមិនព្រមស្តាប់តាមអ្វីដែរគេនិយាយ រឹងក្បាល
ជីមីនដកដង្ហើមធំ ពេលដែរគេហៅអោយឡើងទៅអង្គុយលើភ្លៅគេបែរជាមានអារម្មណ៍ថាភ័យៗអៀនៗយ៉ាងមិចមិនដឹង ជាអារម្មណតែមួយនៅពេលដែរគេនៅជិតណាមជុនជានិច្ចកាលនោះ គ្រាន់តែបុរសម្នាក់នេះមានឥទ្ធិពលជាង នៅជិតគេមានអារម្មណ៍បញ្ចូលច្រើនលាយឡំគ្នា មានទាំងអារម្មណ៍ភ័យផង អៀនផង បេះដូងក៏លោតញាប់ពិបាកបរិយាយណាស់
«អឹប..» ជីមីនក៏ដើរអំពារៗចេញពីលើសាឡុងតិចៗដើម្បីទៅអង្គុយនៅលើភ្លៅរបស់រាងក្រាស់តាមបញ្ជា រហូតអង្គុយដល់លើនោះហើយ រាងក្រាស់ក៏ចាប់ចង្កេះរបស់ជីមីនប្ងវែរមុខរបស់ជីមីនទៅចំហៀងនឹងមុខរបស់គេ បន្ទាប់មកក៏យកច្រមុះស្រួចកាត់និងអាមេរិចរបស់ខ្លួនមកញុលនៅលើកសខ្ចីរបស់រាងតូចតិចៗបែបផ្អែមល្ហែម ដែរអារម្មណ៍មួយនេះជីមីនមិនដែរទទួលបានពីមុនមកទេ ហេតុអីធ្វើចេញមកដូចជារ៉ូមេនទិចខ្លាំងម្លេះ
ជីមីនអង្គុយនៅលើភ្លៅរបស់គេឡើងរឹងខ្លួន តែក៏ព្រមយកតេឡេមកចុចទៅលើទូរទស្សន៍ដើម្បីរកមើលប៉ុស្តិ៍បន្តភាគលេងៗកុំអោយខ្លួនមានអារម្មណ៍កាន់តែភ័យខ្លាចនិងអាកប្បកិរិយារបស់រាងក្រាស់
ខណៈចុចរាវប៉ុស្តិ៍មើលលេងៗក៏បើកមកចំនឹងប៉ុស្តិ៍មួយដែរមានរូបរបស់គេនៅលើព័ត៌មាននោះ ជីមីនបញ្ឈប់ត្រឹមប៉ុស្តិ៍មួយនោះ បើកសម្លេងខ្លាំងៗ ដើម្បីស្តាប់ដឹងថាព័ត៌មាននេះចង់និយាយអ្វីពីរូបគេផ្ទាល់ ចង់បញ្ជាក់រឿងអ្វីមួយឬក៏យ៉ាងណា
"ព័ត៌មានទាន់ហេតុការណ៍ តារាប្រុសដែរមានភាពល្បីល្បាញ និងមានរូបសម្រស់ស្រស់ស្អាតរូបនេះត្រូវបានបាត់ខ្លួនរយៈពេលមួយថ្ងៃពេញហើយបើគិតដល់ត្រឹមម៉ោងដែរផ្សព្វផ្សាយចេញទៅនេះ ខណៈគ្រួសាររបស់លោកកំពុងចលាចលដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលីសដើម្បីស្វែងរកតារារូបនេះ ក្រុមអ្នកគាំទ្រជាច្រើនបានបង្ហោះទៅលើបណ្តាញអីុនធើណេតថាខ្លួនពិតជាមានក្តីបារម្ភចំពោះលោកជីមីននេះខ្លាំងណាស់ ព្រោះជាអាយដលរបស់ខ្លួន សុខៗស្រាប់តែលិចដំណឹងថាបាត់ខ្លួន ធ្វើអោយពួកគេមានការបារម្ភជាខ្លាំងនឹងនាំគ្នាបង្កើតហាសថេក ត្រេនឌីងពេញក្នុងបណ្តាញសង្គម យ៉ាងណាមិញបើសិនជាមានព័ត៌មានបន្ថែមពួកយើងនឹងធ្វើការផ្សាយជូននៅពេលក្រោយ សូមអរគុណ" ព័ត៌មាននិយាយចប់ ជីមីនក៏ក្រលេកភ្នែកមកប៉ះនឹងរាងក្រាស់ដែរបានឮព័ត៌មាននេះហើយគេធ្វើជាមិនខ្វល់ តែភ្នែកក៏សម្លឹងបកមកកាន់ជីមីនវិញដូចគ្នា ចង់ដឹងថាជីមីននិងនិយាយអ្វីមកកាន់គេ
«លោកឃើញទេ?គេគ្រប់គ្នាកំពុងតែបារម្ភពីខ្ញុំខ្លាំងណាស់ លោកដោះលែងខ្ញុំទៅវិញទៅ ខ្ញុំបារម្ភថាលោកប៉ានឹងពិបាកដើររកខ្ញុំជាងនេះទៀត» ជីមីនក៏ព្រមនិយាយទៅកាន់គេដោយសន្តិវិធី នឹកគិតថាគេនឹងព្រមសម្តីរបស់ខ្លួនហើយអោយគេទៅផ្ទះវិញតែវាមិនដូចការគិតទេ ការឆ្លើយតបរបស់គេចេញមកចាក់ទម្លុះបេះដូងរបស់ជីមីនទាំងស្រុងតែម្តង
«គិតថាវាងាយដល់ថ្នាក់នេះហ៎េស?មានមូលហេតុអ្វីដែរខ្ញុំត្រូវដោះលែងឯង?ហើយវាយ៉ាងមិច?បើមានការបារម្ភក៏បែបនឹងទៅ ទោះជាយ៉ាងណាក៏យើងមិនដោះលែងអោយមានសេរីភាពវិញដែរ» មាត់និយាយចេញមាត់ដូចជាឃោឃៅណាស់តែដៃក៏រវាមដូចមឹកលូកចូលទៅក្នុងអាវស្តើងរបស់រាងតូចដែររលុងខ្លាំងជាងខ្លួនដល់ទៅប្រាំដងនោះ ធ្វើការច្របាច់ទៅលើសុដន*របស់រាងតូចតិចៗ ដែរធ្វើអោយរាងតូចទប់សម្លេងថ្ងូរសឹងពុំបានព្រោះវាស្រើបស្រាលខ្លាំងពេក
«ហេតុអី?ហេតុអីលោកចាំខ្ញុំមកទីនេះ?ចាប់ខ្ញុំមកដើម្បីអ្វី?ឬមួយក៏លោកដូចជាពពួកអស់ទាំងនោះ ដែរចង់យកខ្ញុំទៅលក់អោយពួកតាចាស់ៗនោះ លោកពិតជាអាក្រក់លើសពីការគិតរបស់ខ្ញុំទៅទៀត» ជីមីនក៏គិតទៅតាមត្រួសៗនិងការគិតរបស់ខ្លួន ចំណែកឯការស្ទាបអង្អែលរបស់គេពេលនេះក៏វាមិនបានធ្វើអោយគេឈឺដូចការផ្តើមធ្វើដំបូង យូរៗក៏សាំនិងដៃរបស់គេរហូតលែងឈឺទៅហើយ
«រៀនចប់ត្រឹមថ្នាក់ទីប៉ុន្មាន?»
«ចប់ឆ្នាំទីបួនត្រឹមត្រូវ ផ្នែកសិល្បៈ ច៎ា ហើយសួរធ្វើអី?»
«រៀនចប់តែថ្នាក់ ប៉ុន្តែខួរនេះនៅភ្លើ បើយើងចង់លក់ឯងមិនមែនយើងនាំឯងមកសើយសុខដេកសីុនៅផ្ទះយើងបែបនេះទេ ឬចង់អោយយើងធ្វើតាមសម្តីរបស់ឯង ដោយយកឯងទៅលក់អោយតាចាស់ៗ?» រាងក្រាស់ក៏ស្តីអោយជីមីនភ្លាមកាលបើបានឮថារៀបចប់ដល់ទៅឆ្នាំទីបួនមានសញ្ញាប័ត្របញ្ចប់ឆ្នាំសិក្សាត្រឹមត្រូវតែខួរក្បាលនៅភ្លើមិនចេះគិត បើគេចង់លក់ជីមីនអោយតាចាស់ៗគេលក់យូរហើយមិនមែនអោយដេកសីុស្រួលចឹងទេ
«បើមិនមែនបែបនឹងតើមានគំនិតអ្វី?ខ្ញុំគ្រាន់តែសងសឹកលោក ហើយយើងក៏រួចគ្នាហើយ ដោយការខូតខាតទាំងសងខាង ហេតុអីលោកនៅចង់ចាប់បង្ខំខ្ញុំទៀត» ជីមីនលើកចិញ្ចើមសួរទៅកាន់រាងក្រាស់ ដោយពេលនេះមានភាពក្លាហានគ្រាន់បើក្នុងការនិយាយជាមួយគេអំពីរឿងនេះ ដោយមុនដំបូងមិនសូវជាហ៊ាននិយាយរឿងនេះជាមួយគេទេ ព្រោះដឹងថារាល់ពេលដែរលើកយកបញ្ហានេះមកនិយាយជាមួយគេ ដឹងតែគេនេះខឹងរហូត តែពេលនេះបើគេនិយាយស្រួលៗជាមួយហើយ ក៏និយាយគ្នាអោយដឹងរឿងតែម្តងទៅ
«NO REASON,NO TIME TOl TELL YOU! KEEP SILENT!» និយាយហើយរាងក្រាស់ក៏ដើរចេញពីលើសាឡុងនោះទៅខាងក្រៅបន្ទប់វិញបាត់ គេគ្មានហេតុផលអ្វីដែរត្រូវប្រាប់ទេ តែចង់ចាប់គឺចាប់មកហើយ គ្មានអ្នកណាឃាត់គេបានទេ
«ឆ្កួតកែលែងឡើងហើយអាបិុនេះ អានិយាយគ្នាមិនទាន់ដឹងរឿងផង ដើរចេញទៅក្រៅបាត់!»
BẠN ĐANG ĐỌC
សំណព្វចិត្តសាតាន❥︎ ( completed✔)
Ngẫu nhiênស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer