part29

1.9K 83 0
                                        

#សំណព្វចិត្តសាតាន

        ភាគទី២៩៖
       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន <3

    «ហើុយ..» រាងក្រាស់យកជើងទៅទាត់នសងតុបាយមួយទំហឹងដោយសេចក្តីមួម៉ៅ ខឹងនឹងខ្លួនឯង ខឹងដែរធ្វើអោយសំណព្វចិត្តរបស់គេស្រក់ទឹកភ្នែក គេពិតជាមិនចង់ឃើញទឹកភ្នែកមួយនេះ គេពិតជាមិនយល់ពីខ្លួនឯងនោះទេថា រាល់ថ្ងៃកំពុងតែគិតអ្វី?ហើយកំពុងតែធ្វើអី?មិនយល់ មិនយល់នឹងទង្វើររបស់ខ្លួនឯងទាល់តែសោះ
    រាងក្រាស់ដើរដេញមកខាងក្រៅ មកសម្រូបខ្យល់អាកាសក្រែងក្នុងចិត្តនេះនឹងលែងខ្វល់ខ្វាយពីរាងតូចខ្លះ មិនចង់គិតពីគេនោះច្រើនហើយក៏មិនចង់លួង ព្រោះគេមិនបានខុស គេតែងតែធ្វើត្រឹមត្រូវគ្រប់រឿង មិនថាជារឿងអ្វីឡើយ គេតែងតែត្រឹមត្រូវជានិច្ច
    «ឈប់គិតបានហើយ ហេតុអីគិតពីគេខ្លាំងម្លេះ?ឈប់គិតទៅ បានហើយៗៗៗៗ» រាងក្រាស់ព្យាយាមបណ្តេញគំនិតខ្លួនឯងមិនចង់គិត មិនចង់គិតពីគេ ខ្លួនមិនបានធ្វើខុស ហេតុអីត្រូវគិតពីគេ?គេចង់យំយ៉ាងមិចក៏យំទៅ គេមិនគួរខ្វល់នឹងរឿងនេះឡើយ មិនគួរទាល់តែសោះ
    រាងក្រាស់បន្តធ្វើអោយខ្លួនរវល់ពីមួយមុខចូលទៅមួយមុខទៀត មិនថាអ្វីក៏ដោយ សូម្បីតែការងារដែរគេមិនធ្លាប់ធ្វើពីមុនក៏គេយកមកធ្វើទាំងអស់ ព្រោះឮគេនិយាយតៗគ្នាថា បើមិនចង់គិតរឿងអ្វីមួយគួរតែធ្វើអោយខ្លួនឯងរវល់ នោះយើងនឹងលែងគិតពីគេទៀតហើយ សកម្មភាពរបស់គេទាំងអម្បាល់ម៉ាន ស្ថិតក្រោមក្រសែរភ្នែករបស់អ្នកបម្រើគេនិងកូនចៅជំនិតរបស់គេជានិច្ច ពួកនាងឈរមើលទៅម្ចាស់ប្រុសរបស់ខ្លួនដោយការងឿងឆ្ងល់ជាពន់ពេក ព្រោះមិនដែរឃើញគេធ្វើបែបនេះ រឹតតែមិនដែរធ្វើអោយខ្លួនរវល់រាល់ថ្ងៃដែរត្រូបសម្រាកពីក្រុមហ៊ុន ហេតុអីថ្ងៃនេះគេមកធ្វើកិច្ចការគ្រប់សព្វនៅក្នុងផ្ទះ សូម្បីតែរបស់ដែរធ្លាប់ខូចតាំងពីយូរណាស់មកហើយ ក៏គេយកមកជួសជុលកើតដែរ ទាំងដែររាល់ដងខូចអ្វីមួយហើយបោះចោលៗ មិនដែរគិតខ្វល់អ្វីសោះ កើតរឿងអីថ្ងៃនេះ?ម្ចាស់ប្រុសរបស់នាងថ្ងៃនេះពិតជាចម្លែកណាស់
    «ឡូយម្លេះ..» បន្ទាប់ពីជួសជុលរបស់ដែរបាក់បែកឡើងបានសម្រេចហើយអាចប្រើការបានវិញ រាងក្រាស់ក៏លាន់មាត់ឡើងសរសើរខ្លួនឯង មិនគិតទេថាអាចធ្វើទៅរួចព្រោះក្នុងខ្លួនដូចជាគ្មានជំនាញទាល់តែសោះ ចេះតែអាចជួសជុលវាបានដែរ
    «អួយ..មើលស្អី?អើតកដូចខ្មោចយាមក្រោមផ្ទះ» រាងក្រាស់ភ្ងាក់លាន់មាត់ពេលដែរបានឃើញកូនចៅជំនិតអើតក្បាលចេញមកពីជ្រុងម្ខាង ខណៈដែរគេងាកមកឡើងភ្ងាក់ព្រោះតែមិនបានដឹងមុន
    «កើតអីទៀតហើយចៅហ្វាយ?អត់ការងារធ្វើ មកធ្វើការងារចឹងៗឯង?» ជេកសម្លឹងមើលទៅកាន់របស់របរដែរចៅហ្វាយរុករើមកធ្វើអោយខ្លួនរវល់ ឃើញហើយមិនឆ្ងល់ពុំបាន វាដូចជាចម្លែកខ្លាំងពេក ដល់ថ្នាក់ថាឃើញហើយវាសឹងតែខុសគ្នារវាងសានពីមុននិងសាតានពេលនេះ ចេះរំភើបនឹងរបស់តូចៗបានដែរឬ?គ្រាន់តែធ្វើការជួសជុលបានសម្រេចក៏គេអាចញញឹមបានដែរ
    «ទាក់ទងអីនឹងឯង?ឥឡូវយើងធ្វើអ្វីក៏បានដែរឬ?ចាំតែអោយឯងនឹងឆ្ងល់នេះឆ្ងល់នោះរហូតអ៊ីចឹងទៅ?ត្រូវចាំរឿងខ្លះមនុស្សមិនគួរដឹងពីគ្នាឡើយ លាក់ៗខ្លះទៅ ទើបវាមានក្តីសុខក្នុងជីវិត» ជុងហ្គុកនិយាយចេញជាទ្រឹស្តីប្រដៅទៅកាន់កូនចៅ រឹតតែធ្វើអោយជេកនេះឆ្ងល់កាន់តែខ្លាំង មិនយល់ពិតមែន ទឹកចូលក្នុងខួរឬក៏បែបណា?ហេតុអីផ្លាស់ប្តូរចរិតលឿនដូចមីសុីលបែបនេះ
    «ចៅហ្វាយនិយាយច្រើនម្លេះ?រាល់ដងខ្ញុំនិយាយទៅដប់ម៉ាត់ ចៅហ្វាយតបខ្ញុំតែមួយម៉ាត់ក៏ហើយ តែឥឡូវខ្ញុំនិយាយដប់មាត់ ចៅហ្វាយតមកខ្ញុំមួយរយម៉ាត់ ប្លែកម្លេះ?អ្នកណាកែប្រែចៅហ្វាយ?ឬក៏អ្នកប្រុសមីន?» ជេកក៏បន្តសួរមួយប្រយោគទៀតឮហើយ ជុងហ្គុកស្ទើរតែធ្លាក់ថ្លើម គិតទៅកើតជាតិនេះខុសហើយ ពេលខ្លួននិយាយតិចថាខ្លួននេះមាត់រឹង សម្តីនិយាយមួយម៉ាត់ៗនឹងធឹង ដូចជាមនុស្សដែរប្រៀបបានទៅនឹងដុំថ្ម ដល់ពេលនិយាយច្រើនគេថាខ្លួននេះនិយាយច្រើន អូខេពេលនេះយល់គ្រប់យ៉ាងហើយ
    «ហឹម..» ក្រហឹមដើមក.មួយម៉ាត់ រាងក្រាស់ក៏ក្រោកឈរឡើងដោយទាញរបស់ដែរខ្លួនអាចធ្វើបាននោះមកជាមួយនឹងខ្លួន ដោយជេកឮគេតបហើយក៏និយាយតប
    «ហឹម?មួយម៉ាត់អ៊ីចឹងឯង?ហើុយ បានចៅហ្វាយមួយនេះមហាឌឺសែនឌឺ ខ្ញុំនៅតែជាមួយគាត់ប៉ុន្មានខែទៀតប្រហែលជាត្រូវស្ទះសម្ពាធឈាមងាប់ ដោយសារតែអាពាក្យគាត់ឌឺនឹងតែម្តង» ជេកក្រីវិក្បាល រួចហើយក៏ប្រមូលសម្ភារៈជួសជុលរបស់ចៅហ្វាយទៅទុកកន្លែងដើមវិញអោយបានរៀបរយ ទោះគ្មានបញ្ជាពីចៅហ្វាយក៏ដោយ ជាកូនចៅត្រូវតែធ្វើគ្រប់បែបយ៉ាងបែបនេះហើយ
    រាងក្រាស់បន្តកាន់ខ្សែដៃដែរខ្លួនបានគ្រងដោយផ្កាវាជាការងារទីមួយដែរគេសម្រេចក្រោយពេលដែរគេជួសជុលរបស់ផ្សេងរួចហើយ គោលបំណងគឺចង់យកផ្កានេះទៅអោយរាងតូចនៅក្នុងបន្ទប់ នឹងជាការដែរខ្លួនចង់ធ្វើ ទោះយ៉ាងណាកិនៅតែមិនអាចហាមឃាត់អារម្មណ៍ខ្លួនឯងបាន ទោះមិនចង់គិតខួរក្បាលនៅតែអូសទាញអោយគិតទាល់តែបាន ពេលនេះខួរក្បាលគេគឺមានតែមីនៗ សំណព្វចិត្តរបស់គេតែប៉ុណ្ណោះ
    បន្ទប់ត្រូវបានបើកឡើងដោយដៃសង្ហា និងស្រឡូនដូចបន្លាក្រូចរបស់ម្ចាស់កាយដែរជាម្ចាស់បន្ទប់ផ្ទាល់ ផ្ទៃបន្ទប់ងងឹតស្លុប មើលអ្វីមិនឃើញ ទាល់តែព្យាយាមផ្តោតបន្តិចទើបបានឃើញថារាងតូចកំពុងតែសម្ងំយំនៅក្នុងបន្ទប់ដែរងងឹតស្លុបគ្មានសូម្បីតែពន្លឺដែរអាចចាំងចូលបន្ទប់បាន រាងកាយតូចកំពុងតែសម្ងំអង្គុយយំក៏ព្រោះតែអន់ចិត្ត ឈឺចិត្តនិងគេដែរគេមិនព្រមអោយខ្លួនត្រឡប់ទៅវិញ ឈឺចិត្តដែរគេមិននិយាយប្រាប់ត្រង់អោយបានដឹងការពិត បើមិនស្រឡាញ់ ហេតុអីព្យាយាមចាប់គេឃុំទុកអោយនៅទីនេះ??

ខណៈនោះ រាងតូចក៏បានឃើញកាយសង្ហាដូចទេវបុត្រកំពុងចូលមកកាន់បន្ទប់ហើយ ជីមីនឃើញមិនគិតច្រើនក៏លើកដៃវាសទឹកភ្នែកមុននឹងឡើងទៅលើគ្រែដណ្តប់ភួយគេងទៅលើពូកនោះទៅ ដោយព្យាយាមធ្វើជាគេងព្រើមិនចង់អោយគេមកនិយាយស្អីទៀត នាំតែគិតច្រើន

      ផ្ទៃបន្ទប់ស្ងាត់លែងមានសម្លេងអណ្តើតអណ្តក់ដូចពីមុនទៀត ក៏ព្រោះតែសាតានម្នាក់នេះបានឈានជើងចូលបន្ទប់ហើយ

       កាយសង្ហាដើរមកកាន់គ្រែដឹងថាជីមីនមិនបានគេងភ្លាមៗទេ ព្រោះមិញទើបតែឃើញឡើងនៅលើគ្រែ ប្រហែលមិនអាចដេកភ្លាមៗឡើយ គេក៏ដើរចូលទៅលើគ្រែក្នុងភួយជាមួយរាងតូចដោយទាញចង្កេះមួយក្តាប់ចូលមកជិតអឹបនឹងរាងកាយរបស់ខ្លួន ហើយក៏អោបជាប់បែបនេះតែភ្លាមៗរាងកាយតូចក៏ក្រោកចេញពីរង្វង់ដៃមកអង្គុយនៅចុងពូកវិញ ទឹកភ្នែកក៏ស្រក់មកទៀត ព្រោះអោយតែពេលដែរកំពុងយំហើយមានអ្នកមកលួងបែបនេះដឹងតែទឹកភ្នែកស្រក់ចុះមកទៀតហើយ ឃាត់លែងកើតហើយពេលនេះ ទោះមិនទាន់ដឹងពីគោលបំណងច្បាស់ថាគេមកអោបខ្លួនធ្វើអីកៈដោយ តែក៏មានអារម្មណ៍ថាកក់ក្តៅហើយទឹកភ្នែកកៈចង់ស្រក់មកតាមនោះដូចគ្នា (អ្នកណាខ្លះចឹង??)

ចំណែកឯរាងក្រាស់មិនរង់ចាំយូរក៏ចូលទៅបត់ជើងអង្គុយជិតពូកនឹងរាងតូចដែរ មកនេះចង់លួងឬបែបណា?បើចង់លួងហេតុអីមិនសូម្បីតែនិយាយពាក្យលួងលោមមកកាន់ជីមីន?

     «មកតាមធ្វើស្អី?គ្មានការងារធ្វើទេឬ?បានមកតាមគេ?»ជីមីនអង្គុយនៅទីនោះ រួចហើយនិយាយដោយមិនបានសម្លឹងមើលរាងក្រាស់ឡើយ

      «មកតាមអ្នកណា? មិនដឹងដែរ ព្រោះយើងមកបន្ទប់យើងតើស៎» រាងក្រាស់អង្គុយផ្គុំជើងចូលគ្នា ដោយដាក់ដៃទៅលើភ្លៅមើលទៅដូចសុភាពណាស់ តែមិនសុភាពសម្រាប់ជីមីននោះទេ

      «បើអ៊ីចឹងចេញអោយឆ្ងាយទៅ កុំមកជិតគេ បន្ទប់ធណណាស់ ទៅអង្គុយលើសាឡុងក៏បាន ហេតុអីចាំបាច់មកអង្គុយជិតគេ?»

     «ងរ ច្រើនម្លេះ កាលកំណើតឯង ម្តាយឯងញាំុអ្វី?ហេតុអីក៏ពូកែងរបែបនេះ?»
     «ចុះម៉ាក់ដេតឌី?ពិសាអ្វី?ហេតុអីកើតមកមាត់រឹង សម្តីចេញមកប្រៀបបានដូចឆ្កែបែបនេះ?»

សំណព្វចិត្តសាតាន❥︎ ( completed✔)Место, где живут истории. Откройте их для себя