part86

1.1K 46 0
                                        

#សំណព្វចិត្តសាតាន

         ភាគទី៨៦៖ ....

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

     «បើអញ្ចឹង ប៉ាគិតថាពួកកូនគួរតែនាំគ្នាសម្រាកទៅ ចំណែករឿងភ្ងៀវទុកអោយប៉ាជាអ្នកចាត់ចែង ហត់មួយព្រឹកហើយបើអោយដើរទៀត ចៅប៉ាប្រាកដជាពិបាក»
     «បាទលោកប៉ា អញ្ចឹងខ្ញុំសុំអនុញ្ញាតនាំប្រពន្ធទៅសម្រាកហើយ» រាងក្រាស់អោនចុះដើរកាត់រវាងលោកទាំងពីរចូលទៅបន្ទប់ដែលគេត្រៀមសម្រាប់កូនក្រមុំនឹងកូនកម្លោះរួចស្រេច
     «អូនសប្បាយចិត្តទេ?ទីបំផុតពួកយើងក្លាយជាគូស្វាមីភរិយាពេញច្បាប់ហើយ» រាងក្រាស់ដាក់អោយភរិយាអង្គុយលើពូកដោយវែកផ្កាកុលាបដែលរាយប៉ាយពេញនឹងនោះចេញហើយទាញកៅអីមកអង្គុយចុងជើងរបស់ភរិយា
     «សប្បាយចិត្តលើសពីសប្បាយទៅទៀត បងគិតលេងៗទៅមើសជុង តើកូនរបស់យើងអាចជាកូនប្រុសឬស្រី?» រាងតូចយកដៃអង្អែលលើពោះតិចៗ ដោយស្នាមញញឹម តាមពិតថ្ងៃនេះដល់ពេលដែលពួកគេណាត់គ្រូពេទ្យពិនិត្យមើលដឹងហើយថាជាកូនប្រុសឬស្រី ប៉ុន្តែក៏គិតថាថ្ងៃនេះហត់ណាស់ហើយ ទើបចង់នៅសម្រាកសិនចាំស្អែកទៅក៏មិនបញ្ហាអ្វីដែល
     «បងគិតថាជាប្រុសច្បាស់ណាស់ ព្រោះអាល្អិតនឹងវារំអុកអូនរាល់យប់នឹង»
     «ថាមិនត្រូវ ក្មេងស្រីក៏អាចខូចបានដែលណ៎ា ហឹម អូនចង់ដឹងណាស់ថាកូនយើងអាចស្រីឬប្រុស?មិនធ្លាប់មានពិសោធន៍ ពិបាកដល់ហើយ..»
     «កុំគិតច្រើនអី ស្អែកបានដឹងហើយណ៎ ងូតទឹកសម្អាតខ្លួនរួចហើយសម្រាកទៅ បងចុះទៅយកខោអាវគេងមកអោយ» និយាយរួចហើយគេក៏ញញឹមស្រាលដាក់ភរិយាបន្តិច ហើយបើកទ្វារចេញទៅយកខោអាវដែលបានប្រើអោយកូនចៅចាត់ចែងយកមកទីនេះ
     រាងតូចដើរចូលក្នុងបន្ទប់ទឹកដោយសេចក្តីប្រុងប្រយ័ត្នបំផុត ព្រោះមើលទៅពោះគឺកាន់តែធំនិងលូតលាស់ទៅហើយ ពីមួយថ្ងៃទៅមួយថ្ងៃ បើមិនចេះប្រយ័ត្នខ្លះវានឹងគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃជាមិនខាន
     «មានកូនវាក៏ស្រួលម្យ៉ាង តែក៏ពិបាកម្យ៉ាងដែល មើលចុះ គ្រាន់តែប្រើពេលចូលបន្ទប់ទឹកឡើងចង់ដប់នាទីទៅហើយ ខ្ជះខ្ជាយពេលវេលាណាស់» រាងតូចបន្លឺឡើងដោយការធុញថប់ ចង់មានកូនពិតមែន ប៉ុន្តែពេលមានកូនពេលនេះទើបដឹងថាវាពិបាកខ្លាំងៗ
     Skip>>
      ៣ឆ្នាំកន្លងផុតទៅហើយ ដែលពួកគេរស់នៅជាមួយគ្នា និងឆ្លងកាត់រឿងរ៉ាវជាមួយគ្នាជាច្រើនផងដែល ពេលនេះពួកគេរស់នៅយ៉ាងមានសេចក្តីសុខ ជាមួយនឹងកូនភ្លោះប្រុសស្រីមួយគូ វាប្រៀបដូចជាចំណងដៃដែលទេវតាប្រគល់កូនទាំងពីរដែលជាកូនភ្លោះប្រុសស្រីអោយពួកគេយ៉ាងអញ្ចឹង
      ដឹងទេ?ថាកន្លងទៅបីឆ្នាំមកនេះ អ្នកជាប្តីបានជួបរឿងរ៉ាវពិបាកយ៉ាងមិចខ្លះ វាមិនស្រួលនោះទេ អំឡុងពេលជីមីនមានកូននោះ ការងារជំនួសដៃជំនួសជើងរបស់ជីមីនតិចតួចក៏គេត្រូវអនុវត្តទាំងអស់ នៅមានកាលដែរចាញ់កូនជំនួសភរិយាទៀតផង ពេលនោះហត់ណាស់តែក៏ខំប្រឹង ព្រោះមានកូន គេចង់ក្លាយជាប៉ាៗដ៏ល្អ ដូច្នេះហើយគេមិនត្រូវរអ៊ូឡើយមិនថាគេចង់ធ្វើអីក៏ដោយ ជុងហ្គុកគឺត្រូវតែធ្វើតាមគេជានិច្ចមិនអាចជំទាស់បានទេ
      ក្តីសុខក៏មានមួយបែប រឿងដែលធ្វើអោយគេឈឺក្បាលក៏មានមួយបែបទៀត បើទោះគេជាសាតានពិតមែន ប៉ុន្តែការរស់នៅក្រោយពេលមានប្រពន្ធហើយគឺលំបាកខ្លាំងណាស់ តែដូចគេនិយាយចឹង វាក៏ស្រួលម្យ៉ាងដែល មិនមែនលំបាកគ្រប់រឿនទេ
      ប្រច័ណ្ឌក៏ខ្លាំង រករឿងក៏ខ្លាំង ងក់ងរក៏ខ្លាំង គេឆ្លងកាត់អស់ហើយតាំងពីកូនមិនទាន់កើតមកម្លេះ ពេលខ្លះជីមីនខឹងពេក មួម៉ៅពេក សឹងតែចង់យកកូនចេញបាត់ទៅហើយ កុំតែគេឃាត់កុំអីម្លេះពេលនេះប្រហែលគ្មានកូនហៅនឹងគេទេ

សំណព្វចិត្តសាតាន❥︎ ( completed✔)Donde viven las historias. Descúbrelo ahora