#សំណព្វចិត្តសាតាន
ភាគទី៧១៖
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន<3
រាងក្រាស់ថាហើយបម្រុងរត់ទៅសំពោងក្បាលរបស់នាយជេកទៀតតែក៏ត្រូវជីមីនចាប់រាងក្រាស់ជាប់នៅក្នុងរង្វង់ដៃ សែនខឹងខ្លាំងណាស់ ចិញ្ចឹមវាតាំងពីនៅតូចៗមិនដឹងស្អីជាស្អី ឥឡូវចិញ្ចឹមធំប៉ុណ្ណាណីទៅហើយ បែរជាមករមឹលគុណគេ គួរអោយខឹងពិតមែន
«បានហើយ តោះយើងប្រញាប់ទៅ» និយាយហើយ ជីមីនក៏ទាញដៃរបស់រាងក្រាស់ដើរទៅជាមួយទៅរកចំណតឡាន បើនៅតែបន្តិចទៀត សង្ស័យមានសង្រ្គាមផ្ទុះឡើងឥឡូវហើយ
ខណៈជុងហ្គុកក៏ស្ងប់ចិត្តវិញ រួចហើយក៏បើកឡានចេញទៅ យ៉ាងលឿនខណៈនាយជេកក៏បានត្រឹមសម្លឹងមើលឡានចៅហ្វាយបរចេញទៅពីចម្ងាយ រួចហើយក៏ហួសដើរទៅទៅក្នុងវិមានវិញដោយរឹកពារឡើងងរខ្ទើតតែម្តង
«បងចង់នាំអូនទៅណា?» រាងតូចដាក់សំណួរសួរទៅកាន់សង្សារខណៈឃើញគេបើកឡានចេញទៅហើយ តែមិនទាន់ដឹងទិសដៅថាទៅណាអោយប្រាកដ
«ព្រឹកនេះបងបានណាត់ជាមួយណាមជុន ដើម្បីដោះស្រាយការស្លាប់របស់ថេយ៉ុង បើអូនចង់ដើរផ្សារនៅក្បែរៗនោះក៏បាន ព្រោះនៅក្បែរនោះក៏មានផ្សារទំនើបផងដែល បន្ទាប់ពីបងបញ្ចប់ការងារជាមួយណាមជុនហើយ ចាំបងជូនអូនទៅដើរលេង អូខេទេ?» ចុងប្រយោគរាងល្រាស់ក៏ងាកមកប្រសព្វទឹកមុខជាមួយជីមីន ខណៈជីមីនក៏ងួកក្បាលទាំងចិត្តមិនចង់ សង្ឃឹមថាជុងហ្គុកនឹងបញ្ចប់ការងារបានលឿនផងចុះ ព្រោះរាល់ការងាររបស់គេមួយៗប្រហែលមិនអាចសម្រេចបានឆាប់នោះទេ
«កុំបារម្ភ បងនឹងប្រញាប់បញ្ចប់ការងារអោយបានលឿន» គេនិយាយដោយផ្តល់ស្នាមញញឹមជឿជាក់ទៅកាន់ជីមីន ចំណែកជីមីនក៏ញញឹមតបវិញដោយងួកក្បាលតិចៗ យ៉ាងមិចក៏យ៉ាងមិចទៅ បើវាមានការអញ្ចឹងទៅហើយ
ម្ភៃនាទីក្រោយមក*
ឡានរបស់រាងល្រាស់ក៏បានរំកិលមកដល់ហាងកាហ្វេមួយកន្លែងដែលជាហាងកាហ្វេរបស់ជុងហ្គុកនិងណាមជុនមកទីនេះជាញឹកញាប់ ខណៈជីមីនចុះមកដល់ ក៏មានភ្នែករាប់លានសម្លឹងមកកាន់ជីមីន ក៏ដូចជាក្រសែភ្នែកឆ្ងល់ៗ មើលទៅក៏ដឹងទៅហើយថាកំពុងតែគិតថាតើជីមីននឹងគេត្រូវជាអ្វីនឹងគ្នា?មិនបាច់និយាយក៏ដឹង
ជុងហ្គុកស្រាក់ដៃរបស់រាងតូចនៅក្នុងដៃយ៉ាងណែន គេនិយាយហើយ បើទោះជាមានរឿងអ្វីក៏ដោយ គេនឹងមិនលែងដៃរបស់ជីមីនឡើយ គេនឹងកាន់ដៃអោយជាប់ ហើយដើរទៅមុខជាមួយគ្នា
អ្នកទាំងពីរញញឹមដាក់គ្នា ដើរចូលទៅខាងក្នុងហាងដោយមិនខ្វល់ពីពួកអស់ទាំងនោះទៀតឡើយ រហូតដល់ដើរមកដល់តុណាមជុនដែលកំពុងអង្គុយនៅទីនោះដោយមានហូប៊ីនៅក្បែរនោះផងដែល ញញឹមមកកាន់ពួកគេដោយទឹកមុខស្ងោចសរសើរតែម្តង
«ឡូយណាស់ឥឡូវ គេលេងសុទ្ធតែ public ចឹងហ្មង» ណាមជុនវាចាឡើង ញញឹមទៅកាន់ពួកគេទាំងពីរខណៈជុងហ្គុកកំពុងតែទាញកៅអីអោយជីមីនបានអង្គុយស្រួលបួល ដែលទង្វើរបែបនេះហើយ គេហៅថាសុភាពបុរស
«ហ៊ើយ ទៅលាក់បាំងស្អីទៀត ចូលរោងការស្អែកខានស្អែកទៅហើយ» រាងក្រាស់ញញឹមឡើង ដោយងាកទៅមើលគូស្នេហ៍របស់ខ្លួន ខណៈជីមីនអៀនឡើងវាចាលែងចេញទៅហើយ មិនដឹងជានិយាយស្អីទេ ដឹងគេអៀនទេហ៎?ហឹម
«អើ បើចឹងនិយាយរឿងដែលឯងចង់និយាយជាមួយយើងមក» ខណៈណាមជុនវាចាឡើងបែបនេះហើយ ជុងហ្គុកក៏ងាកសម្លឹងជីមីន ខណៈរាងតូចបានដឹងតួនាទីក៏ដើរទៅកាន់ដៃរបស់ហូប៊ីដើរចេញមកឈរនៅចំពោះមុខពួកគេដោយវាចាឡើងថា៖
«ទៅដើរផ្សារជាមួយខ្ញុំវិញ ទុកអោយពួកគាត់និយាយគ្នាទៅ លោកស្បីត សុំកាតខ្មៅមួយមក~~» ជីមីននិយាយធ្វើឫកញិក់ញ៉ក់រួចហើយក៏លាដៃសុំកាតខ្មៅពីជុងហ្គុក ខណៈគេមិនប្រកែកក៏ហុចដកអោយហើយ ក៏មិនភ្លេចផ្តាំអោយមើលថែខ្លួនឯងផងដែល
«ណាត់ឯងមកព្រឹកនេះ ព្រោះចង់អោយឯងជួយចាត់ការព័ត៌មានអំពីការស្លាប់របស់ថេយ៉ុងនឹងម្តាយរបស់គេ មួយវិញទៀតកុំភ្លេចចាត់មនុស្សអោយតាមដានប៉ារបស់យើងផង យើងចង់ដឹងពីសុខទុក្ខរបស់គាត់» រាងក្រាស់និយាយឡើង បើទោះជាគេនឹកលោកប៉ា ចង់ទៅជួបលោកប៉ា តែក៏មិនទាន់ចង់ទៅពេលនេះ អាចនិយាយបានមួយពាក្យទៀតថាគេមិនទាន់ត្រៀមចិត្ត ទទួលយកលោកប៉ារបស់គេជាលើកទីពីរឡើយ
«មិនអីទេ ចាំយើងចាត់ចែងរឿងនោះ ចុះលោកអ៊ុំ?ឯងនៅតែធ្វើបែបនឹងដល់ពេលណាទៀត?ទៅរកគាត់ទៅ គាត់នៅតែឯងមកដប់ប្រាំបីឆ្នាំហើយ គាត់ប្រហែលជាឯកោខ្លាំងណាស់ហើយមើលទៅ» គេពិតជាទើសទាល់ចិត្តជំនួសជុងហ្គុកខ្លាំងណាស់ បើស្រឡាញ់ឪពុកណាស់ ហេតុអីមិនទៅរក ចាំបាច់ដល់ពេលដែលចង់ដឹងសុខទុក្ខអោយគេនេះចាត់មនុស្សអោយតាមដាន មិនយល់ពីគេទាល់តែសោះ
«ទុកពេលអោយយើងសិនទៅ មិនយូរប៉ុន្មានឡើយ យើងនឹង ទៅរកគាត់វិញ ហើយនឹងនាំគាត់មករស់នៅសេអ៊ូលវិញហើយ យើងនឹងមើលថែគាត់ម្តង កុំអោយម៉ាក់សម្លឹងពីខាងលើមកឃើញថាយើងនេះមិនល្អ»
«ក៏ត្រូវហើយ ធ្វើអញ្ចឹងហើយទើបសមជាមិត្តរបស់យើង ចុះជីមីននោះ?ពេលណានាំគេទៅរកលោកប៉ាគេវិញ?ហើយចង់រៀបការពេលណា?រៀបការឆៅៗគ្មានមេបាចឹងតែម្តងហី?ប្រយ័ត្នខ្មោចកាច់ទៅអានាង» ណាមជុនដាក់សំណួរសួរទៅជុងហ្គុកខណៈលើកកាហ្វេមកផឹក ផ្សើមបំពង់ក ដោយរង់ចាំចម្លើយចេញពីមាត់របស់ជុងហ្គុកផងដែល
«ទេ យើងមិនធ្វើដល់ថ្នាក់នឹងទេ យើងនឹងធ្វើទៅតាមប្រពៃណី គ្រាន់តែមិនមែនពេលនេះ ដឹងត្រឹមថាមិនយូរមិនឆាប់ទៅបានហើយ» ជុងហ្គុកញញឹមលើកកាហ្វេមកអកផឹកខណៈភ្លាមៗ ការចងចាំនៅក្នុងខួរក្បាលក៏ត្រូវបានក្រើនរំលឹកឡើងអោយឃើញ កាលពីខ្លួននៅវ័យកុមារ ហើយបានមកហាងកាហ្វេនេះដូចគ្នាជាមួយនឹងលោកឆយ ដែលជាជំនិតដៃស្តាំរបស់លោកប៉ាគេ មកទល់ពេលនេះ គេនៅតែនឹកដល់គាត់ គាត់នៅក្នុងខួរក្បាលរបស់គេជានិច្ចដែលធ្វើអោយគេនេះសែននឹកជាពន់ពេក
JK POV*
20ឆ្នាំមុនក្នុងហាងកាហ្វេនេះដដែល*
«អ្នកប្រុសតូច ខ្ញុំមានការការងារត្រូវបំពេញក្នុងពេលឥឡូវនេះ អាចទេ អ្នកប្រុសតូចនៅក្នុងហាងកាហ្វេមួយនេះជាមួយខ្ញុំសិន?ព្រោះមានការប្រញាប់ខ្លាំងណាស់» ពេលនោះគាត់បានចុះមកសេអ៊ូលដើម្បីបំពេញការងារ ខ្ញុំពេលនោះមិនបានដឹងរឿងអ្វីឡើយក៏សុំគាត់ទៅជាមួយដែល លោកប៉ាក៏បានយល់ព្រម
គាត់សួរសំណួរនេះមកកាន់ខ្ញុំ ព្រោះគិតថាខ្ញុំមិនអាចនៅក្នុងហាងកាហ្វេបាន ហើយណាមួយនៅក្នុងហាងកាហ្វេនោះសុទ្ធតែជាមនុស្សចាស់ដែលកំពុងបំពេញការងាររបស់ពួកគេរៀងៗខ្លួន កាលដែលគាត់សួរមកកាន់ខ្ញុំបែបនេះ ក៏ព្រោះតែខ្លាចខ្ញុំនៅជាមួយគាត់ពុំបាន បើទោះគាត់ប្រញាប់យ៉ាងណាក៏ដោយ
«មិនអីទេ ពូចូលទៅបំពេញការងារចុះ ចាំធ្វើរួច ចាំទៅវិញក៏បាន» កាលនោះខ្ញុំធំពេញវ័យហើយ ល្មមស្គាល់កាលៈទេសៈពេលណាត្រូវទៅផ្ទះនឹងពេលណាដែលត្រូវធ្វើទៅតាមមនុស្សចាស់ ខណៈគាត់ញញឹមអង្អែលក្បាលរបស់ខ្ញុំតិចៗ រួចហើយពួកយើងក៏ចូលទៅក្នុងហាងកាហ្វេរកកន្លែងអង្គុយសមរម្យមួយសម្រាប់យើងទាំងពីរ
«អត់ទោសតើលោកត្រូវការកម្ម៉ង់អ្វីដែល?»
«អឹម ខ្ញុំយក កាហ្វេស្ករតិចមួយ ចុះអ្នកប្រុសតូច មានអ្វីដែលអាចយកសម្រាប់ក្មេងបានទេ?» គាត់នឹកឃើញថាខ្ញុំនៅអង្គុយទីនោះអាចនឹងអផ្សុក ទើបគាត់ចង់ទិញអ្វីដែលក្មេងអាចផឹកបាន
«មិនបាច់ទេពូ ខ្ញុំមិនចង់ញុាំទេ ចង់មើលលោកពូធ្វើការវិញ» ខ្ញុំក៏ឆ្លើយតបទៅតាមនោះខណៈគាត់ញញឹម ហើយក៏បដិសេធជាមួយបុគ្គលិកម្នាក់នោះទៅ
ខ្ញុំអង្គុយនៅជិតគាត់ហើយសម្លឹងមើលកុំព្យូទ័រដែលគាត់កំពុងធ្វើការនោះដោយការងឿងឆ្ងល់ ខណៈនោះខ្ញុំសម្លឹងមើលទៅកាហ្វេនោះទំនងពេក ទើបខ្ញុំចង់សាកកាហ្វេនោះបានបន្តិច
«តើខ្ញុំអាចផឹកវាបន្តិចបានទេលោកពូ?ទំនងណាស់ ណាមួយពេលនេះក៏ឃ្លានបាយណាស់ដែល» ខ្ញុំទទូចសុំគាត់ ដោយលើកដៃអង្អែលពោះខ្លួនឯង ខណៈគាត់សម្លឹងមើលមកខ្ញុំឆ្លាស់គ្នានឹងកែវកាហ្វេមុននឹងបន្លឺឡើង
«កាហ្វេនេះមិនមែនសម្រាប់ក្មេងទេអ្នកប្រុស វាអាចប៉ះពាល់ដល់ខួរក្បាលបានណ៎ា» គាត់ក៏ចង់អោយខ្ញុំផឹកដែលប៉ុន្តែ គាត់គិតពីសុខភាពរបស់ខ្ញុំទើបគាត់មិនចង់អោយខ្ញុំផឹក
«មិនអីទេ ខ្ញុំសុំសាកតែបន្តិចប៉ុណ្ណោះ វាមិនអីទេណ៎ា» ខ្ញុំញញឹមរួចហើយក៏ទាញកែវកាហ្វេរបស់គាត់ផឹក ឃើញថាវាដូចជាត្រូវចំចំណងចំណូលចិត្តរបស់ខ្ញុំតែម្តង កូនក្មេងទូទៅអាចនឹងចូលចិត្តរបស់ផ្អែម ប៉ុន្តែខ្ញុំវាជាត្រូវនឹងប្រភេទមនុស្សចាស់ដែលចូលចិត្តទៅវិញ រហូតមកទល់ពេលនេះ ទើបរសជាតិកាហ្វេមួយនេះ រាល់ពេលដែរបានផឹកគឺតែងនឹកឃើញដល់រូបគាត់ជានិច្ច...
End POV*
«ជុងហ្គុកៗៗៗ ឮយើងហៅឯងដែលទេ?» ណាមជុនលើកដៃអង្រួនមិត្តខណៈឃើញគេអង្គុយភ្លឹកមិននិយាយអ្វីបន្តិចសោះ ទាំងដែលគេស្រែកហៅឡើងភ្ងៀវនៅក្នុងហាងសម្លឹងមើលមុខគេប្រៀតទៅហើយ
«ជុងហ្គុក ឮយើងហៅទេ?យើងហៅឯងច្រើនដងហើយ» ពេលនោះជុងហ្គុកក៏ភ្ងាក់ស្មារតីត្រឡប់មកវិញ រួចហើយក៏ក្រលៀសភ្នែកមកមើលមិត្តដែលកំពុងចាប់ដើមដៃខ្លួនជាប់ ក្នុងក្រឡង់ភ្នែករបស់គេចាប់ផ្តើមមានទឹកសំណើមតិចៗ នៅជាប់នឹងភ្នែកដែលវាមិនបានស្រក់មកឡើយ វាគ្រាន់តែជាទឹកភ្នែកដែលកលតែប៉ុណ្ណោះ
«ហ៎ាស?ហៅយើងមែនទេ?» រាងក្រាស់ក៏តបទៅកាន់មិត្តវិញខណៈដៃម្ខាងលើកឡើងទៅជូតទឹកភ្នែកដែលដក់ជាប់នោះចេញមិនអិយណាមជុនបានឃើញឡើយ
«មែនហើយ យើងហៅឯងច្រើនដងហើយ ឯងអាឡែងតែភ្លឹករឿងអី?ហើយនៅមានទឹកភ្នែកទៀត នឹកដល់អ្នកណាមែនទេ?» លោកប៉ូលីសបារម្ភពីមិត្តទើបសួរទៅកាន់ជុងហ្គុក ពេលដែលមិត្តចាប់បានបែបនេះហើយគេក៏ក្រវីក្បាលបញ្ជាក់ប្រាប់ថាគេមិនបាននឹកដល់អ្នកណាទេ ហើយក៏មិនបានយំដែល ទាំងដែលការពិតគេកំពុងតែគិតដល់មនុស្សម្នាក់នោះសោះ
«ម៉ោងប៉ុន្មានហើយ?តោះទៅផ្ទះវិញ គ្មានពេលទេ» គេនិយាយដោយលើកនាឡិកាមកមើលឃើញថាម៉ោង12ថ្ងៃត្រង់ទៅហើយ គេទាញអាវក្រៅរងាធំរបស់គេដើរចេញទៅដោយណាមជុនក៏ដើរទៅតាមក្រោយ
«ន៎ែ ចាំយើងផង» និយាយហើយណាមជុនក៏រត់ចេញទៅតាមមិត្តដែលខ្លួនរត់ទៅតាមសឹងមិនទាន់ ព្រោះគេក៏ត្រូវទៅតាមរាងក្រាស់ដើម្បីយកហូប៊ីជិះទៅផ្ទះទាំងអស់គ្នាដែល ទើបចាំបាច់ត្រូវទៅជាមួយរាងក្រាស់
«មើលទៅឯងអាយុតិចណាស់ តែក៏ស្រស់ស្អាតមិនចាញ់ខ្ញុំប៉ុន្មានដែល» ងាកមកមើលរាងតូចទាំងពីរដែលកំពុងដើរផ្សារទិញខោអាវឯណេះវិញ រាងតូចទាញសូកូឡាដាក់ចូលមាត់បណ្តើរ ដើរបណ្តើរដោយនិយាយលើកសរសើរខ្លួនឯង ខណៈហូប៊ីឮហើយក៏បានត្រឹមងួកក្បាលតិចៗបែបគោរពអ្នកដែលមានអាយុបងខ្លួន ទោះស្តាប់ឮហើយជ្រេញក៏មិនហ៊ានវាចា ព្រោះជីមីនក៏ស្អាតជាងខ្លួនពិតមែន
«នោះ ខោអាវនៅទីនោះស្អាតណាស់ ចង់ទិញទេ?» និយាយហើយជីមីនក៏រត់ទៅហាងខោអាវនោះ ដែលគ្រាន់តែសម្លឹងមើលពីចម្ងាយមកគឺឃើញស្អាតតែម្តង ទាក់ទាញចិត្តរបស់គេមែនទែន
«ខ្ញុំទិញអស់ច្រើនហើយ ខ្លាចថានឹងអស់លុយរបស់ប៉ា នេះជាកាតធនាគាររបស់លោកប៉ាទេ» ហូប៊ីវាចាឡើង ព្រោះទិញពេលនេះឡើងហៀរដៃទៅហើយ គេគ្មានsugar daddy ឯណាមកអោយកាតខ្មៅដូចជីមីននោះទេ បើហ៊ានទិញតែអានឹងមួយទៀត ដឹងតែអស់លុយពីក្នុងកុងតែម្តង ព្រោះខោអាវមួយៗមិនមែនថោកទេ
«អញ្ចឹង ចាំបងទិញអោយ ទុកជាកាដូសម្រាប់ការស្គាល់គ្នាដំបូងទៅចុះ» ជីមីនញញឹមលើកដៃក្តិចថ្ពាល់របស់ហូប៊ីតិចៗរួចហើយក៏ទិញអាវពីរនោះ មួយសម្រាប់ខ្លួនឯងនិងមួយទៀតសម្រាប់ហូប៊ី
«តែខ្ញុំមិនហ៊ានទទួលទេ..» ហូប៊ីឃើញតម្លៃហើយឃើញថាថ្លៃខ្លាំងណាស់ទើបមិនចង់ហ៊ានទទួល បើយកលុយនេះទៅទិញរបស់ញុាំវិញប្រហែលបានច្រើនណាស់
«យកទៅ លុយប្តីបងតើស៎» ជីមីនមិចភ្នែកដាក់កុំអោយហូប៊ីបារម្ភខ្លាំងពេក ខណៈហូប៊ីក៏ព្រមទទួលយកហើយបម្រុងដើរចេញទៅវិញទាំងពីរនាក់ តែក៏ត្រូវភ្ងាក់ពេលដែរមានក្មេងម្នាក់មកពីណាមិនដឹង មកឈរនៅខាងក្រោយខ្នងរបស់គេទាំងពីរ
«អ៎ាវ ក្មេងប្រុស ឯងមកពីណា?មកឈរនៅខាងក្រោយពួកបងដើម្បីអ្វី?» ជីមីនសួរឡើងដោយយកដៃទៅប៉ះលើស្មារបស់ប្រុសក្មេងម្នាក់នោះ ខណៈក្មេងប្រុសម្នាក់ក៏បន្លឺឡើងមក
«បងទាំងពីរស្រស់ស្អាតណាស់ ជាពិសេសបងម្នាក់នេះ ថែមទាំងមានរាងដូចជាមនុស្សស្រីទៀតផង មើលទៅឡើងស្លីម» ក្មេងប្រុសម្នាក់នេះមកដល់ភ្លាមក៏លើកសរសើរជីមីននិងហូប៊ីភ្លាម ខណៈជីមីនឮហើយក៌សួរបញ្ជាក់ថាគេនិយាយនេះពិតមែនឬអត់?
«និយាយពិតមែនហេស៎?បងស្អាតពិតមែនឬ?ហក៎ នេះយកសូកូឡាទៅញុាំទៅ បងអោយ» គ្រាន់តែឮក្មេងលើកសរសើរភ្លាមជីមីនក៏ហុចសូកូឡានៅក្នុងដៃនោះអោយក្មេងទាំងអស់គ្មានសល់ អានេះទើបគេហៅថាសុីជោរដល់កម្រិតពិតមែន
«ហ៊ើយ អារម្មណ៍ល្អណាស់ បានដើរផ្សារហើយ នៅបានក្មេងមកសរសើរថាស្អាតទៀត សប្បាយចិត្តៗៗ» ជីមីនដើរចេញមកដល់ខាងកករៅដោយវាចាឡើង ហូប៊ីសម្លឹងមើលជីមីនបែបចង់សួរសំណួរអ្វីមួយទៅកាន់ជីមីន សម្លឹងមើលយូរហើយទើបដាច់ចិត្តសួរ
«ខ្ញុំចង់សួរបងរឿងនេះដែល ហេតុអីរាងបងស្អាតខ្លាំងម្លេះ?ខ្ញុំពិតជាចង់បានរាងដូចបងខ្លាំងណាស់» នាយតូចបន្លឺឡើង ព្រោះចង់ដឹងរូបមន្តនៃការថែរក្សារាង ជីមីនញញឹមឡើងបង្វិលខ្លួនមួយជុំអោយហូប៊ីបានមើលមុននឹងបន្លឺប្រយោគឡើង
«ងាយស្រួលទេ បងហាត់ប្រាណ កាលពីមុនបងញុាំទមណាស់ អាហារពេលព្រឹកឡើងបន្លែជាមួយបងទាស្ងោរ ថ្ងៃ ផ្លែឈើ ចំណែកពេលយប់គឺបងផឹកទឹកដោះគោ រួចហើយក៏ហាត់ប្រាណ ប៉ុន្តែតាំងបងពីបងប្តូរមកនៅផ្ទះប្តីបងមកគ្មានពេលហាត់ប្រាណទាល់តែសោះ មានតែពេលហាត់ត្រគាក ហាត់ម្តងៗមិនមែនម្នាក់ឯងទេ ទាល់តែមានប្តីបងទើបហាត់ទៅមុខកើត...ហឹសៗៗ» ជីមីនញញឹមរៀបរាប់ប្រាប់ទៅតាមបទពិសោធន៍ដែលខ្លួនមាន ហូប៊ីងួកក្បាលយល់គ្រប់យ៉ាងដោយគិតថានឹងយកទៅអនុវត្ត តឬនៅចុងប្រយោគធ្វើអោយក្មេងដែលទើបតែពេញវ័យដូចជាគេនេះមិនយល់ហើយក៏លើកចិញ្ចើមឆ្ងល់សួរតែម្តង
«ហាត់ត្រគាកជាអ្វី?ពិបាកទេបង?ខ្ញុំចង់សាកល្បងដែលដោយមិនមានដៃគូបានទេ?» ហូប៊ីសួរទៅកាន់ជីមីនដោយគិតថាហាត់ត្រគាកនោះជាអី?ព្រោះមិនដែលឮមិនដែលឃើញទាល់តែសោះទើបតែឮជីមីននិយាយនេះឯង
«មិនអាចទេ ទាល់តែមានស្វាមីទើបអាចហាត់អាក្បាច់ត្រគាកនេះបាន វាឈឺមុនដំបូង ប៉ុន្តែយូរៗវាក៏ក្លាយទៅជារឿងងាយស្រួល ពេលហូប៊ីមានស្វាមីហូប៊ីនឹងយល់ ថាហាត់ត្រគាកនេះជាអ្វី?ហេហេ»
YOU ARE READING
សំណព្វចិត្តសាតាន❥︎ ( completed✔)
Randomស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer