@ភូមិគ្រឹះគីម
ឈូ!..
ដំណក់ទឹកផ្កាឈូកហូរចុះមកខាងក្រោម ស្រោចស្រពលើរាងកាយខ្ពស់ស្រឡះ ស្មាបើកទូលាយ លាយឡំសាច់ដុំធំៗ ស្របនឹងមានផែនខ្នងដ៏ទាក់ទាញ បើនិយាយពីទម្រង់មុខ ស្រស់សង្ហា ប្រៀបបានទៅនឹងទេវបុត្រចុះពីលើមេឃ ។ ដៃមាំទាំងសងខាង អស់ពីដុសអង្អែលរាងកាយ ក៏លើកសើយសក់ក្បាលទៅខាងលើ ផ្ងើយមុខឡើងទទួលយកដំណក់ទឹកផ្កាឈូកដែលកំពុងហូរចុះមក ។ នាយនៅក្នុងនោះងូតទឹកយូរគ្រាន់បើដែរ ចំណាយពេលប្រហែលជាកន្លះម៉ោងឯណោះ ទើបគ្រប់យ៉ាងរួចរាល់ ។បន្ទាប់ពីងូតទឹករួច គេក៏យកអាវឃ្លុំមកពាក់លើខ្លួន ទើបចាកចេញពីបន្ទប់ទឹក សម្ដៅទៅបន្ទប់ផ្លាស់ប្ដូរសម្លៀកបំពាក់ ដើម្បីរៀបចំខ្លួនទៅក្រុមហ៊ុន ។ គេចំណាយពេលដល់ទៅ១ម៉ោង ទម្រាំតែបានចេញពីបន្ទប់ នាំឲ្យមនុស្សចាស់ទាំងពីរដែលអង្គុយចំនៅតុអាហារឯណេះ មើលមុខគ្នាទាំងលួចដកដង្ហើមតឹងចិត្តរៀងខ្លួន ។
“អរុណាសួស្ដីលោកប៉ា! អរុណសួស្តីអ្នកម៉ាក់!..” ថេយ៉ុងដើរមកតុអាហារព្រមជាមួយទឹកមុខស្រស់បស់ ខុសប្លែកពីមួយរយៈមុនដែលមានទឹកមុខស្រពាប់ស្រពោនជាប់រហូត ។
“ថ្ងៃនេះ ហេតុអីរៀបចំខ្លួនយូរម្ល៉េះប្រុសថេយ៍?”លោកគីមស្រដីឡើង ពេលថេយ៉ុងដាក់ខ្លួនអង្គុយចុះរួច ។
“ដោយសារគេងជ្រុលបន្ដិចហ្នឹងណាលោកប៉ា” គេសើចញឹមៗ កាលបើក្រឡេកអ្នកម៉ាក់មើលមុខមិនដាក់ភ្នែក ត្បិតយប់មិញនេះ គេចូលផ្ទះយប់ជ្រៅ ត្រូវអ្នកម៉ាក់ចាប់បាន ហើយកាលដែលគេងខកម៉ោង ព្រោះយប់មិញគេស្រវឹង ។“ម៉ែដោះ!...”ក្រោយសម្លឹងកូនអស់ចិត្ត លោកស្រីក៏ងាកទៅនិយាយជាមួយម៉ែដោះ ។ ម៉ែដោះញញឹមដាក់គាត់បន្ដិច មុននឹងប្រញាប់ចូលទៅផ្ទះបាយ ។ គាត់ចេញមកវិញជាមួយចានស៊ុបមួយចានមកជាមួយដែរ ។
“នេះស៊ុបក្ដៅៗណាអ្នកប្រុសតូច” ម៉ែដោះលើកស៊ុបមកដាក់ពីមុខថេយ៉ុង ។
“ហ៊ឹម! ឃើញស៊ុបនេះហើយ នឹកដល់ស្នាដៃបងថ្លៃតែម្ដង” គេនិយាយរួច ក៏យកស្លាបព្រាមកដួសហុតមួយគ្រូក ទោះរសជាតិមិនដូចបងថ្លៃគេធ្វើ ប៉ុន្តែក៏អាចទទួលយកបាន ។

ESTÁS LEYENDO
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...