ភាគទី១២

254 5 0
                                    

អ្នកដែលបើកទ្វារចូលមកអម្បាញ់មិញ គ្រាន់តែបានឃើញនូវទិដ្ឋភាពមិនស្រួលមួយនោះ គេក៏ប្រញាប់ដើរចូលមកយ៉ាងញាប់ជើងសម្ដៅទៅក្បែរគ្រែ រួចធ្វើការចាប់ទាញថេយ៉ុងឲ្យឃ្លាតឆ្ងាយពីគ្រែ២ជំហាន មុននឹងបែរមុខមកប្រឈមនឹងអ្នកម្ខាងទៀតទាំងជ្រួញចិញ្ចើមជាប់លើថ្ងាស ។ ដានីលសម្លឹងមុខថេយ៉ុងឡើងមាំ ខណៈដែលថេយ៉ុងឯណោះក៏ប្រើការសម្លឹងបែបនោះមកកាន់ដានីលដូចគ្នា ។

“មុននេះលោកគិតចង់ធ្វើស្អី?” ដានីលសួរម្ដងទៀត តែលើកនេះសួរដោយសម្លេងរឹងកំព្រឹស បន្ទាប់ពីងាកឃើញអេរ៉ានកំពុងតែយំហូរទឹកភ្នែកសស្រាក់នៅលើគ្រែអ្នកជម្ងឺ ។

“ខ្ញុំធ្វើស្អី? ខ្ញុំគ្រាន់តែសួរនាំគ្នាធម្មតាៗ... យ៉ាងម៉េច? ជាអនាគតស្វាមីសួរនាំអនាគតភរិយាតិចតួចមិនបានទេឬ?”
“ប៉ុន្តែមុននេះខ្ញុំឃើញលោកធ្វើបាបនាង” មុននេះនាយមកឃើញផ្ទាល់នឹងភ្នែកទាំងគូរ ថាគេកំពុងតែធ្វើបាបរាងកាយនាង គេនៅហ៊ានមកនិយាយធ្វើពើរ ធ្វើដូចគ្មានរឿងអីកើតឡើងបានទៀត ។

“ហ៊ឹស! ធ្វើបាប? ឥឡូវសួរនាងមើលទៅថាខ្ញុំធ្វើបាបនាងត្រង់កន្លែងណាខ្លះ?”នៅនឹងចុងឃ្លាប្រយោគ ថេយ៉ុងក៏ចោលភ្នែកមើលមកកាន់អេរ៉ាន ស្របគ្នានឹងដានីលក៏បែរមករកនាងដូចគ្នា ជាហេតុធ្វើឲ្យអ្នកដែលកំពុងសម្រួលអារម្មណ៍ឯណោះ ហាក់គាំងមួយខណៈ រហូតហើបមាត់តបមិនទាន់បាន ។ អេរ៉ានមើលមុខបងប្រុសឆ្លាស់គ្នានឹងថេយ៉ុង តែបន្ទាប់ពីបានឃើញអ្នកខាងនោះឈរសម្លឹងនាងមិនដាក់ភ្នែក នាងក៏ប្រញាប់ដកក្រសែភ្នែកចេញពីគេទាំងមិនស្រណុកចិត្ត ត្បិតនាយកំលោះឯណោះឈរសម្លឹងមុខនាងយកតែមែនទែន ហាក់ដូចជាចង់ដាក់គំហិត ចង់ឲ្យនាងនិយាយកុហកអ៊ីចឹងដែរ ។

“យ៉ាងម៉េចអេរ៉ាន? ប្រាប់បងមក! ថាគេមានធ្វើបាបអ្វីឯងដែរទេ?”ដានីលលូកកាន់ដៃអេរ៉ានជាប់ ហាក់ចង់បង្ហាញប្រាប់នាងថា នាងអាចនិយាយអ្វីក៏បាន ដរាបណាមានគេនៅជាមួយ គេនឹងការពារនាងគ្រប់យ៉ាង ។

“គឺ...គ្មានទេ”ចុងក្រោយនាងក៏គ្រវីក្បាលបដិសេធសុខចិត្តជ្រើសយកការកុហកអ្នកជាបងដដែល ។ គ្រប់គ្នាអាចនឹងគិតថានាងខ្លាចក៏បាន ប៉ុន្តែនាងមិនមែនខ្លាចថាថេយ៉ុងធ្វើបាបនាងលើសពីនេះទេ អ្វីដែលនាងខ្លាច គឺខ្លាចថាគេនឹងស្អប់នាងខ្លាំងជាងនេះ បើសិននាងជាដើមហេតុធ្វើឲ្យគេនិងបងប្រុសនាងមានបញ្ហាជាមួយគ្នានោះ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Donde viven las historias. Descúbrelo ahora