ភាគទី៩

364 9 0
                                        

@ទីក្រុងវើនី

ស្ថិតក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំរបស់ប៉ាម៉ាក់ចិញ្ចឹមវីននី ក៏មានភោជនីយដ្ឋានសម្រាប់ផ្ដល់សេវាកម្មជូនភ្ញៀវទេសចរណ៍ដែលបានមកស្នាក់នៅក្នុងសណ្ឋាគារដោយឥតគិតថ្លៃ ហើយវីននីនេះឯងដែលមានតួនាទីជាអ្នលគ្រប់គ្រងមើលការខុសត្រូវគ្រប់យ៉ាងទាំងអស់ ។ វីននីតែងតែប្រឹងប្រែងធ្វើវាយ៉ាងយកចិត្តខ្លាំងបំផុត ត្បិតនាងមិនចង់ធ្វើឲ្យប៉ាម៉ាក់ខកបំណង ហើយក៏ចង់សងគុណដល់ពួកគាត់ទាំងពីរដែលមេត្តាអាណិត រើសនាងយកមកចិញ្ចឹមដល់ធំដឹងក្ដីប៉ុននេះ ។

វីននីដើរមើលគ្រប់ជ្រុងទាំងអស់ក្នុងភោជនីយដ្ឋានទាល់តែប្រាកដចិត្តថាគ្រប់យ៉ាងគ្មានបញ្ហាទើបនាងអស់ចិត្ត ។ បន្ទាប់ពីនោះ នាងគិតចង់ដើរចេញទៅខាងក្រៅ តែក៏ជួនជាមានមនុស្សដើរជ្រែងហោប៉ៅតម្រង់មករកនាងល្មម ។

“សួស្ដីប្រពន្ធសម្លាញ់!...”គ្រាន់តែឮសព្វនាមដែលចេញពីម៉ាត់របស់គេ ក៏អាចធ្វើឲ្យនាងកើតអារម្មណ៍មួយម៉ៅឡើងមកបានដែរ ។ វីននីមើលមុខគេទាំងដកដង្ហើមធំបែបធុញទ្រាន់ មនុស្សស្អីចូលចិត្តតែមករំខាន នាំឲ្យខូចអារម្មណ៍អស់រាល់លើក ។

“ម៉េចបានចូលមកទីនេះម្ល៉េះ?”
“អនាគតប្រពន្ធបងនៅទីនេះ បើមិនឲ្យមកទីនេះ តើឲ្យបងទៅណាវិញ?” មើលសម្ដីគេចុះលោកអើយ! ឮហើយស្រ្កឺតជើងធ្មេញ ចង់ហក់ទះមាត់ឲ្យបែក ។
“លោកមិនយល់ថាខ្លួនឯងមុខក្រាស់ពេកទេ?” សម្រាប់នាង គេនេះមិនត្រឹមតែមុខក្រាស់ទេ នៅជាមនុស្សនិយាយឥតប្រយោជន៍ទៀត ។
“ឲ្យតែអាចយកបានបេះដូងអូន ទោះត្រូវមុខក្រាស់ដល់ស្លាប់ខ្លួនក៏បងព្រមដែរ”
“ខ្ញុំឈប់និយាយជាមួយលោកហើយ”ដោយសារមិនចង់ទ្រាំស្ដាប់សម្ដីឥតបានការតទៅទៀត ទើបវីននីសុខចិត្តដើរជៀស គេចចេញពីគេ ។ ប៉ុន្តែខណៈនោះ កដៃតូចស្ដើងក៏ត្រូវនាយកំលោះលូកចាប់ជាប់ជាមុន ។

“នៅកំដរបងញ៉ាំបាយបន្ដិចទៅណា”
“អត់ទេ! គ្មានពេលទំនេរ”វីននីគ្រវៀសដៃគេចេញមិនឲ្យចាប់ដៃនាងទៀត រួចដើរក៏ដើរចេញទៅ តែនាងដើរបានតែ៣ជំហានប៉ុណ្ណោះ អ្នកខាងនោះក៏និយាយប្រយោគមួយឡើងមក ៖

ចាញ់ស្នេហ៍ភរិយាសម្អប់Место, где живут истории. Откройте их для себя