ឈានចូលដល់វេលាថ្ងៃត្រង់...
@មន្ទីរពេទ្យ
បើទោះបីជាមិនចង់មក តែថេយ៉ុងនៅតែមកឲ្យតែបានទាំងបង្ខំចិត្ត ធ្វើម្ដេចបើវាជាបញ្ជាយ៉ាងដាច់ខាតពីលោកប៉ាទៅហើយ ចង់បដិសេធក៏មិនបាន ។ ថេយ៉ុងយួរផ្លែឈើដែលអ្នកម៉ាក់បានទិញមកនោះដើរតាមពីក្រោយគាត់ បើមុខវិញមិនបាច់និយាយទេ ប្រៀបដូចជាមនុស្សដែលត្រូវគេយកទៅបាញ់ចោលយ៉ាងអ៊ីចឹង ។
“បន្ទប់នេះហើយ”លោកស្រីស្រដីបន្ទាប់ពីដើរមកដល់មុខបន្ទប់វីអាយភីដែលអេរ៉ានសម្រាក មិនចាំយូរ លោកស្រីក៏រុញទ្វារចូលទៅខាងក្នុងថ្នមដៃខ្លាំងបំផុត ជៀសវាងបើអេរ៉ានកំពុងគេង នឹងមិនធ្វើឲ្យមានសម្លេងបង្ករឡើងជាការរំខាន ។
“អូ៎!! នេះនៅជុំគ្នាល្អណាស់”លោកស្រីយ៉ុងហ៊ីញោចញញឹមស្រស់លើបបូរមាត់ ទាំងលោកឆូនិងលោកស្រីផារីន គឺទីនេះទាំងអស់គ្នាតែម្ដង ។ កាលមកដល់នូវវត្តមានរបស់លោកស្រីយ៉ុងហ៊ីនិងថេយ៉ុង ធ្វើឲ្យនាងក្រមុំដែលគេងបើកភ្នែកលេងៗឯណោះ មានការភ្ញាក់ផ្អើលបន្ដិច ត្បិតមិននឹកស្មានថាពួកគេអាចនឹងមានវត្តមាននៅត្រង់នេះឡើយ ។
“ប្រុសថេយ៍! យកផ្លែឈើទៅទុកត្រង់នោះសិនទៅ”ពេលឃើញកូនប្រុសធ្វើមុខយ៉ាប់ៗ លោកស្រីក៏ងាកទៅកេះគេបន្ដិច ហើយប្រាប់ឲ្យគេយកផ្លែឈើទៅទុកនៅលើតុដែលនៅជ្រុងម្ខាង ចំណែកឯគាត់ក៏ដើរទៅជិតគ្រែអេរ៉ាន ។ ថេយ៉ុងយួររបស់ដែលយកមកនោះទៅទុកតាមសម្ដីរបស់អ្នកម៉ាក់ក្រោមការតាមសម្លឹងមើលពីប៉ាម៉ាក់អេរ៉ាន ហើយពួកគាត់សុទ្ធតែសង្កេតឃើញ ថេយ៉ុងមិនបានពេញចិត្តនឹងមកទីនេះនោះទេ ប៉ុន្តែពួកគាត់ក៏បានតែស្ងៀមស្ងាត់ មិនចង់និយាយអ្វីខ្លាចប៉ះពាល់ដល់អារម្មណ៍អេរ៉ានដែលទើបតែធូរពីជម្ងឺបានបន្ដិចនោះ ។
“ជម្រាបសួរអ៊ុំស្រី!...”អេរ៉ានរាក់ទាក់ទៅកាន់លោកស្រីរួចក៏ប្រុងនឹងងើបខ្លួនក្រោក ប៉ុន្តែក៏ត្រូវលោកស្រីយ៉ុងហ៊ីចូលមកជិតៗនិងនិយាយឃាត់មិនឲ្យនាងងើប ៖
“មិនអីទេណា! មិនបាច់ងើបមកទេ គេងវិញចុះ”ឮដូច្នោះ អេរ៉ានក៏យល់ព្រមទម្លាក់ខ្លួនគេងវិញទាំងសើចញឹមៗ ។ ស្រីតូចក៏លួចដៀងភ្នែកមើលទៅនាយកំលោះបន្ដិចដែរ ត្បិតនាងខកខានឃើញមុខគេយូរមកហើយ តែពេលនេះគេក៏មកឲ្យនាងឃើញមុខ ។
ВЫ ЧИТАЕТЕ
ចាញ់ស្នេហ៍ភរិយាសម្អប់
Любовные романыព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
