“បើអស់អីហើយ ខ្ញុំសុំទៅវិញមុនសិនហើយ”
“បាទ”ដានីលងក់ក្បាលឆ្លើយតប ។ វីលញញឹមដាក់នាយបន្ដិច ក៏ឆ្លៀតចោលភ្នែកទៅកាន់អេរ៉ានជាលើកចុងក្រោយ មុននឹងបង្វែរខ្លួនចាកចេញ ។“ខ្ញុំវីសតែហ្នឹងភ្លេច នេះទូរស័ព្ទរបស់អេរ៉ាន ខ្ញុំប្រគល់វាឱ្យទៅលោកទុកឱ្យនាងទៅចុះ”បម្រុងនឹងចេញទៅហើយ ក៏នឹកឃើញថាទូរស័ព្ទអេរ៉ាននៅនឹងគេនៅឡើយ ទើបគេហុចទៅដានីល ទុកឱ្យនាងជំនួសវិញ ។ ដានីលមិនបាននិយាយអ្វី ក៏លូកដៃទទួលទូរស័ព្ទពីវីល មុននឹងតាមមើលរហូតដល់គេចេញផុត ។
វីលចេញទៅមិនបានប៉ុន្មាន ដានីលក៏ចាកចេញទៅដែរ ព្រោះមិនចង់រំខានពេលប្អូនសម្រាក ម្យ៉ាងគេក៏នៅមានការងារផ្សេងត្រូវធ្វើ មិនបាននៅកំដរនាងជាប់លាប់ទេ ។
@ភូមិគ្រឹះ ឆូ
ទឺត! ទឺត!...
“ឡានី! ឆាប់ទៅទទួលទូរស័ព្ទទៅ” ទូរស័ព្ទលើតុស្រាប់តែរោទ៍ឡើង លោកស្រីផារីនងាកទៅប្រាប់ឡានីដែលកំពុងជួយគាត់ធ្វើដំណាប់ផ្លែឈើទុកសម្រាប់យកទៅផ្ញើរកូនស្រី ត្បិតគាត់មានបំណងថានឹងទៅលេងនាងនៅឯផ្ទះល្ងាចនេះផង ។ឡានី កាលបើចៅហ្វាយបញ្ជា នាងក៏ម្នីម្នារត់ចេញពីផ្ទះបាយទៅបន្ទប់ទទួលភ្ញៀវ ដើម្បីលើកទូរស័ព្ទជំនួស ៖
«ហាឡូ! ជម្រាបសួរចាស៎»
(ឡានីមែនទេ? អ្នកមីងនៅផ្ទះដែរទេ?)
«ចាស៎! លោកស្រីនៅតើលោកគ្រូពេទ្យ»
(ខ្ញុំសុំជួបគាត់បន្ដិច)
«ចាសបាន! សូមចាំបន្ដិច» ឡានីទុកទូរស័ព្ទមួយឡែក រួចរត់ទៅផ្ទះបាយវិញដើម្បីប្រាប់លោកស្រីផារីន ។“លោកស្រី! គឺលោកគ្រូពេទ្យដានីលខលមក ហើយគាត់ចង់និយាយជាមួយលោកស្រី”
“ហ៊ឹម! យើងដឹងហើយ” គាត់ងក់ក្បាលបន្ដិច ទើបប្រញាប់ប្រញាល់លាងសម្អាតដៃដែលប្រឡាក់ មុននឹងចេញទៅនិយាយទូរស័ព្ទជាមួយដានីល ។«មានអ្វីចង់និយាយជាមួយមីងហ្ហេស៎ដានីល?»
(គឺពេលនេះអេរ៉ានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខ្ញុំចង់ឱ្យអ្នកមីងអាចមកកំដរនាង)
«ថាយ៉ាងម៉េច? អេរ៉ាននៅមន្ទីរពេទ្យ?» អ្នកជាម្ដាយ ស្លុតចិត្តមិនស្ទើរពេលដឹងដំណឹងកូនស្រីចូលមន្ទីរពេទ្យបែបនេះ ។
(បាទ! មែនហើយ)
«ចុះឯងមានខលប្រាប់ថេយ៉ុងហើយឬនៅ?»
(នៅទេអ្នកមីង!...)
«អ៊ីចឹងមិនអីទេ! ប្រហែលកន្លះម៉ោងទៀតមីងទៅដល់ហើយ»
(បាទ! ជម្រាបលាអ្នកមីង)
![](https://img.wattpad.com/cover/350038892-288-k217603.jpg)
YOU ARE READING
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...