ភាគទី៖៨០

104 2 0
                                    

ក្រឡេកមកមើលថេយ៉ុងឯណេះ កំពុងអង្គុយសំកុកសំកូវ សញ្ជឹងគិត ស្លុងអារម្មណ៍នៅឯបង់ខាងក្រៅម្នាក់ឯង ក្នុងដៃមានកាន់ចិញ្ចៀនមួយវង់ ដែលវាជាចិញ្ចៀនរៀបការរបស់គេ ហើយក៏ជារបស់ដែលកាលពីមុនគេមិនធ្លាប់ផ្ដល់តម្លៃលើវាទាល់តែសោះ ។

“៣ខែ! ត្រឹមតែ៣ខែប៉ុណ្ណោះ! មិនជឿថាអូនព្រមបើកបេះដូងទទួលប្រុសផ្សេងឆាប់រហ័សបែបនេះ?” ថេយ៉ុងសម្លឹងទៅកាន់ចិញ្ចៀនក្នុងដៃជាមួយនឹងបេះដូងខ្ទេចខ្ទាំ មុននេះគេទើបតែចាប់អារម្មណ៍ឃើញថា ម្រាមនាងដៃរបស់នាងមិនមានពាក់ចិញ្ចៀនរៀបការទៀតនោះទេ ផ្ទុយពីគេ ដែលនៅតែពាក់វាជាប់រាល់ថ្ងៃ មិនសូម្បីតែគិតនឹងដោះវាចេញ ។

“បើអូនស្រឡាញ់គេ ចុះកូនរបស់យើង? កូនរបស់យើងគិតយ៉ាងម៉េច? បងទ្រាំឃើញកូនបងហៅអ្នកផ្សេងថាប៉ាមិនបានឡើយ” គ្រាន់តែស្រម៉ៃដល់រូបភាពនិងសំឡេងកូនរបស់ខ្លួនហៅអ្នកផ្សេងថាប៉ា ក្នុងទ្រូងគេចាប់ឈឺខ្ទោកៗដូចគេចាក់រាប់រយកាំបិតទៅហើយ ចុះទម្រាំវាកើតឡើងពិតមែនទៀត គេប្រហែលគ្រាំទ្រូងស្លាប់មុនចាស់ហើយទេដឹង?

“អ្នកប្រុសថេយ៍!...” សំឡេងរបស់ឡានីបន្លឺឡើងក្រោយខ្នង នាំខួរក្បាលថេយ៉ុងឲ្យបញ្ឈប់នូវការស្រមើស្រម៉ៃដ៏ឈឺចាប់ទាំងនោះមួយខណៈ យកចិញ្ចៀនមកពាក់នៅនឹងម្រាម មុននឹងបែរទៅរកនាង ។
“មានអ្វីហ្ហេស?”គេឆ្លើយតបដោយសំឡេងខ្សោះៗ ។
“អាហារថ្ងៃត្រង់រួចរាល់ហើយ អញ្ជើញអ្នកប្រុសទៅពិសារចាស”
“ហ្ហឹម!...ហើយចុះអេរ៉ាន?”
“អ្នកនាងកំពុងនៅតុអាហារ”
“okay!”លឺភ្លាមមិនបង្អង់ ថេយ៉ុងក៏ក្រោកដើរទៅខាងក្នុងវិញជាមួយនឹងឡានី ។

ពេលមកដល់តុអាហារ ថេយ៉ុងទម្លាក់ខ្លួនអង្គុយនៅកៅអីទល់មុខអេរ៉ាន ឆ្លៀតមើលមុខនាងបន្ដិច តែនាងមិនចាប់អារម្មណ៍នឹងការមកដល់របស់គេឡើយ នាងបន្តអង្គុយដួសបាយញ៉ាំធ្វើហី ។

“អរគុណ”ថេយ៉ុងងាកទៅអរគុណឡានីពេលនាងដួសបាយដាក់ចានឲ្យ នាងក៏ញញិម មុននឹងចាកចេញពីត្រង់នោះ ទុកពេលវេលាឲ្យចៅហ្វាយនាយរីករាយជាមួយការបរិភោគអាហាររបស់ពួកគាត់ ។

រីឯថេយ៉ុង ដៃម្ខាងកាន់ស្លាបព្រា ដៃម្ខាងកាន់សម កំពុងអង្គុយសម្លឹងមើលទៅម្ហូបលើតុឆ្លាស់គ្នានឹងអេរ៉ាន ។ គេមើលចុះមើលរឿងជាច្រើនដង ទម្រាំតែដាច់ចិត្តលូកដួសយកសាច់មួយដុំឡើងមក ដំបូងស្មានថាដួសញ៉ាំខ្លួនឯង តែតាមពិតគឺដួសដាក់ចាននាងសោះ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Where stories live. Discover now