ភាគទី៣៣

331 3 0
                                        

នៅសល់៣ថ្ងៃទៀតទើបដល់ថ្ងៃពិធី ស៊ុកជីននិងយ៉េរ៉ាព្រមទាំងឃីននិងលីយ៉ុន បានឡើងមកអ៊ីតាលីទាំងអស់គ្នាតែម្ដង ។ អ្នកខាងនេះ គ្រាន់តែដឹងថាពួកគេជិតមកដល់ លោកស្រីយ៉ុងហ៊ីក៏បានបញ្ជាឱ្យអ្នកបើកឡាន យកឡានអាធំទៅចាំទទួលពួកគេនៅឯព្រលានយន្តហោះ ចំណែកនៅឯផ្ទះ គាត់បានប្រាប់ឱ្យអ្នកបម្រើខ្លះទៅរៀបចំបន្ទប់ ឯអ្នកខ្លះទៀតក៏ធ្វើអាហារសម្រាប់ពេលល្ងាចនេះ ។

បន្ទាប់ពីបញ្ជាអ្នកបម្រើរួច លោកស្រីក៏ដើរមកទម្លាក់គូទអង្គុយនៅសាឡុង ទាញយកទូរស័ព្ទដៃចេញពីក្នុងកាបូប រួចធ្វើការចុចទាក់ទងទៅកូនប្រុសម្នាក់ទៀតរបស់គាត់ ៖

(ហាឡូ! ម៉ាក់មានការអី?)ថេយ៉ុងនិយាយទូរស័ព្ទបណ្ដើរ បង្ហើយការងារដែលនៅសេសសល់បណ្ដើរ ព្រោះទម្រាំតែអាចមានពេលទំនេរមកក្រុមហ៊ុន clear ការងារ គឺមិនងាយទេ ។
«ហាឡូប្រុសថេយ៍! ល្ងាចនេះចេញពីក្រុមហ៊ុន ឯងកុំភ្លេចទៅទទួលកូនរ៉ានមកញ៉ាំបាយជុំគ្នានៅឯផ្ទះយើងផង ម៉ាក់បានខលប្រាប់ខាងនោះរួចហើយ»

(ខ្ញុំដឹងហើយ! ម៉ាក់ខលមកចង់ប្រាប់តែប៉ុណ្ណឹងទេមែន? បើអ៊ីចឹងប៉ុណ្ណឹងចុះ ខ្ញុំបង្ហើយការងារសិន) និយាយចប់ ក៏ដាក់ចុះភ្លាម រកតែអ្នកជាម្ដាយនិយាយមិនទាន់ ។ គេដាក់ទូរស័ព្ទចុះ រួចទម្លាក់ចោលទៅម្ខាង រួចក៏បន្តផ្ដោតលើការងាររបស់តទៀត ។

ចំណែកលោកស្រីយ៉ុងហ៊ីឯណេះ មុននេះគឺគាត់កុហកនាយថាខលប្រាប់អេរ៉ានរួចហើយ ទាំងដែលការពិតគាត់នៅមិនទាន់បានទាក់ទងទៅនៅឡើយ ទើបតែចាប់ផ្តេីមទាក់ទងពេលថេយ៉ុងដាក់ទូរស័ព្ទចុះនេះឯង ។

@កន្លះម៉ោងក្រោយមក

ឡានធំនៃត្រកូលគីម បានបើកមកដល់មុខផ្ទះ ខណៈអ្នកដែលនៅក្នុងឡាន ក៏ទាញទ្វាររបើក ចុះពីឡានម្ដងម្នាក់ៗ ។

“នេះមកដល់ហើយហ្ហេស?”លោកស្រីទើបតែចេញពីក្នុងផ្ទះមក ជាមួយនឹងម៉ែដោះ បានឃើញកូនៗ គាត់សើចបិទមាត់មិនជិតទេ ។

“ជំរាបសួរអ្នកម៉ាក់! ម៉ែដោះ!...”
“ជំរាបសួរលោកយាយ...”សម្លេងតូចល្អិតបន្លឺឡើងក្រោយប៉ាម៉ាក់របស់គេ នាំអារម្មណ៍មនុស្សចាស់ឱ្យប្រញាប់អោនទៅមើលមុខកំប្លង់ៗ កំពុងតែសើចស្ញេញដាក់គាត់នោះ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Onde histórias criam vida. Descubra agora