ភាគទី២១

312 11 0
                                        

គ្រប់យ៉ាងដូចទៅតាមការព្រមព្រៀងរបស់ចាស់ៗអ៊ីចឹង ថេយ៉ុងបន្ទាប់ពីចាកចេញពីក្រុមហ៊ុន នាយក៏បានមកទទួលអេរ៉ាននៅផ្ទះរបស់នាង ។ នាយកំលោះចតឡាននៅខាងក្រៅផ្ទះរួច ក៏ដើរចូលមកក្នុងតែម្ដង ជួនជាពេលនោះ លោកស្រីផារីននៅក្នុងផ្ទះដែរ ទើបគេចូលទៅរាក់ទាក់ដាក់គាត់ជាការគួរសម ៖

“សួស្ដីអ្នកមីង!...”
“អូហ៍! នេះមកដល់ហើយហ្ហេស? អង្គុយចុះសិនទៅ”លោកស្រីញញឹមដាក់គេ រួចក៏បបួលគេឲ្យអង្គុយនៅសាឡុងទទួលភ្ញៀវ ថេយ៉ុងឥតប្រកែក ក៏យល់ព្រមដាក់គូទអង្គុយចុះព្រមជាមួយគាត់ដែរ ។

“នេះញ៉ាំអីហើយឬនៅ? បើនៅចាំមីងឲ្យគេរៀបចំឲ្យ”
“បាទ! នៅមិនទាន់ញ៉ាំទេ ប៉ុន្តែមិនអីទេអ្នកមីង! ចាំលើកក្រោយចុះ...”ថេយ៉ុងក៏ប្រកែក គេព្យាយាមញញឹមនៅចំពោះមុខគាត់ ព្រោះមិនចង់ឲ្យគាត់មានការឃ្នើសចិត្ត និងមានមន្ទិលសង្ស័យថាកាលដែលគេមកទីនេះ គ្រាន់តែមកតាមការបញ្ជាពីមនុស្សចាស់ទាំងដែលសាមីខ្លួនមិនចង់មក ។

“នោះ! កូនរ៉ានចុះមកល្មម”ឮគាត់និយាយដូច្នោះ ថេយ៉ុងក៏ភ្លេចខ្លួន ងាកទៅមើលអ្នកដែលកំពុងចុះពីខាងលើបន្ដិច តែក៏ប្រញាប់ដកក្រសែភ្នែកចេញមកវិញយ៉ាងរហ័ស ព្រោះមិនចង់ឃើញមុខអ្នកខាងនោះយូរ ។ ថ្ងៃនេះ អេរ៉ានតែងខ្លួនបែបសាមញ្ញធម្មតា ដោយនាងជ្រើសយកជាប្រភេទរ៉ូបសាច់ក្រណាត់ ផ្នែកជើងខាងក្រោមរៀងរផាត់រផាយបន្ដិច ក៏មានរូបផ្កាតូចៗនៅលើសាច់រូ៉បដែរ ប៉ុន្តែដោយសាររ៉ូបនាងមានដៃតូច ទើបត្រូវមានអាវសាច់ចាក់ ទន់ៗដូចសំឡី ដៃវែងពណ៌បៃតងស្រាលដែលស៊ីជាមួយនឹងរ៉ូបពាក់ពីលើមួយជាន់ទៀត ។ ចំណែកប្រវែងរ៉ូបរបស់នាងក៏មានប្រវែងពាក់កណ្ដាលនៃកំភួនជើង វាមិនវែងពេក ក៏មិនខ្លីខ្លាំង អាចជួយឲ្យមានភាពងាយស្រួលដល់នាងផងដែរ ។

“បើអ៊ីចឹងខ្ញុំសុំត្រឡប់ទៅវិញសិនហើយអ្នកមីង”ថេយ៉ុងកាលបើដឹងដល់វត្តមានអ្នកម្ខាងទៀតដើរមកដល់កន្លែងដែលគេអង្គុយជាមួយលោកស្រីផារីន គេក៏ក្រោកចេញពីសាឡុង រួចធ្វើការនិយាយលាទៅកាន់មនុស្សចាស់ជាមុន ។

“មីងផ្ញើរប្អូនផងណាប្រុសថេយ៍”ថេយ៉ុងមិនបានតប តែគេក៏នៅរក្សាស្នាមញញឹមដាក់គាត់ដដែល ។
“ខ្ញុំទៅសិនហើយម៉ាក់”និយាយជាមួយអ្នកម៉ាក់រួច ទើបអេរ៉ានដើរចេញទៅតាមថេយ៉ុងដែលដើរទៅមុននាងនោះ ។ ពួកគេមកដល់ខាងក្រៅព្រមគ្នា អេរ៉ានចាប់សង្កេតឃើញទឹកមុខនាយកំលោះផ្លាស់ប្ដូរ ខុសដាច់ពីនៅខាងក្នុងផ្ទះមុននេះ ធ្វើឲ្យនាងដឹងច្បាស់ក្នុងចិត្តបាត់ទៅហើយ ថាស្នាមញញឹមនោះ គ្រាន់តែជាស្នាមញញឹមក្លែងក្លាយ បំភ័ន្តភ្នែកម៉ាក់នាងប៉ុណ្ណោះ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Место, где живут истории. Откройте их для себя