ទឹប!ទឹប!
ថេយ៉ុងចុះពីជាន់ខាងលើមកព្រមជាមួយអាការៈដូចជាប្រញាប់ប្រញាល់ចេញទៅខាងក្រៅ ប៉ុន្តែសម្លៀកបំពាក់នៅលើខ្លួនមិនមែនជាឈុតធ្វើការ នាំឱ្យស្ដ្រីចំណាស់បានឃើញភ្លាមក៏ប្រញាប់សួរនាំ៖
“អ្នកប្រុសតូចអញ្ជើញទៅណាដែរ? ញ៉ាំអាហារពេលព្រឹកសិនទេ? ចាំម៉ែដោះឱ្យគេរៀបចំជូនណា”
“មិនអីទេម៉ែដោះ! ខ្ញុំមិនឃ្លានទេ”ថេយ៉ុងបដិសេធមិនញ៉ាំអាហារពេលព្រឹក ដោយជ្រើសយកការចាកចេញទៅតែម្ដង ។ ម៉ែដោះតាមមើលការចាកចេញរបស់នាយទាំងគ្រវីក្បាលនិងដកដង្ហើមធំមួយឃូស ។
ង៉ោង!!...
ឡានដែលពន្លត់ម៉ាស៊ីនមិនទាន់ទាំងបាត់ក្ដីទាំងស្រុងផង ក៏បញ្ឆេះឡើងហើយបើកចេញពីភូមិគ្រឹះគីមទៅជាថ្មីម្ដងទៀត ទាំងដែលទើបនឹងចតទុកមកបានជាងមួយម៉ោងសោះ ហើយទិសដៅដែលឡានកំពុងសំដៅគឺផ្ទះរបស់អេរ៉ាន ។ ប៉ុន្តែនៅកំឡុងពេលធ្វើដំណើរតាមផ្លូវ ទូរស័ព្ទរបស់គេស្រាប់តែរោទ៍ឡើង ទើបគេត្រូវបើកឡានបណ្ដើរ លើកទូរស័ព្ទនិយាយបណ្ដើរ ៖
«ហេឡូអ៊ែលលី!...»
(ហេឡូលោកប្រធាន! តើថ្ងៃនេះលោកប្រធានមិនមកក្រុមហ៊ុនទេឬ?) អ៊ែលលី ពេលមិនទាន់ឃើញថេយ៉ុងទៅដល់ក្រុមហ៊ុន នាងក៏ដាច់ចិត្តខលសួរ ត្បិតថានៅម៉ោង១០ព្រឹកថ្ងៃនេះ គឺគេមានកាលវិភាគសំខាន់មួយត្រូវជួបនិយាយជាមួយដៃគូរសហការដែរ ។
«មានអ្វីហ្ហេស?»
(គឺម៉ោង១០ព្រឹកនេះ លោកប្រធានមានកាលវិភាគត្រូវជួប...)
«អឺ! មែនហើយ...ខ្ញុំវីសនឹងភ្លេចទៅ» ទាល់តែអ៊ែលលីខលមករំលឹក ទើបគេនឹកឃើញថាថ្ងៃនេះមានការងារសំខាន់ ។ អាល័យតែវក់វីជាមួយរឿងរបស់អេរ៉ាន គេស្ទើរតែភ្លេចគិតដល់រឿងការងារ សំណាងហើយដែលលេខាគេខលមកជាមុន ។
«នាងរៀបចំឯកសារឱ្យរួចទៅណា ខ្ញុំនឹងទៅដល់នៅម៉ោង៩កន្លះ»
(ចាសលោកប្រធាន!)
ថេយ៉ុងដាក់ទូរស័ព្ទ បន្ទាប់ពីការសន្ទនាត្រូវបានបញ្ចប់ ។ នាយមើលម៉ោងក្នុងទូរស័ព្ទ ឃើញថាម៉ោង៨នឹង៣៥នាទីទៅហើយ គេមានពេលមិនប៉ុន្មាននាទីផងដើម្បីទៅភូមិគ្រឹះឆូ ។ គ្រាន់តែគិតថាពេលកាន់តែខើចខ្លីទៅៗ ថេយ៉ុងក៏កាន់តែបន្ថែមល្បឿនឱ្យកាន់តែលឿនជាងមុន ដើម្បីឆ្ពោះទៅគោលដៅដែលខ្លួនចង់ទៅឱ្យដល់ឆាប់ៗ។
VOCÊ ESTÁ LENDO
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
