ភាគទី៦៣

255 6 0
                                    

@ភូមិគ្រឹះគីម

ថេយ៉ុងមកដល់ផ្ទះជាមួយទឹកមុខស្រពាប់ស្រពោននិងអស់សង្ឃឹម កម្លាំងក្នុងខ្លួនក៏ដូចជាខ្សត់ខ្សោយ ដើរដំណើរគើមៗស្ទើរតែមិនចង់បោះជើងទៅមុខ សូម្បីតែមុខក៏មិនព្រមងើបឡើងមើលនរណាទាំងអស់ ។

“ប្រុសថេយ៍!...” ពេលនេះត្រចៀកគេហាក់ហឹងស្ដាប់លែងឮអ្វីអស់ទៅហើយ ដល់ថ្នាក់មិនទាំងចាប់អារម្មណ៍ផងថាមានអ្នកហៅ ។ លោកស្រីយ៉ុងហ៊ីតាមមើលដំណើរកូនប្រុសដែលកំពុងឡើងទៅជាន់ខាងលើនោះ ទាំងអួលណែនក្នុងទ្រូង។ ២ថ្ងៃ!...ត្រឹម២ថ្ងៃប៉ុណ្ណោះរាប់ចាប់ពេលដែលកូនប្រសាគាត់ចាកចេញ ប៉ុន្តែមើលសភាពរបស់កូនប្រុសគាត់ចុះ...កាន់តែយ៉ាប់យ៉ឺនទៅៗហើយ ។

“បើបន្តបែបនេះទៀត អ្នកដែលគ្រាំទ្រូងស្លាប់មុននោះ ប្រាកដជាខ្ញុំហើយ” លោកស្រីខាំមាត់ជាប់ ព្រមទាំងក្ដាប់ម្រាមដៃចូលគ្នា ។ មើលទៅ គាត់គួរតែធ្វើអ្វីខ្លះហើយទើបបាន គាត់ទ្រាំមើលនឹងភ្នែកតទៅទៀតមិនបានទេ ។

.....
ក្នុងបន្ទប់ទាំងមូលងងឹតសូន្យឈឹង តម្រូវឱ្យអ្នកដែលទើបនឹងចូលមកនោះត្រូវចុចកុងតាក់បើកភ្លើងឱ្យភ្លឺបន្ទប់ជាមុន។ បន្ទាប់ពីបន្ទប់មានពន្លឺ ថេយ៉ុងក៏រេភ្នែកមើលទៅគ្រប់យ៉ាងក្នុងបន្ទប់កុំថាឡើយមានសភាពល្ហល្ហេវតែក្នុងបន្ទប់ ក្នុងចិត្តគេក៏ល្ហល្ហេវ ហេងហាង កណ្ដោចកណ្ដែងជាងទៀត ។ ខួរក្បាលស្រាប់តែនឹកដល់ពេលវេលាដែលមាននាងនៅ រាល់ថ្ងៃឱ្យតែពេលគេឡើងមកបន្ទប់ តែងតែឃើញនាងចូលចិត្តដើរចុះដើរឡើង រៀបចំនេះ រៀបចំនោះ មិនចេះទំនេរដៃ ដល់ថ្នាក់ពេលនេះ ធ្វើឱ្យគេមានអារម្មណ៍ថាក្នុងបន្ទប់ទាំងមូលមានតែស្រមោលរបស់នាងពាសពេញតែទាំងអស់ ។ ងាកទៅជ្រុងណាក៏យល់ថាមាននាងនៅជាមួយ ទាំងដែលវាគ្រាន់តែជាអារម្មណ៍រវើរវាយ ប្រកែកការពិតដែលថានាងបានចាកចេញទៅហើយមិនបានទេ ។

មើលអស់មួយសន្ទុះ ថេយ៉ុងក៏បោះជំហានមួយៗទៅរកតុធ្វើការរបស់ខ្លួន កែវភ្នែកទាំងគូរចោលសម្លឹងទៅរកស៊ឺមីឯកសារដែលទុកចោលលើនោះ ដើមទ្រូងក៏ចាប់ឈឺឆីបៗទៀតហើយ ប្រៀបដូចត្រូវបានចាក់ចំដោយកាំបិតមុតស្រួចរាប់រយដើម ស្ទើរតែដាច់ខ្យល់ស្លាប់នៅនឹងកន្លែង ។ គេមើលវាហើយក៏ឈោងយកវាមកកាន់ ព្រមទាំងបើក ទាញយកក្រដាសពណ៌សចេញមកខាងក្រៅ ។ ម្រាមមេដៃក៏ប៉ះអង្អែលតិចៗលើហត្ថលេខារបស់នាង ខណៈភ្នែករបស់គេចាប់ផ្តើមរលីងរលោងសារជាថ្មីម្ដងទៀត ។ ទោះបីជាកន្លងមក គេបង្ហាញអកប្បកិរិយាមិនល្អ ប្រើប្រាស់ពាក្យសម្ដីគំរោះគំរើយ ក៏ធ្លាប់បង្ហាញការមិនពេញចិត្តចំពោះនាង ប៉ុន្តែគេគ្មានគំនិតថាចង់លែងលះជាមួយនាងទេ ។ ផ្ទុយស្រឡះពីនាង ដែលមិនធ្លាប់បង្ហាញភាពស្អប់ឬមិនពេញចិត្តនឹងបានរួមជីវិតគូរស្វាមីភរិយាជាមួយគ្នាទាល់តែសោះ រាល់ពេលនាងមានតែព្យាយាមយល់និងយកចិត្តទុកដាក់ដល់គេ រៀបចំទុកដាក់គេគ្រប់សព្វបែបយ៉ាង បំពេញតួនាទីក្នុងនាមជាប្រពន្ធម្នាក់ ដល់ថ្នាក់គេមិនទាំងធ្លាប់គិតទៀតថា នាងចង់លែងលះជាមួយគេ ។ តែចុងក្រោយទៅ មនុស្សដែលសម្រេចចិត្តលែងលះមុន បែរក្លាយជានាងទៅវិញ ។ ហេតុអីទៅ?

ចាញ់ស្នេហ៍ភរិយាសម្អប់Donde viven las historias. Descúbrelo ahora