បន្ទាប់ពីចេញពីបន្ទប់ថេយ៉ុង អេរ៉ានចុះមកខាងក្រោមតាមជណ្ដើរយន្តប្រអប់ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ។ មិនដឹងថារយៈពេលដែលនៅក្នុងជណ្ដើរយន្ត នាងយំខ្លាំងប៉ុណ្ណាទេ ដឹងត្រឹមតែថា ខណៈពេលដែលនាងចេញពីជណ្តើរយន្តមក កែវភ្នែកទាំងគូរគឺឡើងក្រហមហើយពោពេញទៅដោយទឹកដក់ពេញក្រឡង់ ស្របនឹងចុងច្រមុះក៏ក្រហមតិចៗ ធ្វើឱ្យអ្នកឃើញអាចចាប់អារម្មណ៍ដឹងថាទើបតែយំភ្លាម ។ ប៉ុន្តែនាងក៏ព្យាយាមដើរអោនមុខ ដើម្បីលាក់ស្នាមទឹកភ្នែក លាក់សភាពដ៏យ៉ាប់យឺនដែលមាននៅលើផ្ទៃមុខ ត្បិតក៏មានបុគ្គលិកក្នុងក្រុមហ៊ុនកំពុងតាមមើលនាង ផុតពីម្នាក់ទៅម្នាក់ ។ នាងមានការព្រួយបារម្ភថា នឹងត្រូវពួកគេសង្ស័យ និងដឹងថានាងមានបញ្ហាជាមួយថេយ៉ុង ហើយបើបែបនោះមែន មិនយូរមិនឆាប់ រឿងនេះច្បាស់ជាឮដល់ត្រចៀកលោកប៉ាអ្នកម៉ាក់ក្មេកនាងប្រាកដណាស់ ។
“អ្នកនាងអញ្ជើញទៅវិញហើយឬ?”គ្រាន់តែនាងដើរមកដល់កន្លែងសួរព័ត៌មាន ក៏ជួនគ្នានឹងបុគ្គលិកស្រី២-៣នាក់ដែលមានបំណងនាំគ្នាទៅញ៉ាំអាហារថ្ងៃត្រង់ ទើបម្នាក់ក្នុងចំណោមពួកគេ ចោទជាសំណួរទៅកាន់អេរ៉ានទាំងចម្លែកក្នុងចិត្ត ព្រោះឃើញអេរ៉ានទើបតែមកដល់ ទើបមិនគិតថានឹងត្រឡប់ទៅវិញលឿនថ្នាក់នេះ ។
អេរ៉ានឯណោះ កាលបើត្រូវបានគេសួរដូច្នោះ នាងក៏មិនអាចធ្វើជាដើរហួសដោយមិនបានឆ្លើយតនោះទេ ទើបខណៈនោះ នាងឆ្លៀតបែរទៅម្ខាង ដើម្បីជូតទឹកភ្នែកចេញ សម្រួមចិត្ត ខំប្រឹងសាងស្នាមញញឹមលើបបូរមាត់ មុននឹងងាកមកឆ្លើយតបរកពួកនាងៗ ៖
“ចាស! មែនហើយ...ខ្ញុំសុំទៅសិនហើយណា”
“ចាសអ្នកនាង” ពួកនាងឆ្លើយឡើងព្រមគ្នា ។ បន្ទាប់ពីនោះអេរ៉ានប្រញាប់ចាកចេញតែម្តង ក្រោមការតាមមើលរបស់ពួកនាងរហូត ។
“សភាពបែបនេះ ប្រាកដជាឈ្លោះគ្នាជាមួយលោកប្រធានហើយ”
“យើងក៏គិតអ៊ីចឹង”
“ហើយមូលហេតុដែលឈ្លោះ គឺគ្មាននរណាទេ ក្រៅពី...” ពួកនាងនិយាយខ្សឹបខ្សៀវគ្នាមិនទាន់អស់ផង ក៏ក្រឡេកឃើញអ៊ែលលីនដើរចេញមកដែរ ទើបពួកនាងសន្មត់បាន១០០ភាគរយតែម្ដង ដើមហេតុមានតែមួយហ្នឹងទេ ។
ESTÁS LEYENDO
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
