ភាគទី២៧

330 9 0
                                        

@ភូមិគ្រឹះគីម

(ដាក់បន្លែចូលបានហើយមែនទេម៉ែដោះ?)
(ចាស៎អ្នកនាង! អាចដាក់បានហើយ...) សម្លេងនិយាយឆ្លងឆ្លើយគ្នាដែលឮចេញពីផ្ទះបាយមកនោះ គឺជាសម្លេងរបស់អេរ៉ាន ដែលកំពុងតែមមាញឹកក្នុងការចម្អិនអាហារពេលល្ងាចជាមួយម៉ែដោះនិងអ្នកបម្រើ២នាក់ទៀតដែលចាំជួយ ។ ដំបូងឡើយ លោកស្រីយ៉ុងហ៊ីបបួលនាងមកទីនេះដើម្បីញ៉ាំអាហារជុំគ្នាទេ ប៉ុន្តែនាងបែរជាស្ម័គ្រចិត្តសុំចូលផ្ទះបាយ ជួយម៉ែដោះធ្វើអាហារមួយពេលនេះទៅវិញ ទាំងដែលតាំងពីតូចរហូតដល់វ័យប៉ុននេះ នាងមិនពូកែរឿងចង្ក្រានជើងឆ្នាំងសោះ មិនធ្លាប់ចូលផ្ទះបាយ ក៏មិនធ្លាប់ធ្វើម្ហូបអាហារអីអស់ហ្នឹងដែរ ។ ប៉ុន្តែថ្ងៃនេះនាងចង់សាកធ្វើវាបញ្ចេញស្នាដៃម្ដង ដោយមានម៉ែដោះជាអ្នកចាំជួយប្រាប់ពីនេះពីនោះបន្ថែម មិនទៅណាឆ្ងាយពីនាងឡើយ ។

“ចាំដល់ពេលបន្លែឆ្អិន សឹមដាក់ស្លឹកខ្ទឹមចុងក្រោយគេបង្អស់ណាអ្នកនាង”
“អានេះមែនម៉ែដោះ?”អេរ៉ាននិយាយទាំងចង្អុលទៅកូនចានដែលអ្នកបម្រើហាន់ស្លឹកខ្ទឹមទុកជាស្រេចនោះសួរម៉ែដោះ គាត់់ក៏ញញឹមងក់ក្បាលតិចៗ ។

“ហេតុអីវាធំក្លិនអាក្រក់ម្ល៉េះម៉ែដោះ? ហ្ហឹម..អ៊ួក...”និយាយមិនទាន់ផុតមាត់ស្រួលបួលផង អេរ៉ានស្រាប់តែដោលរកកលចង់ក្អួតភ្លាមៗ ព្រោះទ្រាំនឹងក្លិនវាមិនបាន ខណៈនោះនាងក៏ខ្ទប់មាត់រត់ត្របាញ់ជើងយ៉ាងលឿនសម្ដៅទៅរកបន្ទប់ទឹក ។

“ពួកឯងនៅទីនេះមើលម្ហូបណា យើងទៅតាមមើលអ្នកនាងសិន”
“ចាស៎ម៉ែដោះ”ផ្តែផ្ដាំរួច ម៉ែដោះក៏ចេញទៅតាមមើលអេរ៉ានមិនបង្អង់យូរ ព្រោះតែបារម្ភពីនាង មិនដឹងជាពេលនេះយ៉ាងណាទៅហើយទេ ។

អ៊ួក! អ៊ួក...
អេរ៉ានឯណេះ គ្រាន់មកដល់បន្ទប់ទឹកភ្លាម នាងក៏បើកគំរបបង្គន់ រួចក្អួតយកៗឥតប្រណី ក្អួតស្ទើរតែធ្លាយសួតទៅហើយ ។ នាងខានមានអាការៈនេះជិតមួយខែហើយ ឥឡូវស្រាប់តែកើតឡើងមកទៀតដោយសារតែក្លិនខ្ទឹមនោះ ។

តុក! តុក...
“អ្នកនាងអេរ៉ាន! អ្នកនាងយ៉ាងម៉េចហើយ? អ្នកនាង...”ម៉ែដោះមកដល់មាត់ទ្វារក៏លើកដៃគោះទ្វារតិចៗ ឆ្លៀតសួរនាំអ្នកនៅខាងក្នុងទាំងព្រួយបារម្ភ ។ សម្លេងរបស់គាត់ មិនត្រឹមតែឮដល់អេរ៉ានទេ សូម្បីតែលោកស្រីយ៉ុងហ៊ីដែលទើបនឹងចេញពីបន្ទប់គាត់ឯណោះ ក៏បានឮដែរ ។ មិនចាំយូរ គាត់ក៏ដើរមករកម៉ែដោះ ព្រោះចង់ដឹងថាមានរឿងអីកើតឡើង ។

ចាញ់ស្នេហ៍ភរិយាសម្អប់Место, где живут истории. Откройте их для себя