“បើសិនអ្នកនាងមិនទាន់ប្រាកដចិត្ត មិនអីទេ! ទង្វើនឹងបញ្ជាក់គ្រប់យ៉ាង អ្នកនាងអាចរង់ចាំមើលបានណា” ឡានីប្ដូរពីចាប់មកជាអង្អែលដៃស្រឡូនស្រាលៗ ខណៈអេរ៉ានមានទឹកមុខស្រងូតស្រងាត់ កើតចិត្តកង្វល់ មិនដឹងគួរសម្រេចចិត្តបែបណា ។
“ខ្ញុំថាឥឡូវអ្នកនាងគួរតែផ្អាកគិតពីរឿងនេះសិនទៅណា ប្រញាប់រៀបចំខ្លួន នឹងអាលចេញទៅញ៉ាំអាហារពេលព្រឹក...ស្មើរនេះ ប្រហែលអ្នកប្រុសថេយ៍រៀបចំបាយទឹករួចហើយទេដឹង?” និយាយចប់ ឡានីប្រលែងដៃអេរ៉ាន ក្រោកឈរមួយអស់កម្ពស់ មុននឹងដើរទៅរកទូរ ជួយយកសម្លៀកបំពាក់របស់អេរ៉ានចេញមក ដើម្បីត្រៀមទុកងាយស្រួលឲ្យអ្នកនាងផ្លាស់ប្ដូរ ។
“សម្លៀកបំពាក់អ្នកនាង ខ្ញុំទុកនៅត្រង់នេះណា ខ្ញុំចេញទៅមុនហើយ”
“ឡានី! ឈប់សិន” ឡានីបម្រុងនឹងចាកចេញ អេរ៉ានស្រាប់តែឃាត់ដំណើរជាមុន ។
“ពេលឯងចេញទៅវិញ ខ្ញុំពឹងឯងឲ្យជួយយកម្ហូបទាំងនោះចាក់ចោលផង”
“ចាក់ចោល? ហេតុអីទៅអ្នកនាង?”ឡានីជ្រួញចិញ្ចើម សញ្ញាសួរលោតពេញខួរក្បាល ។ នេះមិនមែនដោយសារតែខឹងនឹងគេ ដល់ថ្នាក់មិនញ៉ាំម្ហូបដែលគេណាហ្ហី? ម្ហូបឡើងទំនងគួរឲ្យចង់ញ៉ាំ យកចាក់ចោល គួរឲ្យស្ដាយពេកហើយ ។
“ខ្ញុំចាញ់ក្លិនវា”
“ម៉េចក៏ទៅជាបែបនេះវិញ? ហ្ហើយ!!! អ្នកប្រុសថេយ៍ខំធ្វើអស់ពីស្នាដៃ អ្នកនាងបែរជាញ៉ាំមិនបាន” ឡានីធ្វើមុខស្មូញៗ លួចស្ដាយទឹកចិត្តជំនួសថេយ៉ុងមិនស្ទើរ ។
“ប៉ុន្តែបើយកទៅចាក់ចោល វាដូចខ្ជះខ្ជាយពេកទេដឹងហ្អីអ្នកនាង?”
“បើមិនអ៊ីចឹង ឯងញ៉ាំវាជាមួយគេមុនទៅ រួចរាល់ចាំមកប្រាប់ខ្ញុំ...ចាំខ្ញុំចេញទៅធ្វើអីផ្សេងញ៉ាំខ្លួនឯង”
“មិនអីទេ! ចាំខ្ញុំជាអ្នកធ្វើទុកឲ្យអ្នកនាងចុះណា...”
“ហ្អឹម! អរគុណ”អេរ៉ានតបទាំងងក់ក្បាលតិចៗ ។
“ខ្ញុំចេញទៅវិញហើយអ្នកនាង” និយាយចប់ ឡានីក៏ចាកចេញ ដោយទុកឲ្យអេរ៉ាននៅក្នុងបន្ទប់ម្នាក់ឯង ។
ក្រោយឡានីចេញទៅផុត អេរ៉ានក៏ងើបខ្លួន ទៅយកកន្សែងដែលព្យួរនៅក្បែរទ្វារបន្ទប់ទឹកមកកាន់នឹងដៃ មុននឹងនាំខ្លួនចូលទៅក្នុងបន្ទប់ ដើម្បីធ្វើកិច្ចការផ្ទាល់ខ្លួន ។
BẠN ĐANG ĐỌC
ចាញ់ស្នេហ៍ភរិយាសម្អប់
Lãng mạnព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
