ភាគទី៥៤

343 9 0
                                        

បន្ទាប់ពីដាក់ថេយ៉ុងដេកលើពូកឡាននៅបាំងខាងក្រោយរួចរាល់ ដានីលក៏បែរទៅបើកទ្វារឡានបាំងខាងកន្លែងបញ្ជាចង្កូត មុននឹងបញ្ឆេះឡានបើកចេញទៅ ។ នៅតាមផ្លូវកំពុងធ្វើដំណើរ នាយក៏បានចុចខលទៅលេខរបស់អេរ៉ានដើម្បីផ្ដល់ដំណឹងឱ្យនាងបានដឹងជាមុនដែរ ។

(ហាឡូអេរ៉ាន!...)
«បងដានីល? បងមានការអីទើបបានជាខលមកខ្ញុំទាំងយប់?» នាងសួរព្រោះតែឆ្ងល់ ដែលសុខៗឃើញលេខបងជីដូនមួយខលមកទាំងយប់ជ្រៅបែបនេះ បើកុំតែស្មើរនេះនាងនៅមិនទាន់ចូលគេង ព្រោះនៅរងចាំមើលផ្លូវថេយ៉ុងត្រឡប់មកផ្ទះ មិនដូច្នោះនាងប្រហែលជាមិនដឹងថាគាត់ខលមកឡើយ ។
(គឺមុននេះបងបានជួបថេយ៉ុងនៅមុខក្លឹបមួយកន្លែង គេផឹកស្រវឹងខ្លាំងណាស់ ថ្នាក់សន្លប់លែងដឹងអីហើយ អ្វីដែលធ្ងន់ធ្ងរខ្លាំងបំផុតនោះ គឺថេយ៉ុងត្រូវគេព្រួតវាយ)
«បងថាម៉េច? ត្រូវគេព្រួតវាយ?» នាងមានការតក់ស្លុតចិត្តមិនស្ទើរជាមួយនឹងដំណឹងដែលបងប្រុសបានប្រាប់ ។
«ហើយចុះ...គាត់មានត្រូវអ្វីធ្ងន់ធ្ងរទេបង?» នាងបន្តសួរទៅបងប្រុសបន្ថែម ត្បិតព្រួយបារម្ភពីអ្នកខាងនោះជាខ្លាំង ទាំងដែលមុននេះ គេទើបតែធ្វើឱ្យនាងយំរួចសោះ តែនៅឆ្លៀតបារម្ភពីគេទៀត ។
(តាមមើលមិនជាធ្ងន់ធ្ងរពេកទេ គ្រាន់តែបែកមុខបែកមាត់ខ្លះៗ ហើយពេលនេះ បងកំពុងតែនាំគេត្រឡប់ទៅផ្ទះពួកឯង)
«បងនាំគាត់មកភូមិគ្រឹះគីមមក ពេលនេះពួកខ្ញុំរើមកនៅភូមិគ្រឹះវិញហើយ»
(អូខេ! អ៊ីចឹងប៉ុណ្ណឹងចុះ) ក្រោយសន្ទនាជាមួយដានីលចប់ អេរ៉ាក៏ដាក់ទូរស័ព្ទចុះ វិនាទីបន្ទាប់ នាងក៏ប្រញាប់ចាកចេញពីបន្ទប់គេង ដើម្បីចុះទៅជាន់ខាងក្រោម ប្រាប់ដំណឹងនេះឱ្យលោកប៉ានិងអ្នកម៉ាក់បានជ្រាបដែរ ។

២០នាទីក្រោយ...
ឡានរបស់ដានីលបានមកដល់ភូមិគ្រឹះ ខណៈក្រឡេកទៅមើលមុខទ្វារ ក៏ឃើញវត្តមានរបស់លោកគីមនិងលោកស្រីកំពុងឈរចាំពួកគេមកដល់ជាមួយអេរ៉ានដែរ ។
“ពួកឯងទៅជួយគ្នាទៅ” អ្នកបម្រើប្រុសៗ2នាក់ ត្រូវបានលោកស្រីបញ្ជាឲ្យចូលទៅជួយដានីល ពេលឃើញនាយបើកទ្វារឡានលើកគ្រាហ៍ថេយ៉ុងចេញមក ។ សភាពរបស់គេ ធ្វើឱ្យចិត្តថ្លើមអ្នកជាម្ដាយក្ដុកក្ដួលជាពន់ពេក ។ គេស្រវឹងជោគខ្លួន ខណៈមុខមាត់មានការបែកឈាមជាច្រើនកន្លែង ដែលគ្រាន់តែបានឃើញ ក៏ទទួលអារម្មណ៍ឈឺផ្សារជំនួសតែម្ដង ។

ចាញ់ស្នេហ៍ភរិយាសម្អប់Dove le storie prendono vita. Scoprilo ora