ភាគទី២៣

184 8 0
                                    

បន្ទាប់ពីរៀបចំរបស់ផឹកនិងញ៉ាំលេងដាក់លើតុនៅរ៉ង់ដាខាងក្រៅរួច កំលោះទាំងពីរក៏មកអង្គុយផឹកជាមួយគ្នានិងពិភាក្សាពីនោះពីនោះ ខានជួបគ្នាយូរបែបនេះ ប្រាកដជាមិនខ្វះរឿងនិយាយនោះទេ ។

“និយាយអ៊ីចឹង! យើងភ្លេចសួរទៅ ឯងមកទីនេះធ្វើអី?”ជីមីនមិនភ្លេចសួរពីហូស៊ុកដែលសុខៗគេមកនៅទីក្រុងរ៉ូមនេះ ព្រោះមិនថាផ្ទះ មិនថាការងារមុខជំនួញរបស់គេគឺនៅវើនីទាំងអស់ គេកម្រនឹងឡើងមកទីនេះណាស់ បើថាចង់ជួបមុខគ្នា ទាល់តែនាយជាអ្នកឈៀងទៅរកមុន ។

“យើងមកដើរលេង”
“ស្អី? មកដើរលេង? មុខឯងហ្នឹង? កុហកអត់សមសោះ” ជីមីនសើចមិត្តដោយការហួសចិត្ត កុហកនរណាមិនកុហក មកកុហកនាយ ទាំងដែលនាយស្គាល់គេច្បាស់ដូចថ្ងៃ ។ មនុស្សដូចជាហូស៊ុកនេះណា មិនដែលទៅណាមកណាដោយសារតែចង់ដើរលេងទេ ទាល់តែវាទាក់ទិននឹងមុខជំនួញទើបគេទៅ ប៉ុន្តែនេះជាលើកទីមួយហើយដែលឮគេនិយាយអ៊ីចឹង វាជារឿងដែលហួសពីអ្វីគួរឱ្យនាយជឿណាស់ ។

“ថី? គិតថាយើងមិនចេះដើរលេងដូចឯងទេមែន?”ហូស៊ុកជ្រឹមចិញ្ចើមដាក់ជីមីន គ្រាន់តែប្រាប់ថាមកដើរលេង ធ្វើដូចជារឿងប្លែកណាស់អ៊ីចឹង ។

“ប្រហែលទេដឹង! ព្រោះយើងឃើញងប់តែរឿងការងារ មិនដឹងជាឥឡូវ រកសង្សារបានហើយឬនៅផងក៏មិនដឹង?”និយាយដល់សង្សារ ហូស៊ុកក៏ទម្លាក់ទឹកមុខស្មើរ មុននឹងលូកយកកែវដែលចាក់ស្រារួចនោះមកផឹកមួយដង្ហើមដាច់ផឹង ។ ជីមីនចាប់ដឹងភ្លាម ក៏ចោទជាសំណួរភ្លេត ៖

“ន៎ែ! កើតស្អីវើយ?”
“.....” ហូស៊ុកមិនឆ្លើយ តែក៏ទាញដបស្រា ចាក់ស្រាចូលកែវបន្ថែម ។
“កុំប្រាប់ណា ថាកំពុងខូចចិត្តរឿងស្រី?”
“ឆាប់ផឹកទៅ! កុំសួរច្រើន...”ហូស៊ុកលើកកែវជល់ ជីមីនក៏ព្រមជល់ ប៉ុន្តែបើចង់ឱ្យគេឈប់រវីរវល់រឿងនោះ គ្មានផ្លូវទេ គេត្រូវតែសួរជីកឫកជីកគល់ឱ្យខ្ទិច ។

“ប្រាប់យើងបន្ដិចមក! ស្រីម្នាក់នោះជានរណាហ្ហាស? នាងប្រហែលជាអស្ចារ្យណាស់ហើយ ដែលអាចធ្វើឱ្យឯងដែលជាមនុស្សវក់នឹងការងារ បាក់ចិត្តស្រឡាញ់បាន” ហូស៊ុកចោលភ្នែកសម្លក់គេ ទាំងស្មុគខួរជាងពេលនៅម្នាក់ឯងទៅទៀត ។ ទៅចង់ដឹងអីណាស់ណាទៅ? បើដឹងហើយ គង់តែសើចឌឺដងឱ្យគេដដែល? គេដឹងចរិតច្បាស់ណាស់ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Tahanan ng mga kuwento. Tumuklas ngayon