@វីឡា ព្រីនៀរ៍
ស្រីតូចចូលមកក្នុងវីឡាព្រមជាមួយស្នាមញញឹមស្រស់ ជាហេតុធ្វើឱ្យកំលោះមានងារជាសា្វមីដែលអង្គុយគងអន្ទាក់ខ្លានៅសាឡុងទទួលភ្ញៀវនោះ មុខម៉ូវក្រចុបៗ ហាក់កំពុងបង្ហាញអាការៈប្រាប់ភរិយាដោយប្រយោលថាខ្លួនមានការមិនពេញចិត្ត ពេលឃើញនាងចេញទៅនិយាយទូរស័ព្ទយូរជាងការគិត ។
"មើលទៅអូនដូចជាសប្បាយចិត្តណាស់ពេលបាននិយាយជាមួយគេ" សម្ដីស៊កសៀតហាក់ដូចជាមានការឃ្នើសចិត្ត ស្រាប់តែបន្លឺឡើងឱ្យអ្នកដែលទើបនឹងទម្លាក់ខ្លួនអង្គុយក្បែរនោះងាកមករកគេខ្វាច ។ វីននីកាលបើសង្កេតដឹងថាស្វាមីកំពុងប្រចណ្ឌខ្លួន នាងក៏ស្រាប់តែអស់សំណើច សើចឡើងកក្អឹក ជាហេតុធ្វើឱ្យហូស៊ុកជ្រួញចិញ្ចើម ស្មូញមុខជូរហួញ ។ វាមានស្អីគួរឱ្យអស់សំណើចទៅ? នាងទៅនិយាយទូរស័ព្ទជាមួយសង្សារចាស់ឡើងយូរ ដល់ត្រឡប់មកវិញក៏ញញិមក្បួចមាត់ មិនឱ្យគេឃ្នើសចិត្តយ៉ាងម៉េចបាន ។ ម្យ៉ាងទៀត គេមិនមែនរូបចម្លាក់ឯណា ទោះធម្មតាគេមិនមាត់មិនក ស្របតាមគំនិតនាងក៏ដោយ តែលើកនេះទ្រាំលែងបានទៀតហើយ ។
"យ៉ាងម៉េច? ខ្លាចអូនស្រឡាញ់ថេយ៉ុងវិញមែន?"
"...." ហូស៊ុកឥតតបត បន្តអង្គុយធ្វើមុខស្មូញៗដដែល ងាកមុខចេញ គេចក្រសែភ្នែកអ្នកជាភរិយា ។
"ហេតុអីមិនឆ្លើយ?"
"....." នាងខំញ៉ោះញ៉ងតែហូស៊ុកពុំមានប្រតិកម្មអ្វី ទើបវីននីខិតខ្លួនទៅជិតៗស្វាមី រួចចាប់បង្វែមុខគេឱ្យមកប្រឈមមុខជាមួយខ្លួន វិនាទីបន្ទាប់ក៏ហើបខ្លួនទៅផ្ដិតស្នាមថើបលើថ្ពាល់ម្ខាងរបស់គេ ។
"អូនមានស្វាមីហើយ តើអូនទៅស្រឡាញ់នរណាបានទៀត?" វីននីពោលដោយស្នាមញញឹមនិងក្រសែភ្នែកផ្អែមល្ហែម លោមចិត្តនាយកំលោះឱ្យទោទន់ទៅតាមការសម្លឹងយ៉ាងស្រទន់របស់នាង ។ រីឯហូស៊ុកវិញ បន្ទាប់ពីបានឮសម្ដីរបស់ភរិយា មុខដែលក្រញូវប្រែមកជារីកដូចស្រទាប់ផ្កា ។ ម្ចាស់កាយមាំស្ទុះមកទម្លាក់បបូរមាត់អឹបលើបបូរមាត់ក្រហមព្រឿងរបស់នាង ខណៈអ្នកម្ខាងទៀតឥតប្រកែក តបស្នាមថើបទៅស្វាមីដោយការពេញចិត្ត ។អ្នកទាំងពីរថើបគ្នាប្រហែលជា៥នាទី ហូស៊ុកក៏ព្រមដកបបូរមាត់ចេញបន្ដិច ប្រើក្រសែភ្នែកដ៏ស្រទន់ដែលមានបង្កប់ដោយសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ ហូហៀរពេញក្រអៅបេះដូង ។គេសម្លឹងនាងមួយនាទីហើយទៅមួយនាទីទៀតសម្លឹងឥតព្រិច ដល់ថ្នាក់អាចធ្វើឱ្យនាងអៀនឡើងមុខក្រហមងាំង ។

ВЫ ЧИТАЕТЕ
ចាញ់ស្នេហ៍ភរិយាសម្អប់
Любовные романыព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...