បន្ទាប់ពីចាកចេញពីផ្ទះ ថេយ៉ុងបានមកដល់ក្លឹបមួយកន្លែង ខណៈដែលនាយចូលមកដល់មាត់ជ្រក ក៏មានបុគ្គលិកក្លឹបរាក់ទាក់ ៖
“សូមស្វាគមន៍! អញ្ជើញមកប៉ុន្មាននាក់ដែរ?”
“២នាក់”
“អ៊ីចឹងសូមមកខាងនេះបាទ”និយាយរួច បុគ្គលិកម្នាក់នោះក៏ដើរនាំផ្លូវគេចូលទៅខាងក្នុង ស្វែងរកតុសម្រាប់មនុស្ស២នាក់ឲ្យទៅគេ ។ ពេលមកដល់តុអង្គុយ គេក៏ចាប់ផ្តើមកុម្មង់ស្រានិងរបស់ញ៉ាំតិចតួច ដើម្បីកំដរមាត់រង់ចាំមិត្តរបស់គេមកដល់ ។
ប្រហែលជាមួយសន្ទុះក្រោយ អ្នកដែលបានណាត់ក៏មកដល់ ។ រ៉ាមីតងាកចុះងាកឡើង រកមើលមិត្ត កាលបើក្រឡេកឃើញហើយគេក៏ដើរសម្ដៅមកតែម្ដង ។
“ហេ៎សម្លាញ់!...”អ្នកដែលត្រូវគោះស្មាឯណោះក៏ងាកទៅចាប់អារម្មណ៍មិត្តរបស់ខ្លួន មើលទៅគេដូចជាស្រឿងៗហើយដែរ ។
“ក្រែងបបួលយើងមកផឹកហ្ហី? ម៉េចក៏ផឹកយកៗតែឯងអ៊ីចឹង?” រ៉ាមីតដែលទើបនឹងមកដល់នោះ ក៏ទម្លាក់ខ្លួនអង្គុយនៅកៅអីសាឡុងទល់មុខនឹងថេយ៉ុង មុននឹងក្រឡេកក្រោមតុឃើញមានដបស្រា៣-៤ដបតម្រៀបគ្នាបាត់ ។ មិនដឹងជាមកដល់តាំងពីពេលណា? ទើបបានជាផឹកអស់ច្រើនដបប៉ុនណេះទៅហើយ ។
“ហើយនឹកឃើញអីបានខលបបួលយើងមកផឹកនៅក្លឹប?”អ្នកខាងនោះមិននិយាយ រ៉ាមីតក៏សួរបន្តដោយទាញដបស្រាយកមកគាស់ផឹកកំដរគេដែរ ។
“ចង់ផឹកកាត់ស្ដ្រេស”ថារួចក៏លើកផឹកមួយដង្ហើមទៀត អ្នកដែលបានឮក៏គ្រវីក្បាលអស់សំណើច ។
“មុខឯងហ្នឹងចេះស្រ្ដេស?”
“ថី? យើងជាមនុស្សណាវើយ! មានខួរក្បាល មានចិត្តគំនិតដែរតើ...”ថេយ៉ុងនិយាយទាំងមុខក្រញូវ ។ គេជាមនុស្សដូចតែអ្នកផ្សេងដែរ ហេតុអីថាគេមិនចេះស្ដ្រេស? ដឹងទេ? ជីវិតគេមួយរយៈនេះជួបតែរឿងឈឺក្បាល ជួបតែរឿងស្មុគស្មាញរហូត ខុសស្រឡះដាច់កាលពីមុន ដែលមិនចេះខ្វល់អ្វីច្រើន ដល់ថ្នាក់មិត្តរបស់គេសឹងមិនជឿពេលឮគេប្រាប់ថា
ស្ដ្រេសបែបនេះ ។
“ហើយស្រ្ដេសរឿងអីវិញ?”រ៉ាមីតសង្កេតឃើញថាមិត្តរបស់គេដូចជាយ៉ាប់យ៉ឺនពេក ទើបបញ្ឈប់ការលេងសើច រួចសួរនាំគេបែបប្រាកដប្រជាវិញម្ដង ។
“ម៉ែឲ្យការប្រពន្ធ”
“ស្អី? អ៊ីចឹងសោះស្រ្ដេសដែរ?”រ៉ាមីតស្ទើរតែព្រួសស្រាដែលផឹកអម្បាញ់មិញចេញមកអស់ទៅហើយ ក្រោយដឹងមូលហេតុនៃការស្រ្ដេសរបស់មិត្ត ។
“ឯងមិនជួបដូចយើង ឯងចេះតែនិយាយបានហើយ”
“ក្រែងឯងនិងវីននីស្រឡាញ់គ្នាណាស់មិនអ៊ីចឹង? បើម៉ាក់ឯងឲ្យយកប្រពន្ធហើយ ក៏រៀបការតែម្ដងទៅ យើងមើលមិនឃើញថាមានអីគួរឲ្យស្រ្ដេសត្រង់ណាផង”រ៉ាមីតស្មានថាថេយ៉ុងនឹងរៀបការជាមួយសង្សារនាយ ទើបគេនិយាយដូច្នោះ ត្បិតថាគេក៏ដឹងពីទំនាក់ទំនងរវាងថេយ៉ុងនិងវីននីមកដែរ ។ បើស្រឡាញ់គ្នាហើយ រៀបការជាមួយគ្នាឲ្យចប់ៗ មានអ្វីមិនល្អ? ហើយនៅស្រ្ដេសធ្វើស្អី?
ВЫ ЧИТАЕТЕ
ចាញ់ស្នេហ៍ភរិយាសម្អប់
Любовные романыព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
