ភាគទី២៨

204 4 0
                                    

@ភូមិគ្រឹះ គីម

ថេយ៉ុងប្រើពេលជិះមកផ្ទះវិញប្រហែលជា១៥នាទី នាយកំលោះចតឡានទុកស្រួលបួលទើបចូលមកខាងក្នុង ។ មកដល់ក៏ឃើញគ្រប់គ្នាកំពុងអង្គុយនៅសាឡុង និយាយគ្នាទាំងទឹកមុខញញឹមញញែមហាក់ដូចជាសប្បាយចិត្តណាស់ ។

“ប្រុសថេយ៍មកដល់ល្មម” លោកគីមស្រដីឡើង ក្រោយក្រឡេកឃើញកូនប្រុសដើរចូលមក ។ លោកស្រីនិងអេរ៉ានក៏ងាកទៅមើលមុខគេព្រមគ្នា ។ ភ្លាមៗ អេរ៉ានអាចសង្កេតឃើញពីទឹកមុខរបស់គេដូចជាមិនស្រួល កែវភ្នែកនិងមុខហាល់រៀងក្រហមតិចៗដូចជាមនុស្សទើបតែផឹកស្រារួចយ៉ាងអ៊ីចឹង ។ តែនាងក៏មិនមាត់ បានត្រឹមអង្គុយមើលគេដោយរក្សាភាពស្ងៀមស្ងាត់ ។

“ខ្ញុំសុំទៅប្ដូរសម្លៀកបំពាក់សិន”ថេយ៉ុងស្រដីរួចក៏ដើរឡើងទៅបន្ទប់របស់គេ ។ ម្យ៉ាងបើមិនងូតទឹកប្ដូរសម្លៀកបំពាក់ចេញ គ្រប់គ្នាច្បាស់ជាធំក្លិនស្រានៅលើខ្លួនគេមិនខាន គេធុញនឹងឆ្លើយសំណួរពីអ្នកម៉ាក់ណាស់ ។

“បើអ៊ីចឹង! ម៉ាក់ទៅប្រាប់គេឱ្យរៀបចំតុអាហារសិន កូននៅអង្គុយទីនេះជាមួយលោកប៉ាចុះ”
“ចាសម៉ាក់”អេរ៉ានញញឹមងក់ក្បាលបន្ដិច តាមមើលលោកស្រីដើរចេញទៅ ។
“លោកប៉ា! មួយរយៈនេះ នៅក្រុមហ៊ុនមានបញ្ហាអ្វីដែរអត់?” ក្រោយលោកស្រីចាកចេញផុត អេរ៉ានក៏ងាកមកនិយាយជាមួយគីមតែ២នាក់ ។

“ហេតុអីកូនសួរបែបនេះ?”លោកគីមជ្រួញចិញ្ចើមឡើងបែបឆ្ងល់ ដែលសុខៗអេរ៉ានសួរគាត់ដូច្នោះ ។ នៅក្រុមហ៊ុន គ្រប់យ៉ាងដំណើរការរលូនល្អ គាត់ដូចជាគ្មានឃើញចំណុចណាមួយមានបញ្ហាទេ ។

“គឺខ្ញុំគ្រាន់តែចង់ដឹងប៉ុណ្ណោះ គ្មានអី្វច្រើនទេលោកប៉ា” ដោយសារមុននេះនាងឃើញថាថេយ៉ុងមានទឹកមុខដូចជាធុញថប់រឿងអ្វីម្យ៉ាង ទើបនាងចង់សួរ តែបើសិនគេមិនបានធុញថប់នឹងរឿងនៅក្រុមហ៊ុន អ៊ីចឹងមានតែធុញថប់នឹងរៀបការហ្នឹងឯង ។

“ឬកូនចាប់អារម្មណ៍ចង់ទៅធ្វើការនៅទីនោះដែរ? បើអ៊ីចឹងល្អណាស់ ប៉ានឹងរៀបចំកន្លែងទំនេរសម្រាប់កូន”

“អូ៎! មិនមែនបែបហ្នឹងទេលោកប៉ា...គឺដោយសារមុននេះ ខ្ញុំឃើញបងថេយ៍ដូចជាមានរឿងធុញថប់អីម្យ៉ាង ខ្ញុំស្មានថានៅក្រុមហ៊ុនមានបញ្ហា ទើបចង់សួរលោកប៉ាបញ្ជាក់ហ្នឹងណា” អ្វីដែលអេរ៉ាននិយាយ នាំឱ្យលោកគីមដែលឮនោះជ្រួញចិញ្ចើមម្ដងទៀត ។ ប៉ុន្តែគាត់ប្រហែលជាអាចស្មានដឹង ថាកូនប្រុសទៅជាបែបហ្នឹងដោយសារអ្វី?

ចាញ់ស្នេហ៍ភរិយាសម្អប់Where stories live. Discover now