ភាគទី២៥

334 10 0
                                        

“អ្នកនាងគឺលោកអគ្គនាយក-”បុគ្គលិកស្រីម្នាក់នោះងើបមុខឡើង បំណងថានឹងប្រាប់ឱ្យវីននីរង់ចាំព្រោះបន្ដិចទៀតលោកគីមនឹងចុះមកហើយ ប៉ុន្តែគ្រាន់តែងើបមុខនិយាយមិនទាន់អស់ពាក្យផង ក៏ឃើញវីននីដើរចេញទៅទាំងមិនស្ដាប់អ្វីទាំងអស់ ។

“អ៎េអ្នកនាង! អ្នកនាង...” នាងព្យាយាមហៅ តែវីននីនៅតែដើរចេញទៅទាំងមិនព្រមងាកក្រោយទាល់តែសោះ ។

“នែ៎! អ្នកនាងម្នាក់នោះជានរណាគេហាស?” ឃើញមិត្តរួមការងារឈរអេះក្បាលខ្វោកៗធ្វើមុខឆ្ងល់ បុគ្គលិកស្រីម្នាក់ទៀត ក៏កេះសួរ ដោយតាមមើលការចាកចេញរបស់វីននីទាំងជ្រួញចិញ្ចើមឆ្ងល់ដូចគ្នា ។

“យើងក៏មិនស្គាល់! មុននេះថាមកសុំជួបលោកអគ្គនាយក ដល់ឥឡូវមិនទាន់បានជួបផងក៏ដើរទៅបាត់” ពួកនាងមើលមុខគ្នាទៅវិញទៅមក លោតសញ្ញាសួរពេញខួរក្បាលទាំងពីរនាក់តែម្ដង ។

ងាកមកមើលអ្នកដែលដើរចេញមកឯណេះវិញ នាងដើរដូចមនុស្សគ្មានវិញ្ញាណ សម្ដៅមករកឡានហូស៊ុកដែលចតចាំនោះ ។ ហូស៊ុកកាលបើឃើញនាងចេញមកវិញ គេក៏ចុះពីឡាន ដើម្បីមកបើកទ្វារឡានឱ្យ ។

“អូនកើតអី?” ហូស៊ុកសង្កេតឃើញនាងមានទឹកមុខប្លែក ធ្មឹងៗហាក់គ្មានព្រលឹង ទើបអត់បារម្ភមិនបានក៏សួរ ។ ប៉ុន្តែវីននីបែរជាជៀសគេ ដោយការទាញទ្វារឡានបើកដោយខ្លួនឯង មុននឹងចូលទៅអង្គុយក្នុងឡានយ៉ាងស្ងៀមស្ងាត់ ។

ហូស៊ុកនៅតែមិនអស់ចិត្ត គេមានអារម្មណ៍ថានាងកំពុងតែមានបញ្ហា ហើយដរាបណាគេមិនទាន់ដឹងពីបញ្ហារបស់នាង ចិត្តរបស់អន្ទះអន្ទែងនៅមិនស្ងប់នោះឡើយ ។

ផឹប!...
សម្លេងនៃទ្វារឡានត្រូវបានបិទ ក្រោយហូស៊ុកចូលមកក្នុងឡានរួច ។ នាយមិនទាន់បញ្ឆេះឡានភ្លាមឡើយ តែក៏ងាកមកមើលអ្នកដែលអង្គុយស្ងាត់មាត់នៅបាំងម្ខាងទៀត ដោយឆ្លៀតសួរនាំនាងបន្តទៀត ៖

“មុននេះអូនចូលទៅខាងក្នុង តើមានរឿងអីកើតខ្លះ?”
“......”
“អូនមករកថេយ៉ុងមែនទេ? ហើយតលគេបានធ្វើស្អីលើអូនទេ?”
“.....” គេសួរ នាងស្ងាត់ ។ មិនថាគេព្យាយាមសួរច្រើនប៉ុណ្ណា នាងក៏តែមិនតបនឹងសំណួររបស់គេ ។ គេពិតជាចង់ដឹង ថាមានរឿងអីកើតឡើងកំឡុងពេលដែលនាងចូលទៅក្នុងក្រុមហ៊ុននោះ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Dove le storie prendono vita. Scoprilo ora