រាងសង្ហា ខ្ពស់ស្រឡះ ក្នុងឈុតអាវស៊ឺមីពណ៌សដៃវែងប៉ុន្តែមួលឡើងពាក់កណ្ដាលដៃ ចំហឡេវ២គ្រាប់ បង្ហាញឱ្យឃើញផែនទ្រូងផ្នែកខាងលើ ព្រមទាំងសាឡុសជាមួយនឹងខោខ្មៅជើងវែងឃើញដល់ជើងវែងៗរបស់គេ កាន់តែធ្វើឱ្យគេមើលទៅជះរាងសង្ហាខ្លាំងតែម្ដង ។ គេកំពុងតែចុះពីជាន់ខាងលើមកខាងក្រោម ព្រមជាមួយនឹងទឹកមុខមាំជាប់រហូត ដោយសារតែថ្ងៃនេះទើបតែថ្ងៃទី១បន្ទាប់ពីរៀបការ ដូច្នេះគេពុំទាន់អាចទៅធ្វើការបានឡើយ ហើយបើទោះបីជាចង់ទៅធ្វើ ក៏ម៉ាក់គេពុំអនុញ្ញាតដែរ ។
“អរុណសួស្ដី! អ្នកប្រុសតូច...”
“បាទអរុណសួស្ដីម៉ែដោះ” ម៉ែដោះនិយាយទៅគេទាំងញញឹម ខណៈនោះក៏លួចងាករកមើលវត្តមានរបស់អេរ៉ានព្រោះឃើញតែថេយ៉ុងចុះមកម្នាក់ឯង ។
“នេះអ្នកនាងមិនបានចុះមកជាមួយទេ?”
“នាងនៅមិនទាន់ភ្ញាក់ទេ”ថេយ៉ុងតបហីៗ រួចក៏ដើរទៅតុអាហារ ដែលមានអ្នកបម្រើត្រៀមអាហារទុកឱ្យរួចជាស្រេច ។ នាយកំលោះដាក់ខ្លួនអង្គុយចុះនៅកៅអីបានបន្ដិច ក៏ជ្រួញចិញ្ចើមឡើងងាកទៅមើលមុខអ្នកបម្រើដែលឈរជិតនោះ ត្បិតពួកគេឃើញថានាយអង្គុយហើយ តែពួកគេបែរជាមិនព្រមដួសបាយដាក់ចានឱ្យគេទៀត ។
“មិនដួសបាយទេ?”
“មិនរង់ចាំអ្នកនាងសិនទេឬអ្នកប្រុសតូច?”ឃើញថេយ៉ុងលើកសំណួរដាក់អ្នកបម្រើដូច្នោះ ម៉ែដោះក៏លូកមាត់សួរនាំជំនួស ព្រោះមើលទៅ ក្រៅពីគាត់ គ្មាននរណាហ៊ានសួរនាំថេយ៉ុងទេ ។
“មិនដឹងភ្ញាក់ពេលណាផង ហេតុអីខ្ញុំត្រូវអង្គុយចាំ?”បើកភ្នែកឡើង ជួបរឿងម៉ូវចិត្តម្ដងហើយ ឥឡូវត្រូវមកមួម៉ៅបន្ថែមទៀត ។
“តែយ៉ាងណាក៏...”
“ខ្ញុំឃ្លាន”ពីរម៉ាត់យ៉ាងខ្លី ធ្វើឱ្យម៉ែដោះហាមាត់តបតមិនបាន មានតែព្រមស្របតាមចិត្តរបស់គេទាំងលួចដកដង្ហើមធំបន្ដិច ។ គាត់ឈប់និយាយ រួចងាកទៅងក់ក្បាលឱ្យអ្នកបម្រើដួសបាយឱ្យគេតែម្ដង ។
ជាន់ខាងលើ...
អ្នកដែលគេងលង់លក់ស្កប់ស្កល់ពេញមួយយប់ក៏ភ្ញាក់ពីដំណេក ត្របកភ្នែកងរខ្ទើត ធ្មិចព្រិចៗបើកឡើងសន្សឹមៗ ។ អេរ៉ានងាកមុខទៅមើលផ្នែកគ្រែម្ខាងទៀត តែមិនបានឃើញវត្តមានស្វាមីថ្មីថ្មោង ទើបប្រញាប់ទាញខ្លួនក្រោកចេញពីពូក ។
YOU ARE READING
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
