@២ថ្ងៃក្រោយមក...
ដំណឹងដែលអេរ៉ានចូលមន្ទីរពេទ្យ ក៏បានលេចឮដល់ត្រចៀករបស់លោកស្រីយ៉ុងហ៊ី ក្រោយដឹងរឿងភ្លាម គាត់មានការតក់ស្លុតយ៉ាងខ្លាំង ព្រោះអ្វីដែលគាត់បានឮ នាំឲ្យគាត់នឹកស្មានមិនដល់ឡើយថាបញ្ហានេះនឹងកើតមានឡើងចំពោះក្មេងស្រីស្លូតបូតដូចជាអេរ៉ាន ។
ដោយសារជាថ្ងៃសម្រាកស្រាប់ផង ទើបលោកស្រីម្នីម្នារៀបចំខ្លួនទៅមន្ទីរពេទ្យដើម្បីទៅមើលអេរ៉ាន ព្រោះទោះជាយ៉ាងណា គាត់ក៏នៅតែស្រឡាញ់នាងទុកដូចជាកូនស្រីម្នាក់ ត្បិតកន្លងមកគាត់បានធ្វើខុសលើនាងនិងគ្រួសាររបស់នាងណាស់ គាត់ក៏មានការសោកស្តាយនិងដឹងខុសចំពោះពួកគេផងដែរ ។
បន្ទាប់ពីរៀបចំខ្លួនរួចរាល់ គាត់ក៏ចេញពីបន្ទប់មករកស្វាមីដែលអង្គុយផឹកកាហ្វេនិងអានកាសែតនៅឯបន្ទប់ទទួលភ្ញៀវ ។ អាការៈឆ្លេឆ្លា ប្រញាប់ប្រញាល់របស់គាត់ ធ្វើឲ្យលោកគីមឯណោះមានការចម្លែកចិត្តជាខ្លាំង ។
“បង! អូនឮមកថា ពេលនេះអេរ៉ានកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ពួកយើងគួរទៅមើលនាងបន្ដិចទៅណា” មិនទុកឲ្យលោកគីមសួរទាន់ លោកស្រីក៏ប្រញាប់ប្រាប់រឿងរបស់អេរ៉ានទៅកាន់ស្វាមីតែម្ដង ប៉ុន្តែអ្វីដែលគាត់និយាយ វាបានសាងការភ្ញាក់ផ្អើលដល់អ្នកស្វាមីដែលអង្គុយនៅសាឡុងក្បែរនោះមិនស្ទើរនោះទេ ។
“នេះអេរ៉ានកើតអីធ្ងន់ធ្ងរឬអត់លោកស្រី?”ឮបែបនោះ លោកគីមឯណោះក៏មានការព្រួយបារម្ភមិនចាញ់ភរិយាដែរ ដ្បិតគាត់ដូចជាស្ងាត់បាត់ដំណឹងរបស់នាងតែមួយរយៈសោះ ឥឡូវបែរជាមកលេចឮដំណឹងដ៏អាក្រក់មួយនេះទៅវិញ ។
“ខ្ញុំមិនសូវដឹងច្បាស់ទេបង! ដឹងត្រឹមតែថា ពេលនេះនាងស្ថិតក្នុងស្ថានភាពមិនសូវជាល្អទេព្រោះបាត់បង់ឈាមច្រើនពេក ដោយសារការធ្វើអត្ត.ឃាតខ្លួនឯង”
“ធ្វើអត្ត.ឃាត?”លោកគីមកាន់តែស្លុតចិត្តលើសដើមទៅទៀត ពេលដឹងពីមូលហេតុនៃការចូលមន្ទីរពេទ្យរបស់អេរ៉ាន ។ ប៉ុន្តែភាពតក់ស្លុតដែលគាត់មាន វាមិនស្មើរនឹងនាយកំលោះដែលទើបតែចុះពីជាន់ខាងលើមកនោះឡើយ ។ ថេយ៉ុងស្ទុះស្ទារចុះមកជាន់ខាងក្រោមយ៉ាងញាប់ជើង ស្លន់ស្លោដូចមាត់រកពង ។
YOU ARE READING
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...