ភាគទី៥៩

419 16 0
                                        

ស្អែកឡើង...
ថេយ៉ុងត្រឡប់មកផ្ទះជាមួយសភាពពិបាកភ្នែកមើលជាខ្លាំង សក់ក្បាលកន្រ្ទីងកន្រ្ទើងរកភ្លីលែងឃើញ ខណៈអាវទម្លាក់សាឡុសចេញអស់ ដៃអាវសងក៏ដោះឡេវ ស្របពេលកអាវដែលធ្លាប់តែបិទឡេវសមសួនក៏ចំហឡើង៣គ្រាប់បង្ហាញផែនទ្រូងផ្នែកខាងលើ ។ គេដើរចូលមកក្នុងផ្ទះទាំងកាន់ស៊ឺមីដែលមានលិខិតលែងលះក្នុងនោះមកជាមួយដែរ ។

សភាពយ៉ាប់យ៉ឺនរបស់គេធ្វើឱ្យអ្នកជាឪពុកម្ដាយបានឃើញភ្លាមក៏ធ្ងន់ទ្រូងកណ្ដុកព្រោះមិននឹកគិតថា គេនឹងធ្លាក់ខ្លួនក្នុងសភាពដូចមនុស្សប្រមឹកអ៊ីចឹងទេ ។

"យប់មិញបានជួនកូនរ៉ានដែរទេ?"ថេយ៉ុងទច់ដំណើរបន្ដិច ក្រោយឮម្ដាយសួរ តែមិនបានងាកមករកគាត់នោះទេ ។
"អត់ទេ"គេតបឮតែសម្លេងខ្សាវៗ រួចក៏បន្តដើរឡើងទៅជាន់ខាងលើដោយមិនចាប់អារម្មណ៍អ្វីផ្សេងទាំងអស់ ។ មនុស្សចាស់ទាំងពីរដែលតាមមើលផែនខ្នងគេពីខាងក្រោម បានត្រឹមតែដកដង្ហើមធំបន្ធូរការតានតឹងក្នុងចិត្តចេញមកខាងក្រៅ ។
"ទីបំផុត រឿងនេះនៅតែអាចកើតឡើងបាន ខ្ញុំពិបាកចិត្តណាស់បង"
"គ្រប់យ៉ាងគឺមកពីគេខ្លួនឯង! បើគេមិនយល់តែចិត្តខ្លួនឯង ហើយរៀនយល់ពីចិត្តអ្នកនៅជុំវិញខ្លួនខ្លះ រឿងអស់នេះច្បាស់ជាមិនកើតឡើងទេ"
"តើពួកយើងអាចធ្វើអ្វីបានខ្លះទៅបង?"លោកស្រីសួរទាំងងាកទៅមើលមុខស្វាមី ។ សារភាពតាមត្រង់ចុះថា គ្រាន់តែបានឃើញសភាពរបស់កូនប្រុសហើយ គាត់អស់អារម្មណ៍ខឹងហើយ ។
"ពួកយើងធ្វើអីលែងបានហើយ...តទៅ! មានតែគេខ្លួនឯងប៉ុណ្ណោះដែលជាអ្នកសម្រេចថាគួរធ្វើអីបន្តសម្រាប់ជីវិតរបស់គេ"
"នេះពួកយើងពិតជាត្រូវបាត់បង់កូនរ៉ានទៅទាំងអ៊ីចឹងពិតមែនឬ?"
"ហ្អឹម!...បងទៅក្រុមហ៊ុនហើយ"ដោយសារគ្មានចម្លើយ គ្មានមតិយោបល់ ហើយក៏លែងចង់និយាយអ្វីតទៅទៀត ទើបគាត់ចាកចេញទៅក្រុមហ៊ុនបាត់ ។ ទោះបីមិនចង់បាត់បង់នាង ពួកគាត់ក៏ធ្វើអ្វីមិនបាន បើគ្រប់យ៉ាងកូនប្រុសគាត់ជាអ្នកបង្កឡើង ធ្វើឱ្យខាងស្រីលំបាកមករហូត គេអស់ភាពអត់ទ្រាំជាមួយវាសាកសមណាស់ ។

ក្រឹក!
ក្រឡេកមកអ្នកខាងលើ គ្រាន់ឡើងមកដល់បន្ទប់ គេទម្លាក់ខ្លួនលើសាឡុង ដាក់ក្បាលផ្ងើយឡើងទៅខាងលើ ទាំងបើកភ្នែកក្រឡង់ៗ ។ ក្បាលឈឺខ្ទោកៗ ព្រោះមិនបានបិទភ្នែកពេញមួយយប់ តែវានៅឈឺតិចជាងដើមទ្រូងរបស់គេទៅវិញទេ ។ មកទល់នឹងពេលហើយ ដើមទ្រូងគេនៅតែតឹងណែន ពិបាកដកដង្ហើមសឹងស្លាប់ទៅហើយ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Nơi câu chuyện tồn tại. Hãy khám phá bây giờ