ងឹក!
ឡានស៊េរីទំនើបបានមកឈប់សំចតនៅក្រោមដើមឈើធំជ្រងៗពីមុខផ្ទះដែលមានរបងឈើពណ៌សព័ទ្ធជុំវិញ ។ ជីមីនពន្លត់ម៉ាស៊ីនឡានឱ្យរលត់ មុននឹងងាកមើលទៅខាងក្រៅជាទិសដៅផ្ទះរបស់អេរ៉ានបន្ដិច ទើបលូកដោះខ្សែក្រវាត់ឡាន សឹមរុញទ្វារបើក ឈានជើងចុះពីឡាន ។
“អញ្ជើញបាទ!” ជីមីនចុះមកបើកទ្វារឡានឱ្យនាងតូចអេរ៉ាន នាងក៏ញញិមដាក់គេជាគួរសម មុននឹងកិលខ្លួនយឺតៗចុះចេញ ។ ចំណែកឯឡានី គឺបានចុះមកព្រមគ្នាជាមួយជីមីនម្ល៉េះ នាងបំណងដើរមកផ្នែកម្ខាងទៀតនៃទ្វារ ដើម្បីបើកឱ្យអ្នកនាង តែមិនលឿនដល់ជីមីនសោះ ។
ក្រោយបើកទ្វារឱ្យអេរ៉ានរួច នាយក៏ដើរវៀងទៅរកគូទឡានខាងក្រោយ បើកឃ្លុបឡាន យកអីវ៉ាន់ដែលអេរ៉ានទិញនោះចេញមក ។
“ជ្រុលជាមកដល់ហើយ អញ្ជើញលោកចូលទៅខាងក្នុងសិនទៅណា”
“បាទ!” ជីមីនឥតបដិសេធ ឆ្លើយយល់ព្រមលឿនញាប់មាត់ ។ ងាយឯណាបាននាងអញ្ជើញឱ្យចូលផ្ទះនោះ? ទាន់មានឱកាសល្អ គួរតែចាប់យក ។
អ្នកទាំងបីបណ្ដើរគ្នាចូលទៅក្នុងផ្ទះ ដោយជីមីនជាអ្នកជួយកាន់អីវ៉ាន់ចូលមក ។ ពេលមកដល់ខាងក្នុងផ្ទះ អេរ៉ានក៏ឱ្យឡានីយកអីវ៉ាន់ពីជីមីនទៅផ្ទះបាយ ខណៈនាងនិងជីមីនក៏នាំគ្នាមកអង្គុយនៅសាឡុងទទួលភ្ញៀវជាមួយគ្នា ។
“នេះទឹកត្រជាក់ៗណាអ្នកប្រុស”
“បាទ! អរគុណ” ជីមីនញញិមទទួលទឹកពីឡានី មកលើកផឹក២-៣ក្អឹក ទើបទុកលើតុវិញ ។
“នេះអ្នកនាងរស់នៅតែពីរនាក់ទេ?” ដោយសារមិនឃើញមាននរណាផ្សេង ទើបគេកើតមានការងឿងឆ្ងល់ខ្លះៗ ហើយក៏ចង់សួរបញ្ជាក់ពីនាងបន្ថែម ។
“ចាសមែនហើយ!...”
“ចុះប៉ាម៉ាក់របស់អ្នកនាង?”
“ពួកគាត់រស់នៅឯទីក្រុងរ៉ូម”
“អ្ហ៎!!!...”ជីមីនងក់ក្បាលបន្តិចក្រោយចម្ងល់របស់ខ្លួនត្រូវបានស្រាយ ។
“ហើយហេតុអីអ្នកនាងមករស់នៅទីនេះ? មិននៅជាមួយពួកគាត់អ៊ីចឹង?”
“....” សំណួរមួយនេះ ធ្វើឱ្យអេរ៉ានគាំងអណ្តាតឆ្កឹង ។ ស្នាមញញិមដែលមានលើមុខក៏រលុប ខណៈទឹកមុខនាងក៏ប្រែទៅជាក្រៀមក្រំ សបញ្ជាក់ឱ្យកំលោះសង្កេតឃើញពីការប្រែប្រួលមិនស្រួលរបស់នាងយ៉ាងច្បាស់ ។
“មិនអីទេ! បើអ្នកនាងមិនចង់ឆ្លើយ ខ្ញុំក៏មិនបង្ខំដែរណា កុំធ្វើមុខតានតឹងអ៊ីចឹងអី” ជីមីននិយាយដើម្បីព្យាយាមកែប្រែស្ថានការណ៍ ត្បិតជាពេលវេលាល្អនៃការជួបគ្នារវាងពួកគេ នាយមិនគួរឱ្យនិយាយអីឱ្យប៉ះពាល់អារម្មណ៍អ្នកម្ខាងទៀតនោះទេ ។
ВЫ ЧИТАЕТЕ
ចាញ់ស្នេហ៍ភរិយាសម្អប់
Любовные романыព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
