តុ!តុ!...
“អេរ៉ាន! នេះគឺម៉ាក់ណា”នៅសុខៗ ក៏បានឮអ្នកម៉ាក់ក្មេកគោះទ្វារ ស្រែកហៅខ្លួនពីខាងក្រៅ ទើបខណៈនោះ អេរ៉ានប្រញាប់នាំខ្លួនក្រោកឡើង រៀបចំខ្លួនឱ្យរៀបរយមកធម្មតាវិញ ដោយការលើកដៃជូតវៀសទឹកភ្នែកចេញពីថ្ពាល់យ៉ាងស្អាត ធ្វើយ៉ាងណាត្រូវប្រាកដចិត្តថាអ្នកម៉ាក់មើលមិនដឹងថានាងយំ មុននឹងដើរទៅបើកទ្វារឱ្យគាត់ ។
“លោកប៉ា! អ្នកម៉ាក់! នេះអ្នកទាំងពីរមានអ្វីហ្ហេស?”បើកទ្វារមកមិនមែនមានតែលោកស្រីម្នាក់ទេដែលនៅមុខបន្ទប់ លោកគីមក៏ឈរត្រង់នោះក្បែរភរិយាដែរ ។ អេរ៉ានសួរទៅពួកគាត់ទាំងបបូរមាត់ប្រឹងញោចស្នាមឡើង ធ្វើខ្លួនធម្មតាដូចជាគ្មានរឿងអ្វីកើតឡើង ទាំងដែលមុននេះ ទាំងលោកគីម ទាំងលោកស្រី និងអ្នកបម្រើ សុទ្ធតែបានឮសំឡេងទ្វារបិទលាន់ឡើងខ្លាំង មិនតែប៉ុណ្ណោះ ក៏ឃើញថេយ៉ុងបើកឡានដូចហោះចេញទៅក្រៅដូចជាខឹងសម្បារអ្វី ។ ពួកគាត់បារម្ភ ទើបឡើងមកមើល និងចង់សួរនាំថាមានអ្វីកើតឡើង ។
“មុននេះកើតអីឡើង? ពួកកូនទាស់សម្ដីអីជាមួយគ្នាមែន?”
“គឺ...តិចតួចទេម៉ាក់”
“ហើយពួកកូនទាស់គ្នារឿងអី? ទើបមកជួបមុខគ្នាសោះហ្នឹង?”លោកគីមសួរបន្ថែមដោយការងឿងឆ្ងល់ ។ នេះជួបមុខគ្នាមិនបាន៥នាទីផងក៏ឈ្លោះគ្នាទៅហ្ហេស?
“គឺ...”អេរ៉ានស្ទាក់ស្ទើរមិនហ៊ាននិយាយ ។
“កូនឆាប់និយាយមក” ឃើញនាងស្ទាក់ស្ទើ លោកស្រីយ៉ុងហ៊ីឯណោះ តឹងទ្រូងស្ទើរប្រេះមុនទៅហើយ ។
“គឺ...គ្រាន់តែជារឿងយល់ច្រឡំតិចតួចប៉ុណ្ណោះ គ្មានអីធំដុំនោះទេ” ចុងក្រោយ នាងនៅតែជ្រើសរើសមិនប្រាប់ពួកគាត់បានដដែល ដោយយល់ថា វាជារឿងរវាងពួកគេទាំងពីរ មិនគួរណាឱ្យពួកគាត់មកឈឺក្បាល កើតទុក្ខស្អិតទ្រូងជាមួយនោះទេ ។
“កូនប្រាកដចិត្តហើយ?” ទោះមិនអស់ចិត្ត ប៉ុន្តែបើនាងសម្រេចចិត្តថាមិនប្រាប់ទៅហើយ ឱ្យពួកគាត់ទៅបង្ខំចិត្ត ជម្រិតទាចម្លើយពីនាងយ៉ាងម៉េចបាន?
“ចាស”អេរ៉ានងក់ក្បាលតិចៗ លើមុខនៅតែរក្សាស្នាមញញឹមដូចដើម ។
“បើអ៊ីចឹងពួកយើងចុះទៅខាងក្រោមវិញហើយ កូនក៏ប្រញាប់តាមទៅផងណា ញ៉ាំបាយជុំគ្នា”
“ខ្ញុំមិនទាន់ឃ្លានទេ ប៉ាម៉ាក់ពិសារមុនចុះ” និយាយរួច ទ្វារបន្ទប់ក៏ត្រូវនាងទាញបិទតែម្ដង ។ លោកគីមនិងលោកស្រីមើលមុខគ្នាទាំងដង្ហើមធំទាំងពីរនាក់ ។
“យើងគួរធ្វើយ៉ាងម៉េចទៅបង?”
“បងក៏មិនដឹងដែរ”
“គួរឱ្យប្រុសធំជួយដែរទេ?”
“ហើយអូនគិតថាប្រុសធំអាចជួយអ្វីបានខ្លះទៅ?”
“អូនមិនដឹងទេ! ប៉ុន្តែពួកយើងសួរយោបល់ពីប្រុសធំសិនទៅ ក្រែងលោគេមានវិធីអីជួយឱ្យប្រុសថេយ៍និងអេរ៉ានយល់ចិត្តគ្នា អូនមិនចង់ឃើញពួកគេឈានដល់ការលែងលះគ្នាទេបង”
“ហ្ហឹម!...” លោកគីមឈរដកដង្ហើមធំ គាត់ទាល់គំនិតហើយ។
......
@ក្លឹបរាត្រី
ហ្វូ! អូហូ!...
សំឡេងស្រែកហ៊ោ កញ្រ្ជៀវ គងលាន់រំពងពេញក្លឹប ខណៈយុវវ័យប្រុសស្រីមិនចេះតិចនាក់នោះឡើយដែលមកផឹក រាំកម្សាន្តក្នុងក្លឹបនេះ ត្បិតមានបទភ្លេងចាក់កំដរជាការរំសាយអារម្មណ៍ទៀត ។ ក្នុងចំណោមមនុស្សទាំងនោះ ក៏មាននាយថេយ៉ុងម្នាក់ផងដែរ ដែលនៅក្នុងនោះ ។
YOU ARE READING
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
