ភាគទី៣២

305 2 0
                                        

ក្រោយព្រមព្រៀងគ្នារួច ពួកគេទាំងបីនាក់ក៏នាំគ្នាងើបចេញពីត្រង់នោះ ដើម្បីបណ្ដើរគ្នាយឺតៗទៅរកភោជនីយដ្ឋានដោយមានអេរ៉ានជាអ្នកប្រាប់ផ្លូវ ។ ដើរបានរៀងឆ្ងាយបន្ដិច ពួកគេស្រាប់តែបញ្ឈប់ការដើរ ក្រោយក្រឡេកឃើញមនុស្សម្នាក់នៅពីមុខ ហើយម្នាក់នោះគឺគ្មាននរណាផ្សេង ក្រៅពីថេយ៉ុងហ្នឹងឯង ដោយសារអេរ៉ានសុំមកបន្ទប់ទឹកយូរទើបលោកស្រីយ៉ុងហ៊ីឱ្យគេមកតាមមើលនាង ។

សុខៗមកឃើញគ្នាបែបនេះ កុំថាឡើយថេយ៉ុងដែលភ្ញាក់ផ្អើល សូម្បីតែវីននីនិងហូស៊ុកក៏មកនឹកស្មានថាបានមកជួបគេនៅកន្លែងនេះដែរ ។

“អ្នកទាំងពីរជូនខ្ញុំត្រឹមនេះបានហើយណា ខ្ញុំអរគុណខ្លាំងណាស់ ខ្ញុំអាចទៅជាមួយគាត់បាន” អេរ៉ានងាកទៅមើលមុខវីននីនិងហូស៊ុកម្នាក់ម្ដង រួចក៏ញញឹមនិយាយទៅកាន់ពួកគេ ទាំងមិនដឹងសោះថាកំពុងតែមានអ្វីកើតឡើងចំពោះពួកគេ ។

“ប្រុសម្នាក់នេះជាសាច់ញាតិនាងហ្ហេស៎?”ព្រោះនៅមានមន្ទិលសង្ស័យ ទើបហូស៊ុកសួរទៅកាន់អេរ៉ានដើម្បីជាការបញ្ជាក់ ។
“ចាស៎! គាត់ជា...អនាគតស្វាមីខ្ញុំ”នាងឆ្លើយទាំងរអៀសមាត់ រអៀសខ្លួន ព្រោះនាងគិតថាថេយ៉ុងប្រហែលជាមិនចូលចិត្ត រិតតែមិនចង់ឱ្យនាងចេញមុខចេញមាត់ អះអាងថានាងជាប្រពន្ធរបស់គេអីបែបហ្នឹង ។

តែវាជារឿងដែលប្លែកចិត្ត ថេយ៉ុងហាក់គ្មាប្រតិកម្មអ្វីជាមួយសម្ដីនាងសូម្បីតែបន្ដិច ប៉ុន្ដែក្រសែភ្នែកទាំងគូរ និងការគិតទាំងមូល បានផ្ដោតទៅលើវីននីដែលឈរក្បែរនោះទាំងស្រុង ។

“អនាគតស្វាមី? អ៊ីចឹងមានន័យថា នាងគឺជាមនុស្សស្រីដែលគេនឹងរៀបការជាមួយនោះហើយ”ម្ដងនេះជាវីននីដែលហើបមាត់និយាយម្ដង ។ អាការៈប្លែកៗ ទឹកមុខក្រៀមក្រំ កែវភ្នែករលីងរលោង បូករួមនឹងសម្ដីដែលវីននីកំពុងតែនិយាយ ធ្វើឱ្យអេរ៉ានជ្រឹមចិញ្ចើមឡើងដោយការងឿងឆ្ងល់ នាងនិយាយធ្វើដូចនាងធ្លាប់បានដឹងរឿងនេះពីមុនរួចហើយយ៉ាងអ៊ីចឹង ។

“នេះអ្នកនាងដឹងរឿងពួកយើងដែរហ្ហេស?”
“អេរ៉ាន! ទៅរកម៉ាក់មុនទៅ”ឃើញថាស្ថានការណ៍មិនស្រួល ថេយ៉ុងក៏ប្រញាប់ប្រាប់ឱ្យអេរ៉ានទៅរកអ្នកម៉ាក់មុន គោលបំណងគឺចង់ឱ្យនាងចាកចេញពីត្រង់នោះ រឿងរបស់គេ ទុកឱ្យគេជាអ្នកដោះស្រាយ នាងមិនគួរពាក់ព័ន្ធ ដឹងលឺរឿងអស់នេះនោះទេ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Место, где живут истории. Откройте их для себя