ភាគទី១០

409 4 0
                                        

@ភូមិគ្រឹះ ឆូ

“ជាការពិតឬដានីល?”លោកស្រីផារីនស្រាប់តែលាន់មាត់បន្លឺសម្លេងឡើងឮៗពេញទាំងផ្ទះ ស្របនឹងបបូរមាត់ធ្លោយស្នាមញញឹមចេញមកដោយការសប្បាយចិត្ត នៅពេលដែលទទួលដំណឹងពីខាងដានីលមក ថាពេលនេះកូនស្រីបានដឹងខ្លួនហើយក៏បានផ្លាស់ប្ដូរទៅបន្ទប់សម្រាកធម្មតារួចសព្វគ្រប់ហើយដែរ ។

“ប្រសើរខ្លាំងណាស់ៗ!...”ខណៈដែលគាត់កំពុងនិយាយជាមួយដានីល លោកឆូក៏បានដើរចេញពីបន្ទប់ធ្វើការមកដែរ ព្រោះបានឮសម្លេងប្រពន្ធនិយាយទូរស័ព្ទជាមួយដានីលឮៗ គិតថាប្រហែលជាមានរឿងអ្វីនៅមន្ទីរពេទ្យហើយ ទើបបានជាដានីលខលមកពេលនេះ ។

“បានៗ! អ៊ីចឹងមីងផ្ញើរមើលនាងផងណា” និយាយត្រឹមប៉ុណ្ណេះគាត់ក៏ដាក់ទូរស័ព្ទចុះ មុននឹងក្រឡេកឃើញស្វាមីដើរមករកគាត់ល្មម ។
“មានដំណឹងអីពីខាងមន្ទីរពេទ្យឬ?”
“ចាស! ដានីលខលមកប្រាប់ថា ពេលនេះអេរ៉ានដឹងខ្លួនហើយបង”លោកឆូ កាលបើឮថាកូនបានដឹងខ្លួន គាត់ក៏បានធូរស្រាលក្នុងចិត្តខ្សាក ប្រៀបបីដូចជាបានដកកាំបិតចេញពីដើមទ្រូងអ៊ីចឹងដែរ ។

“ល្អហើយដែលកូនបានដឹងខ្លួន មិនអ៊ីចឹងបងនឹងបន្ទោសខ្លួនឯងរហូតដល់ស្លាប់ដែលជាដើមហេតុធ្វើឲ្យកូនក្លាយជាបែបហ្នឹង” រយៈពេលដែលកូនសម្រាកតាមដានជម្ងឺ គាត់តែងមានអារម្មណ៍សោកស្តាយនូវរាល់ទង្វើដែលគាត់បានធ្វើទៅលើកូន វាជាទង្វើដែលទាញកូនឲ្យធ្លាក់ក្នុងរណ្ដៅវេទនាគាំ្រចិត្តច្រើនជាងឲ្យនាងមានជីវិតល្អប្រសើរ ។

“ខ្ញុំដឹងថាបងធ្វើគឺដើម្បីឲ្យកូនល្អ ប៉ុន្តែលើកក្រោយគួរតែនិយាយជាមួយកូនដោយប្រើហេតុផលជាជាងប្រើកម្លាំង ពេលនេះកូនធំហើយណាបង មិនមែនក្មេងដូចកាលពីមុនទៀតនោះទេ”
“ហ្ហឹម! បងដឹង...បងគ្រាន់តែសង្ឃឹមថាកូននឹងលើកទោសឲ្យបង...”
“មិនអីទេបង! កូនច្បាស់ជាលើកទោសឲ្យបងប្រាកដណាស់”លោកស្រីចាប់ដៃអ្នកជាស្វាមីព្រមនឹងការលួងលោមបន្ដិចបន្ដួចដែរ ។

“និយាយអ៊ីចឹង! រឿងរបស់អេរ៉ាន បងប្រហែលជាមិនថាអ្វីមែនទេ ដែលអូនសម្រេចចិត្តបែបនោះ?”អ្វីដែលគាត់ចង់និយាយ គឺរឿងរៀបការរបស់អេរ៉ានជាមួយនឹងថេយ៉ុងដែលគាត់សម្រេចសម្រួលព្រមព្រៀងជាមួយខាងលោកគីមដោយមិនបានពិភាក្សាជាមួយស្វាមីជាមុន ព្រោះដូចដឹងស្រាប់ហើយ តាំងពីបញ្ហាកាលរឿងរបស់ស៊ុកជីននិងអេរ៉ាន លោកឆូមានការខ្នើសចិត្តជាមួយគ្រួសារនោះមិនតិចទេ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Where stories live. Discover now