“អ៊ួក!...អ៊ួក...” អង្គុយសុខៗ អាការៈក្អួតចង្អោរចាប់ផ្តើមរើឡើងទៀត ជាហេតុនាំឲ្យអេរ៉ានម្នីម្នា ស្ទុះរត់ពីលើគ្រែទៅរកបន្ទប់ទឹក ។ នាងក្រមុំបើកចានបង្គន់រួចក៏ក្អួតយកៗ តែគ្មានស្អីចេញមកក្រៅពីទឹក ព្រោះនាងពុំបានញ៉ាំអ្វីចូលពោះក្រៅពីផឹកទឹក ។
សម្លេងក្អួតដែលឮចេញពីបន្ទប់ទឹក ធ្វើឲ្យស្រ្ដីចំណាស់ដែលឡើងមកជាមួយអ្នកបម្រើមានបំំណងយកអាហារមកឲ្យនាងបានឮ គាត់ក៏ប្រញាប់ដើរមកមើលកូនភ្លាម ។
“អេរ៉ានកូន!...”លោកស្រីផារីនបើកភ្នែកធំៗ ភ្ញាក់ផ្អើលផង ភ័យផងក្រោយឃើញសភាពកូនស្រីដែលអង្គុយផ្អឹបនឹងការ៉ូ ក្បាលសឹងជ្រុបនឹងចានបង្គន់ទៅហើយនោះ មុននឹងបើកទ្វារឲ្យធំបន្ដិច ហើយចូលមកមើលកូនស្រីក្នុងបន្ទប់ទឹកដែរ ។
“អ៊ួក!...អ៊ួក!...” អេរ៉ាននៅតែបន្តក្អួត ទោះក្អួតមិនចេញ ប៉ុន្តែបំពង់កនាងដូចកំពុងមានអ្វីម្យ៉ាងទើរយ៉ាងអ៊ីចឹង ដែលនាំឲ្យនាងមិនអាចឈប់ក្អួតបានសោះ ។
“កូនយ៉ាងម៉េចហើយអេរ៉ាន?”លោកស្រីសួរបណ្ដើរ ជួយរិតខ្នងឲ្យកូនបណ្ដើរ តែអេរ៉ានពុំអាចតបមកកាន់គាត់វិញឡើយ ។
“ឡានី! ឆាប់ទាក់ទងទៅពេទ្យដានីលភ្លាមទៅ ឲ្យឆាប់ឡើង...”
“ចាស៎លោកស្រី!...”ឡានីក៏ប្រញាប់ចាកចេញទៅខាងក្រៅដើម្បីធ្វើតាមបញ្ជារបស់ចៅហ្វាយ ចំណែកឯលោកស្រីក៏នៅជួយរិតខ្នងឲ្យអេរ៉ាន ទាំងព្រួយបារម្ភកូនមិនស្ទើរ ។ នេះប្រហែលដោយសារនាងពុំសូវបានញ៉ាំអីគ្រប់គ្រាន់ ទើបបណ្ដាលឲ្យប៉ះពាល់ដល់ក្រពះ ដល់ថ្នាក់ក្អួតបែបនេះ ឃើញសភាពកូនហើយ គាត់បារម្ភខ្លាំងពិតមែន ។
@ជាន់ខាងក្រោម
ឡានីដែលទើបតែចុះមក ក៏ប្រញាប់រត់ទៅរកទូរស័ព្ទលើតុយ៉ាងតក់ក្រហល់ ហើយធ្វើការទាក់ទងទៅលោកគ្រូពេទ្យដានីលដែលត្រូវជាក្មួយរបស់លោកស្រីផារីន និងត្រូវជាបងប្អូនជីដូនមួយរបស់អេរ៉ាន ។
“ហាឡូ! ខ្ញុំដានីលកំពុងនិយាយ” ដានីលដែលកំពុងពិនិត្យឯកសារអ្នកជម្ងឺសុខៗស្រាប់តែមានអ្នកណាខលចូលមកលេខទូរសព្ទរបស់ខ្លួន ទើបនាយចុចទទួលភ្លាមៗមិនរារែកយូរ ។
ВЫ ЧИТАЕТЕ
ចាញ់ស្នេហ៍ភរិយាសម្អប់
Любовные романыព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
