ភាគទី៥៧

415 15 2
                                        

@ភូមិគ្រឹះឆូ

កែវភ្នែកថ្លាយ៉ង់ទាំងគូរធ្មេចបើកចុះឡើងៗ ពេលកំពុងសម្លឹងទៅកាន់ក្រដាសស៊ឺមីពណ៌លឿងឌិតដែលអ្នកម៉ាក់ដាក់ពីមុខរបស់ខ្លួនមុននេះ មុននឹងលូកដៃទៅយកវាយឺតៗ មកកាន់នឹងដៃ។

“បើធ្វើហើយគឺមិនអាចបកក្រោយបានទេណាកូន” កាលបើឃើញកូនមានទឹកមុខរារែក ក្នុងចិត្តដូចជានៅស្ទាក់ស្ទើ លោកស្រីផារីនក៏និយាយក្នុងគោលបំណងក្រើនរំលឹកដល់កូនឱ្យយល់ច្បាស់ថា មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ត្រូវគិតមុខគិតក្រោយឱ្យបានល្អិតល្អន់បំផុត ជៀសវាងរស់នៅអោបក្រសោបការសោកស្ដាយចំពោះទង្វើរបស់ខ្លួនឯងទៅថ្ងៃក្រោយ ព្រោះថារាល់អ្វីគ្រប់យ៉ាងដែលបានធ្វើទៅហើយគឺវានឹងកន្លងហួសទៅ ដែលពុំមាននរណាអាចត្រឡប់មកកែខៃវិញបានជាដាច់ខាត ។

អេរ៉ានកាលបើបានស្ដាប់ឮសម្ដីរបស់ម្ដាយ នាងក៏នៅស្ងៀមទ្រឹង អោនសម្លឹងមើលស៊ឺមីឯកសារដែលកាន់ជាប់ដៃនោះទាំងមិនទាន់ដកភ្នែកចេញពីវា ។  រយៈពេលដែលនាងអត់ធ្មត់ ស៊ូទ្រាំព្រោះចង់ជម្នះចិត្តគេមកនេះ មិនថារាល់ទង្វើ ឬពាក្យសម្ដីរបស់គេទាំងប៉ុន្មាន វាសមល្មមគ្រប់គ្រាន់នឹងឱ្យនាងយល់បានហើយថា មិនថាទៅថ្ងៃមុខទៀត នាងព្យាយាមដើម្បីគេប៉ុណ្ណា ចុងក្រោយអ្វីដែលនាងទទួលក៏បានត្រឹមប៉ុណ្ណឹង គ្មានអ្វីលើសហ្នឹងទេ ព្រោះទោះជាយ៉ាងណាគេនៅតែមិនអាចស្រឡាញ់នាងដដែល ។ ត្បិតនាងអាចបានខ្លួនប្រាណគេមកជាម្ចាស់កម្មសិទ្ធិពិតមែន ប៉ុន្តែបេះដូងនិងចិត្តរបស់គេគ្មានរូបនាងនោះទេ ។ បើបែបនោះដដែល ដើរចេញពេលនេះមិនល្អប្រសើរជាងទេឬ?

“ខ្ញុំសម្រេចចិត្តច្បាស់ហើយម៉ាក់! ជួនកាល គេអាចជាសប្បាយចិត្តក៏ថាបាន នៅពេលដែលជីវិតគេនឹងលែងជាប់ពាក់ព័ន្ធជាមួយខ្ញុំទៀត ព្រោះពេលដែលរស់នៅជាមួយគ្នា ឃើញថាគេដូចមានសម្ពាធច្រើនណាស់” បើការដោះលែងរបស់នាងជាអ្វីដែលធ្វើឱ្យគេសប្បាយចិត្ត ជាអ្វីដែលគេត្រូវការ នាងក៏មានតែសម្រេចបំណងឱ្យគេចុះ ។ ទោះបីជាថ្ងៃក្រោយទៅ មិនបាននៅជាមួយគ្នាទៀត តែនាងក៏សង្ឃឹមថាគេនឹងរីករាយជាមួយជីវិត ដែលគេចង់បាន ។ ចំណែកនាង គឺមានតែព្យាយាមកាត់ចិត្តពីគេប៉ុណ្ណោះ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Onde histórias criam vida. Descubra agora