ភាគទី៣០

349 4 0
                                        

ធ្មេចបើកៗ នៅសល់ពេលប្រហែលជា២សប្ដាហ៍ទៀតប៉ុណ្ណោះ ក៏ដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ទៅហើយ ។  មួយរយៈនេះ ថេយ៉ុងមិនសូវមានពេលទំនេរ ក៏មិនបានទៅក្រុមហ៊ុនដែរ ព្រោះត្រូវនៅត្រៀមរៀបចំគ្រប់យ៉ាងជាមួយអ្នកម៉ាក់សម្រាប់ថ្ងៃរៀបការ ធ្វើឱ្យគេមានគម្លាតឆ្ងាយគ្នាម្ដងបន្ដិចៗជាមួយនឹងវីននី ។ តាំងពីថ្ងៃនោះមក គេមិនបានទៅរកនាង ក៏មិនបានទំនាក់ទំនងគ្នាទៀត រាល់ថ្ងៃចេះតែចង់ដឹងពីសុខទុក្ខនាង ចង់ដឹងថានាងយ៉ាងម៉េចទៅហើយ តែក៏ដកឃ្លាមិនរួចពីរឿងរៀបការ ។

ថ្ងៃនេះក៏ដូចគ្នា គេត្រូវទៅទទួលអេរ៉ាននៅឯផ្ទះរបស់នាងជាមួយអ្នកម៉ាក់របស់ខ្លួន ដើម្បីនាំនាងទៅលឈុតរៀបការនិងថតរូបអាពាហ៍ពិពាហ៍ជាមួយគ្នា ។

@ហាង វីដដីង ខ័រឡិចសិន

“សូមស្វាគមន៍លោកស្រី!...”គ្រាន់តែដឹងថាភ្ញៀវពិសេសមកដល់ហាងភ្លាម អ្នកចាត់ការហាងក៏ចេញមកទទួលស្វាគមន៍ពួកគេជាមួយស្នាមញញឹមយ៉ាងស្រស់ប្រិមប្រិយ ។ នាងចូលមករករាក់ទាក់គេពួកគេ រួចក៏នាំផ្លូវពួកគេចូលមកអង្គុយនៅសាឡុង ។

“សូមអញ្ជើញលោកស្រីអង្គុយចាំត្រង់នេះសិនចុះណា ចំណែកឯកូនកំលោះកូនក្រមុំសូមអញ្ជើញមកតាមខ្ញុំចាស” នាងនិយាយរួច ថេយ៉ុងនិងអេរ៉ានក៏ដើរទៅតាមនាងដើម្បីចូលទៅខាងក្នុង ធ្វើការល៎ឈុត ។ ថេយ៉ុងប្រើពេលល៎ឈុតប្រហែល១៥នាទី ទើបចេញមកខាងក្រៅមុន ។

“ប៉ុណ្ណឹងសង្ហាបំផុតហើយ”លោកស្រីយ៉ុងហ៊ី កាលបើឃើញកូនប្រុសចេញមក គាត់ក៏លាន់មាត់សរសើរកូនប្រុសទាំងមុខញញឹមបិទមាត់មិនជិត ។ ផ្ទុយស្រឡះពីកូនប្រុស ដែលមានទឹកមុខមាំ រាបស្មើរ គ្មានញញឹមស្អីបន្ដិច ។

“កូនក្រមុំរួចរាល់ហើយចាស៎!”សម្លេងរបស់អ្នកចាត់ការបន្លឺឡើង នាំអារម្មណ៍លោកស្រីឱ្យងាកចោលភ្នែកទៅយ៉ាងលឿន ។ រីឯថេយ៉ុងក៏ងាកទៅមើលដូចគ្នា ស្របនឹងពេលនោះ អេរ៉ានដែលគ្រងឈុតកូនក្រមុំ ក៏ដើរចេញមកជាមួយអ្នកចាត់ការហាងនិងបុគ្គលិក២នាក់ជួយកាន់ជាយរ៉ូប ។ បបូរមាត់ពណ៌ស៊ីជម្ពូដែលលេចស្នាមញញឹមចេញមកយ៉ាងស្រស់ស្អាត make up បែបស្រាលៗលើទម្រង់មុខតូចច្រមិចៗឡើងរលោងស្រិល បូករួមនឹងកែវភ្នែកថ្លាយ៉ង់មានពន្លឺទាំងគូរ អមជាមួយនឹងឈុតពណ៌សវែងអន្លាយ មានលាយស្បៃស្ដើង ថែមទាំងមានពន្លឺភ្លឺផ្លេកនៃត្បូងតូចៗចាំងជះចេញមក ធ្វើឱ្យស្រីតូចស្រស់ស្អាតខ្លាំងប្រៀបបីដូចជាស្រីសួគ៌ដែលធ្លាក់ចុះពីលើមេឃមកអ៊ីចឹង ។ ភាពស្រស់ស្អាតរបស់នាង ធ្វើឱ្យមនុស្សប្រុសដែលចូលចិត្តពាក់មុខយក្ស និងតែងតែពោលពាក្យថាស្អប់ មិនអាចបដិសេធបានឡើយថានាងពិតជាស្អាតពិតមែន រហូតធ្វើឱ្យគេដកក្រសែភ្នែកចេញពីនាងមិនបាន ។

ចាញ់ស្នេហ៍ភរិយាសម្អប់Donde viven las historias. Descúbrelo ahora