ភាគទី៣៥

353 6 0
                                        

នាងបានត្រឹមតែស្ដាប់ ប៉ុន្តែមិនអាចបង្ហាញខ្លួនឱ្យពួកគេបានឃើញ រួចក៏ជ្រើសចាកចេញពីត្រង់នោះដោយរក្សាភាពស្ងាត់ស្ងៀម ដែលធ្វើឱ្យពួកគេមិនអាចសូម្បីតែឃើញស្រមោលរបស់នាង ។ ទោះគេមិននិយាយ ក៏នាងដឹងលើសពីដឹង យល់ច្បាស់លើសពីអ្វីៗទាំងអស់ ហើយបើទោះបីជាគេមកនិយាយចំៗដាក់មុខនាងទៀត ក៏នាងគ្មានពាក្យតបតនឹងគេស្រាប់ទៅហើយ ។ កន្លងមកគេមិនដែលស្រឡាញ់នាង មានតែនាងដែលស្រឡាញ់គេម្នាក់ឯង ។

ងាកមកថេយ៉ុងដែលកំពុងម៉ូវចិត្តជាមួយបងប្រុសឯណេះ បន្ទាប់ពីបោះសំណួរដល់គាំងមួយនោះទៅកាន់បងប្រុសរួច គេក៏ដើរចេញទៅដូចគ្នា ដោយទុកឱ្យស៊ុកជីន ឈរតាមមើលការចាកចេញរបស់គេទាំងដកដង្ហើមធំ តឹងថប់ណែនក្នុងទ្រូង ។

"បើឯងនៅតែប្រកាន់គំនិតបែបនេះ មិនមែនមានតែអេរ៉ានម្នាក់ទេដែលឈឺចាប់ សូម្បីតែឯងក៏មានការស្ដាយក្រោយនឹងទង្វើរបស់ឯងដែរប្រុសថេយ៍" ស៊ុកជីនឈរនិយាយម្នាក់ឯង ពេលដែលប្អូនប្រុសចូលទៅខាងក្នុងផ្ទះបាត់ស្រមោល ។ តទៅតើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា? បើមិនទាន់ទាំងចាប់ផ្តើមផង វាមានភាពរអាក់រអួល រកាំរកូស រវាងគ្នាទៅហើយ ។

@ក្លឹបរាត្រី

ស្ថានភាពក្នុងក្លឹប មានភាពអ៊ូអរ សម្លេងបាសលាន់ឮគងរំពង ស្របនឹងភ្លើងពណ៌ចម្រុះកំពុងរត់ប្រដេញចុះឡើងតាមចង្វាក់ភ្លេង មានមនុស្សម្នាស្រីប្រុស ក្នុងស្រទាប់យុវវ័យ កំពុងរាំរែកយ៉ាងគគ្រឹកគគ្រេង អ្នកខ្លះស្រវឹងឈរមិនចង់នឹង ដើរទ្រេតទ្រោតប៉ុណ្ណាក៏នៅតែឡកក្រលែងយ៉ាងសប្បាយដៃ ។

បើក្រឡេកមកមើលតុអង្គុយ ទល់មុខកន្លែងបុគ្គលិកក្រឡុកស្រាឯណេះ ក៏ឃើញមានស្រីស្រស់បបូរមាត់ក្រហមឆើត ស្លៀកពាក់រូ៉បឈាមជ្រូកខ្លីពាក់កណ្ដាលផ្លូវ សក់មូលអង្កាញ់វែងអន្លាយពណ៌ទង់ដែង កំពុងអង្គុយផឹកស្រាយ៉ាងកណ្ដោចកណ្ដែងម្នាក់ឯង ត្បិតឈឺចិត្ត ដែលគ្រប់យ៉ាងមិនបានសមតាមបំណង ។

"សូមអង្គុយម្នាក់ផងបានទេ?"នៅសុខៗក៏មានមនុស្សប្រុសម្នាក់ដើរចូលមករាក់ទាក់ ដោយសុំអនុញ្ញាតអង្គុយក្បែរនោះ អ៊ែលលីនឥតស្រដីតបត ក៏បន្តលើកស្រានៅដៃនោះផឹក ហាក់មិនខ្វល់នឹងមនុស្សប្រុសដែលចូលមករកនាងនោះសោះ ។ នាយកំលោះញោចញញឹមចុងមាត់តិចៗ រួចក៏ដាក់ខ្លួនអង្គុយលើកៅអីក្បែរនាង ទៅមិនទាន់ទទួលបានចម្លើយអនុញ្ញាតក៏ដោយ ។

ចាញ់ស្នេហ៍ភរិយាសម្អប់Tahanan ng mga kuwento. Tumuklas ngayon