មួយសន្ទុះក្រោយ...
ហូស៊ុកត្រឡប់មកឡានវិញ ឃើញជីមីនឈរផ្អែកខ្នងនឹងឡាន ចាំនាយរួចស្រេច រួចក៏ដើរមករកមិត្តមិនបង្អង់យូរ ។
“បានការយ៉ាងម៉េចដែរ?”កំលោះជីមីនដែលឈរស្ងៀមទ្រឹងក្បែរឡាន ក៏ងើយមើលទៅហូស៊ុកទាំងមិនទាន់ឆ្លើយតបអ្វី ។ ភាពស្ងប់ស្ងាត់ ក៏ដូចជាទឹកមុខស្រងូតស្រងាត់របស់គេ ធ្វើឱ្យហូស៊ុកជ្រួញចិញ្ចើមចម្លែកចិត្តជាខ្លាំង ។
“មនុស្សស្រីក្នុងរូបនេះ...” ជីមីនអាក់សម្ដី ជំនួសដោយការឆ្លើយតបនឹងសំណួរ រូបថតនឹងនៅដៃគេ ហុចមកឱ្យហូស៊ុកវិញ ឮព្រមជាមួយពាក្យសម្ដីមួយឃ្លាទៀត ៖
“យើងស្គាល់នាង” ហូស៊ុកធ្វើភ្នែកភ្លឹសៗ ខណៈក្នុងខួរក្បាលលោតសញ្ញាសួរពេញហ្នឹង ។ កំលោះហើបមាត់បម្រុងសួរឱ្យអស់ចម្ងល់ តែត្រូវជីមីននិយាយកាត់មុន៖
“នាងគឺជាមនុស្សស្រីដែលយើងនិយាយប្រាប់ឯងនោះ”ឮជីមីនប្រាប់ដូច្នោះ ពេលនេះមន្ទិលសង្ស័យរបស់នាយក៏ត្រូវបានស្រាយ តែបន្ទាប់ពីនោះ នាយក៏ហាក់ព្រួយចិត្ត បារម្ភនឹងមិត្តជាងមុន ហើយក៏មានអារម្មណ៍ថាខុសឆ្គងចំពោះមិត្តបន្ដិចដែរ ។
“នាងធ្លាប់ប្រាប់យើងថា នាងនិងស្វាមីបានលែងលះគ្នារួចហើយ មិនគិតសោះថាប្រុសម្នាក់នោះនៅតាមរកនាងទៀត”
“ពួកគេលែងលះគ្នា?” ហូស៊ុកភ្លាត់សួរដោយការភ្ញាក់ផ្អើល ។ មុនពេលនេះ នាយគ្រាន់តែគិតថាពួកគេប្រហែលជាមានបញ្ហាជាមួយគ្នាខ្លាំង ដល់ថ្នាក់ធ្វើឱ្យអេរ៉ានរត់គេចមកទីនេះ មិននឹកស្មានសោះថាពួកគេលែងលះគ្នា ។
“មែនហើយ! អេរ៉ានប្រាប់យើងបែបនោះ” ជីមីនងក់ក្បាលបន្ដិចជាការបញ្ជាក់បន្ថែម ធ្វើឱ្យហូស៊ុកស្ងាត់លែងមានពាក្យអីនិយាយទាំងអស់។
......
យប់ថ្ងៃដដែល ថេយ៉ុងបានត្រឡប់មកសណ្ឋាគារស្នាក់ ក្រោយតាមស្វែងរកអេរ៉ានស្ទើរពេញមួយថ្ងៃ ។
ក្រឹក! ប៉ុច!
ទ្វារបន្ទប់បិទ ស្របពេលពន្លឺអំពូលភ្លើងក្នុងបន្ទប់ភ្លឺឡើង បង្ហាញឱ្យឃើញរាងកាយប្រុសសង្ហាក្នុងសភាពល្វើយ ហត់នឿយ ល្ហិតល្ហៃ បោះជំហានមកកាន់សាឡុងយឺតៗទាំងទឹកមុខអស់សង្ឃឹម ។ ពីរថ្ងៃហើយដែលតាមរក ប៉ុន្តែពិបាកដូចរាវម្ជុលក្នុងបាតសមុទ្រអ៊ីចឹង ។
ВЫ ЧИТАЕТЕ
ចាញ់ស្នេហ៍ភរិយាសម្អប់
Любовные романыព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
