ភាគទី២៩

300 4 0
                                        

“បងសូមទោសណាវីននី! បងពិតជាគ្មានបំណងថានឹងលាក់បាំងការពិតពីអូនរហូតទេ ប៉ុន្តែមកពីបងគ្មានភាពក្លាហាននឹងប្រាប់រឿងរៀបការនោះដល់អូន ទើបបងមិនហ៊ានប្រាប់ ព្រោះតែបងខ្លាចថាអូននឹងឈឺចាប់”

“តែអូនក៏ឈឺចាប់រួចហើយ! មិនថាបងប្រាប់អូនមុនពេលនេះឬក៏ប្រាប់នៅពេលនេះ បងក៏នៅតែត្រូវរៀបការជាមួយស្រីផ្សេងដែលមិនមែនជាអូនដដែល”វីននីងើយសម្លឹងភ្នែកនាយចំៗ ពេលគេលាក់បាំងការពិត នាងឈឺមួយតង់ទៅហើយ បន្ទាប់មកនាងក៏ឈឺមួយតង់ទៀត ក្រោយការពិតដែលគេព្យាយាមលាក់ ជារឿងដែលធ្វើឱ្យនាងត្រូវបាត់បង់គេទៅឱ្យមនុស្សស្រីផ្សេង ។ ប៉ុន្មានខែមកនេះ នាងព្យាយាមបដិសេធ ព្យាយាមគេចវេសជាមួយគ្រួសារ មិនចង់រៀបការជាមួយប្រុសផ្សេង ព្រោះតែគេ នាងតែងតែរក្សាស្នេហា រក្សាបេះដូងរបស់នាង ទុកសម្រាប់គេតែម្នាក់ ប៉ុន្តែនៅពេលនេះ ជាគេទៅវិញដែលនឹងរៀបការចោលនាង ។ ទេវតាដូចជាលេងសើចនឹងជីវិតនាងដល់ហើយ ។

“បងមិនបានចង់រៀបការជាមួយស្រីណាទាំងអស់ ការរៀបការនោះ គឺចាស់ៗជាអ្នករៀបចំទេ...មនុស្សស្រីដែលបងចង់រៀបការជាមួយគឺមានតែអូនម្នាក់ប៉ុណ្ណោះវីននី...” ទង្វើគ្រប់យ៉ាង ខ្លួនគេជាអ្នកបង្ករ ប៉ុន្តែចុងក្រោយបែរជាលើកដាក់ឱ្យមនុស្សចាស់ដែលព្យាយាមជួយកែប្រែរឿងរ៉ាវគ្រប់យ៉ាងជំនួសគេទៅវិញ ។  

“អូនមិនចង់ជឿទេថាបងត្រូវប៉ាម៉ាក់ចាប់បង្ខំឱ្យរៀបការ? ចរិតបងបែបណាអូនដឹងច្បាស់ណាស់ថេយ៍” នាងចាំច្បាស់ កាលពីមុនគេធ្លាប់បាននិយាយប្រាប់នាងក្ដែងៗ មិនថាយ៉ាងណា គេនឹងរើសគូរជីវិតដោយខ្លួនឯង មិនឱ្យប៉ាម៉ាក់ផ្សំផ្គុំនរណាឱ្យដូចជាបងប្រុសគេឡើយ ប៉ុន្តែនៅពេលនេះ គេបែរជាមកប្រាប់នាងថា ត្រូវប៉ាម៉ាក់ចាប់បង្ខំ តើនាងគួរជឿសម្ដីគេបានទេ? ម្យ៉ាងទៀត ចរិតរបស់គេក៏មិនចូលចិត្តឱ្យនរណាមកបង្ខំ បង្គាប់បញ្ជាបានដូចគ្នា វាមិនសមហេតុផលសោះដែលគេមកប្រាប់នាងបែបនេះ ។

“បងនិយាយនេះជាការពិតទាំងអស់ បងមិនកុហកអូនទេវីននី” ថេយ៉ុងនិយាយទាំងចាប់ដៃនាងជាប់ ទឹកមុខនិងក្រសែភ្នែករបស់គេបញ្ជាក់ប្រាប់នាងយ៉ាងច្បាស់ថាគេពិតជាមិនបានចង់រៀបការជាមួយស្រីណានោះទេ ក្រៅពីមនុស្សដែលគេស្រឡាញ់ ហើយម្នាក់នោះគឺជានាង ។

ចាញ់ស្នេហ៍ភរិយាសម្អប់Where stories live. Discover now