ថ្ងៃត្រង់...
ហូស៊ុកចុះមកខាងក្រោមក្នុងឈុតនៅផ្ទះធម្មតា ដោយទឹកមុខស្រស់បស់ គេសម្ដៅទៅផ្ទះបាយ ដែលមានអ្នកបម្រើស្រីម្នាក់កំពុងសម្អាត រៀបចំទុកដាក់ចានឆ្នាំងឲ្យបានរៀបរយ ។
“របស់ដែលឲ្យធ្វើៗរួចឬនៅ?”
“ចាសរួចហើយអ្នកប្រុស! នៅក្នុងឆ្នាំង ចាំខ្ញុំដួសឲ្យ” នាងម្នីម្នារកមើលចាន បម្រុងចង់ដួសឲ្យគេប៉ុន្តែត្រូវហូស៊ុកលើកដៃឃាត់ ។
“ធ្វើការនាងបន្តចុះ! ចាំខ្ញុំដួសខ្លួនឯង”
“អ៎រ!!!ចាសអ្នកប្រុស”នាងតបរួច ក៏ងាកខ្លួនទៅធ្វើកិច្ចការផ្សេង ទុកឲ្យហូស៊ុកធ្វើវាដោយខ្លួនឯង ។
....
ក្រាក!
ទ្វារបន្ទប់បើកឡើងព្រមនឹងវត្តមាននាយក្រាស់
ក្នុងដៃមានកាន់ថាសអាហារមកជាមួយ ។ ហូស៊ុកកាន់វាមកដាក់លើតុក្បាលគ្រែដែលមានសំណព្វចិត្តកំពុងតែបិទភ្នែកឃ្លុំភួយជិតឈឹងនៅសល់តែក្បាល គេក៏ញញិម ហើយទម្លាក់ខ្លួនអង្គុយចុះក្បែរខ្លួននាង មុននឹងយកដៃប៉ះលើសក់ថ្នមៗ ពោលដាក់នាងយ៉ាងស្រទន់ ៖“អូនសម្លាញ់! ក្រោកបានហើយណា”
“.....” វីននីនៅដេកស្ងៀមដដែល គ្មានប្រតិកម្មអ្វីទាំងអស់ ។ ហូស៊ុកគ្រវីក្បាលអស់សំណើច គេដឹងថានាងបានលឺ ប៉ុន្តែធ្វើជាមិនលឺ ដោយសារតែនៅង៉ក់ងរឿងដែលគេធ្វើបាបពេញមួយព្រឹក ។
“ក្រែងរអ៊ូថាឃ្លានហ្ហី? សឺត...”នាយអោនទៅជិតៗមុខរបស់នាងរួចនិយាយតិចៗឆ្លៀតឆ្មក់ថើបថ្ពាល់នាងមួយខ្សឺតទៀត ។
“អើស៎! កុំមកថើប”វីននីលើកដៃរុញមុខគេចេញ បែរមុខគេចទៅម្ខាង មុននឹងទាញភួយគ្របក្បាលជិត ។
“ង៉ក់ងបែបនេះ គួរតែតទឹកទៀតអត់?”
“អាប្ដីឆ្កួត! អាប្ដីល្មោភកាម...”
“ចុម! ជេរប្ដី?”ហូស៊ុកស្រាប់តែទម្លាក់ខ្លួនសង្រ្កប់ពីលើកាយតូចដែលស្ថិតក្រោមភួយ ដៃមាំម្ខាងក៏ចាប់ភួយចេញ ធ្វើឲ្យបានឃើញក្រសែភ្នែកពិឃាដរបស់ភរិយាកំពុងសម្លក់ខ្លួនឡើងថ្លែ ។
“ងើបចេញ-អឹម!...”មិនទុកឲ្យនាងនិយាយចប់ គេក៏អោនថើបបំបិទមាត់នាងយកតែម្ដង ថើបព្រោះក្នក់ក្នាញ់ ស្រឡាញ់ខ្លាំងឡើងអស់ពីពោះ បើលេបទុកបាន គេលេបតែម្ដង ។
“ហ្ហឹមមមម!...”វីននីគ្រហឹមតិចៗក្នុងបំពង់ក ដៃទាំងពីរគោះទ្រូងគេតិចៗ ចង់ឲ្យគេងើបចេញ ព្រោះស្ទើរតែដកដង្ហើមលែងរួច ។ ឃើញដូច្នោះ ហូស៊ុកក៏ព្រមដកមាត់ ត្បិតមុននេះ គ្រាន់តែគ្រឺតពេកទ្រាំមិនបាន ក៏ដាក់ទោសក្មេងបន្ដិចទៅ ។
VOUS LISEZ
ចាញ់ស្នេហ៍ភរិយាសម្អប់
Roman d'amourព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...