ភាគទី៖៣៦

314 8 0
                                        

“ជម្រាបសួរ!”គ្រាន់តែថេយ៉ុងមកដល់កន្លែងប៉ាម៉ាក់ខ្លួនឈរ វត្តមានរបស់ដានីលក៏មកដល់ដែរ ជាហេតុធ្វើឱ្យកូនកំលោះ មុខមិនរីកចេកមិនទុំ សម្លឹងមើលមុខដានីលជាមួយក្រសែភ្នែកមាំ ខណៈដានីលឯណោះក៏សម្លឹងគេដោយក្រសែភ្នែកមុតស្រួចមិនឱ្យចាញ់គ្នា ។ បើទោះបីបុរសនៅចំពោះមុខ កំពុងតែជិតក្លាយជាប្អូនថ្លៃខ្លួនក៏ពិតមែន តែចិត្តគុំគួន ចិត្តខឹងនៅតែដក់ជាប់ជានិច្ច វាមិនងាយនឹងរលុបទៅភ្លាមៗឡើយ ។

“ហើយចុះលោកពូអ្នកមីង?”ដានីលដកក្រសែភ្នែកពីថេយ៉ុង ដោយងាកមកសួររកពូមីងខ្លួន ទើបភ្លាមនោះលោកគីមជាអ្នកឆ្លើយតប៖
“ប្រហែលជានៅខាងក្នុងហើយ”
“អ៊ីចឹងខ្ញុំសុំចូលទៅខាងក្នុងសិនហើយ”
“បាទ” ដានីលគ្រលៀសភ្នែកមើលថេយ៉ុងបន្ដិច ក៏ប្រញាប់ចូលទៅខាងក្នុងតែម្ដង នៅត្រង់នេះយូរក៏នាំតែខូចអារម្មណ៍ ព្រោះតែឃើញមុខអ្នកខ្លះ ។

“ធ្វើមុខស្អីអ៊ីចឹងប្រុសថេយ៍?”លោកស្រីយ៉ុងហ៊ី កាលបើក្រឡេកឃើញមុខកូនប្រុសស្អុយប៉ែ គាត់ក៏ស្ដីថាភ្លេត ជាហេតុធ្វើឱ្យថេយ៉ុងកាន់តែធុញថប់ ទាំងបងប្រុស ទាំងម៉ាក់ សុទ្ធតែបន្ទោសគេរឿងទឹកមុខទាំងអស់ ។

“ញញឹមទើបកាន់តែសង្ហាណាកូន”ឮលោកប៉ានិយាយដូច្នោះ ថេយ៉ុងមានតែប្រឹងញញឹម ទោះមិនចេញពីចិត្តក៏ត្រូវបង្ហាញស្នាមញញឹមដែរ ។

@ក្នុងបន្ទប់កូនក្រមុំ

ក្រឡេកមកមើលក្នុងបន្ទប់វិញ បន្ទាប់ពីជាងផាត់មុខរៀបចំខ្លួនឱ្យរៀបរយ អេរ៉ានក៏នៅអង្គុយក្នុងនោះរង់ចាំឱ្យដល់ពេលពិធីចាប់ផ្ដើម ។ ស្រីតូចអង្គុយមើលមុខខ្លួនឯងពីមុខកញ្ចក់ ហើយនៅតែមិនចង់ជឿនឹងភ្នែកខ្លួនឯង ថាថ្ងៃនេះជាថ្ងៃរៀបការរបស់នាង ។

ជាធម្មតា ថ្ងៃរៀបការបែបនេះ កូនក្រមុំគ្រប់រូបតែងតែមានស្នាមញញឹមជាប់លើបបូរមាត់ ត្បិតសប្បាយចិត្តនឹងថ្ងៃពិសេសរបស់ខ្លួន ផ្ទុយស្រឡះពីនាង ដែលមានទឹកមុខស្រពាប់ស្រពោន បើទោះបីជា make up យ៉ាងស្រស់ស្អាត ក៏នៅតែមិនអាចបិទបាំងភាពក្រៀមក្រំលើមុខនាងបាន ។

ក្រាក!ក្រឹប!...
អារម្មណ៍ស្មឹងស្មាធិ៍ទាំងប៉ុន្មានត្រូវបានរលាយ ក្រោយត្រចៀកទាំងគូរស្ដាប់ឮនូវស្នូរសម្លេងនៃទ្វារបន្ទប់បើកនិងបិទទៅវិញ ។ អេរ៉ានបង្វែរខ្លួនទៅរកទិសដៅនៃសម្លេង ក៏ឃើញថាអ្នកដែលចូលមកនោះគឺជាបងថ្លៃស្រីរបស់ខ្លួន ។

ចាញ់ស្នេហ៍ភរិយាសម្អប់Donde viven las historias. Descúbrelo ahora