ល្ងាចថ្ងៃដដែល...
អេរ៉ានចុះមកអង្គុយរង់ចាំមើលផ្លូវស្វាមី ដែលបានចាកចេញទៅតាំងពីព្រឹក មកទល់នឹងស្មើរទៅហើយ ពុំទាន់ឃើញត្រឡប់វិញ ។ មិនដឹងគេទៅដល់ទីណា? ទៅធ្វើអ្វី? អ្វីដែលអាចធ្វើបាន ត្រឹមមកអង្គុយចាំគេត្រឡប់មកវិញ ។
នាងអង្គុយនៅសាឡុង ចេះតែអើតមើលទៅមាត់ទ្វារជារឿយៗ ប្រហែលមួយសន្ទុះក្រោយ ក៏បានឃើញមនុស្សដែលចាំកំពុងដើរចូលមក ។ សភាពរបស់គេប្រៀបដូចជាមនុស្សដែលទើបមកពីផឹក សក់ក្បាលដែលធ្លាប់លើកឡើងផ្លឹងៗក៏ប្រែជារាបធ្លាក់បាំងចិញ្ចើមក្រាស់របស់គេសឹងចូលភ្នែក ព្រមជាមួយអាវប្រឡេះឡេវ៣គ្រាប់ចំហដើមទ្រូង ខណៈផ្នែកខាងក្រោមទម្លាក់សាឡុសម្ខាងអត់ម្ខាង ។
គ្រាន់តែបានឃើញគេដើរចូលមក ស្រីតូចដែលនៅអង្គុយ ក៏ស្ទុះងើបដើរមកប៉ាំងពីមុខ នាំឱ្យនាយសង្ហាឈប់ង៉ក់ដំណើរ ងើបមុខមើលមកកាន់នាងជាមួយទឹកមុខស្មើរធម្មតា ។
“ខ្ញុំចាំបងយូរហើយ” នាងចាំគេ ចាំដើម្បីនិយាយបកស្រាយរឿងយល់ច្រឡំរវាងនាងនិងវីល ព្រោះនាងពិតជាមិនចង់ឱ្យគេគិតច្រើនលើនាង ។
“ខ្ញុំចង់និយាយរឿងព្រឹកមិញនេះ”
“ខ្ញុំមិនចង់ស្ដាប់”ភាសាគំរោះគំរើយ ស្របនឹងប្រអប់ជើងឈានចង់ដើរជៀសនាងឡើងទៅបន្ទប់ ប៉ុន្តែក៏ត្រូវឈប់សារជាថ្មី ពេលអេរ៉ានលូកចាប់ដៃគេជាប់ ជាការឃាត់ ។
“ទោះបងមិនចង់ស្ដាប់ ក៏ខ្ញុំនៅតែចង់និយាយ ព្រឹកមិញនេះ ខ្ញុំគ្រាន់ចេញទៅខាងក្រៅអង្គុយលេង ស្រូបខ្យល់អាកាស ប៉ុន្តែប្រុសម្នាក់នោះគេបែរជាមករកខ្ញុំ ។ ខ្ញុំមិនបាននិយាយមួយគេច្រើនទេ ពេលនេះខ្ញុំដើរគេចពីគេ គិតថានឹងឡើងទៅបន្ទប់វិញ តែគាប់ជួនបងក៏បានឃើញ”
“និយាយចប់ហើយ?” គេជ្រឹមចិញ្ចឹម សួរត្បកមកនាងវិញធ្វើដូចជាមិនចាប់អារម្មណ៍ មិនខ្វល់ខ្វាយនូវអ្វីដែលនាងព្យាយាមរៀបរាប់ប្រាប់គេឡើងវែងអន្លាយនោះសូម្បីបន្ដិច ។
“ខ្ញុំក៏មិនបានចង់ការពារគេ ប៉ុន្តែអ្នកដែលខ្ញុំចង់ការពារគឺជាបង ខ្ញុំមិនចង់ឱ្យមនុស្សគ្រប់គ្នា មើលមកបងដោយក្រសែភ្នែកបែបនោះ” ក្រសែភ្នែករបស់គ្រប់គ្នាដែលនៅក្នុងហេតុការណ៍នោះ សុទ្ធតែមើលមកដោយការវាយតម្លៃមិនល្អចំពោះអាកប្បកិរិយារបស់ថេយ៉ុងទៅលើវីលទាំងអស់ ។ ដើម្បីការពារគេទើបនាងឃាត់គេ អ្វីដែលនាងធ្វើមិនមែនធ្វើដើម្បីការពារវីលនោះទេ ។
ESTÁS LEYENDO
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...
