រាត្រីកាលសែនស្ងប់ស្ងាត់អាចស្ដាប់ឮសូរសម្លេងខ្យល់ត្រជាក់បក់ចុះមករសៀកៗ ស្របនឹងពេលដែលព្រះចន្ទ្រាក៏កំពុងតែបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត ដែលនាំឲ្យមនុស្សជាច្រើនមានស្នាមញញឹមនិងរីករាយរាល់ពេលបានសម្លឹងមើលទៅកាន់វា ផ្ទុយស្រឡះពីនាងតូចអេរ៉ាន ដែលភ្ញាក់ឡើងកណ្ដាលយប់ បែរជាមកអង្គុយមើលពន្លឺព្រះចន្ទទាំងក្នុងចិត្តល្ហល្ហេវ គ្មានសេចក្តីសុខ កែវភ្នែកថ្លាយង់ ពោពេញទៅដោយទុក្ខសោក ។
នៅសុខៗទឹកភ្នែករបស់នាងក៏ចាប់ផ្ដើមជ្រាបតាមកន្ទុយភ្នែក ហូរកាត់ផែនថ្ពាល់រលោងស្អាតតែគ្របដណ្តប់ទៅដោយភាពស្លេកស្លាំង និងក្រៀមក្រំ ខណៈដៃតូចស្ដើងលើកមកអង្អែលលើពោះរាបស្មើររបស់ខ្លួនថ្នមៗ ។
“ពិភពលោកនេះឃោឃៅខ្លាំងណាស់ ខ្ញុំមិនចង់នៅទីនេះទៀតទេ ខ្ញុំចង់ចាកចេញ ។ តើឯងចង់ទៅជាមួយខ្ញុំទេ? ប៉ុន្តែខ្ញុំគិតថា ឯងប្រហែលជាមិនចង់នៅទីនេះដូចគ្នា ព្រោះនៅទីនេះ គ្មាននរណាត្រូវការឯងនោះទេ សូម្បីតែប៉ារបស់ឯង...” អេរ៉ាននិយាយតិចម្នាក់ឯងទាំងអួលណែនក្នុងទ្រូង ។ ទឹកភ្នែករាប់លានដំណក់ស្រក់ចុះ ព្រោះតែសេចក្ដីអាណិតដល់់កូន គេមិនសមណាមកចាប់កំណើតក្នុងពេលនេះ ខណៈដែលគ្រប់គ្នាមិនត្រូវការគេ សូម្បីតែមនុស្សដែលមាននាមជាប៉ាក៏មិនប្រាថ្នាឲ្យមាន ហើយបើសិនគេកើតមក តើគេនឹងអាចទទួលយកសម្ពាធមួយនេះបានយ៉ាងម៉េច?
“ម៉ាក់សូមទោសដែលនាំទុក្ខដល់កូន ម៉ាក់សូមទោសពិតមែន” សម្លេងយំខ្សឹកខ្សួលបន្តឮជាងមុនកាត់រាត្រីកាលដ៏ស្ងប់ស្ងាត់មួយនោះ អេរ៉ានលើកដៃអោបក្បាលជង្គង់ខ្លួនឯងខ្ទប់មុខយំយកៗតែម្នាក់ឯងនៅក្នុងបន្ទប់ងងឹតសូន្យឈឹង មានតែភាពសោះកក្រោះ រងាឯកោ ។
ងាកមកថេយ៉ុងឯណេះវិញ យប់នេះមិនដឹងក្នុងខ្លួនកើតអ្វី ទើបបានជារសាប់រសល់នៅមិនស្ងប់ក្នុងចិត្ត ចង់បិទភ្នែកគេងក៏គេងមិនលក់ ។ នាយកំលោះកាន់វ៉ាញមួយកែវយកមកផឹក និងឈរមើលមេឃមើលផ្កាយនៅឯមាត់បង្អួចម្នាក់ឯង សញ្ជឹងគិតទៅដល់ណាណីហើយក៏មិនដឹង ។ នៅសុខៗគេក៏ស្រាប់តែមានអារម្មណ៍ថាខ្វាយខ្វល់ក្នុងចិត្ត ហេងហាង ល្ហល្ហេវក្នុងខ្លួនដូចជាខ្លួនឯងកំពុងតែនឹងបាត់បង់អ្វីម្យ៉ាងទៅ ទាំងដែលអារម្មណ៍មួយនេះ នាយមិនធ្លាប់ជួបពីមុនឡើយ បើទោះបីជាពេលដែលវីននីចាកចេញចោលគេក៏ដោយ ។
VOCÊ ESTÁ LENDO
ចាញ់ស្នេហ៍ភរិយាសម្អប់
Romanceព្រោះតែការជ្រុលជ្រួសមួយពេល ទើបបណ្ដាលឲ្យពួកគេដើរមកដល់ទីទាល់ច្រក ចង់ថយក្រោយក៏លែងបាន មានតែដំណោះស្រាយតែមួយផ្លូវប៉ុណ្ណោះនោះគឺ៖ "ខ្ញុំសុខចិត្តទទួលខុសត្រូវលើនាងដោយការរៀបការ ប៉ុន្តែនាងកុំសង្ឃឹមថា ទទួលបានការស្រលាញ់ពីខ្ញុំនោះ" "ខ្ញុំដឹងរួចហើយ ថាលោកគ្មានថ្ងៃស្...